វិស័យកាត់ដេរនៅកម្ពុជា​

សមាគមរោងចក្រកាត់ដេរកម្ពុជាថា រោងចក្រនៅតែដំណើរការជាធម្មតាទោះបីកូវីដ វាយលុកខ្លាំងយ៉ាងណាក្ដី


ថ្នាក់ដឹកនាំជាន់ខ្ពស់នៃសមាគមរោងចក្រកាត់ដេរកម្ពុជា ហៅកាត់ថា(GMAC) បានលើកឡើងថា បើទោះបីជាមានការកើនឡើងនៃការរាលដាលឆ្លងជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ក៏ពិតមែន ក៏ប៉ុន្តែដំណើរការរោងចក្រកាត់ដេរនៅបន្តប្រតិបត្តិការជាធម្មតា។យ៉ាងណាក៏ដោយចុះ ខាងសមាគមរោងចក្រកាត់ដេរកម្ពុជា ក៏មានការបារម្ភនៅក្នុងអំឡុងពេលវិបត្តិរីករាលដាលឆ្លងជំងឺកូវីដ-១៩ កំពុងតែបនុ្តរាតត្បាតខ្លាំងនៅពេលនេះ ដ្បិតថា បើសិនជាមានករណីឆ្លងចូលរោងចក្រកើតឡើងខ្លាំង បញ្ហាវានឹងធ្វើឲ្យវិស័យកាត់ដេរនេះ ជួបបញ្ហាកាន់តែយ៉ាប់យ៉ឺនជាក់ជារំខាន។
កម្មកររោងចក្រកាត់ដេរកំពុងដេរសម្លៀកបំពាក់

លោក កាំ​ង ម៉ូ​នី​កា អគ្គលេខាធិការ​រង​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា បាន​ប្រាប់​ក្រុមការងារ​សារព័ត៌មាន ឌី​ជី​ថ​ល ខេ​ម​បូ​ណូ​មី​ស តាម​ប្រព័ន្ធ​តេ​ឡេ​ក្រាម​ថា ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភៈ មិន​បាន​ធ្វើ​ឲ្យ​រោងចក្រ​ណាមួយ ដែល​ជា​សមាជិក​របស់​សមាគម​ត្រូវ​ផ្អាក​ដំណើរការ ឬ​បិទទ្វារ​នៅឡើយ​នោះ​ទេ​។ ទោះ​យ៉ាងណា លោក​ថា សមាគម​ក៏​មាន​ក្ដី​បារម្ភ​ខ្លះ​ដែរ ចំពោះ​បញ្ហា​នេះ តែ​លោក​សង្ឃឹមថា បញ្ហា​នេះ នឹង​ត្រូវ​ដោះស្រាយ​បាន​ក្នុង​ពេល​ឆាប់​ៗ​។

សម្រាប់​ការ​បញ្ជា​ទិញ​ថ្មី​ពី​ក្រៅប្រទេស សម្រាប់ ដើមឆ្នាំ​នេះ ត្រូវ​បាន​លោក កាំ​ង ម៉ូ​នី​កា អះអាង​ថា នៅ​តែ​មានការ​បញ្ជរ​ទិញ​ជា​ធម្មតា សម្រាប់​រយៈពេល​ខ្លី ប៉ុន្ដែ​សម្រាប់​ការ​បញ្ជា​ទិញ​រយៈពេល​វែង​វិញ គឺ​មាន​រូបភាព​មិន​ច្បាស់លាស់ និង ពិបាក​ក្នុង​ការ​ព្យាករ​ណាស់​។ ហេតុ​អ្វី​ក៏​ការ​បញ្ជា​ទិញ​រយៈពេល​វែង​ស្ថិត​ក្នុង​ភាព​មិន​ច្បាស់លាស់ គឺ​ដោយសារ​តែ​មួយ​ផ្នែក បណ្តាល​មក​ពី​កូ​វី​ដ​-១៩ និង​មួយ​ផ្នែក​ទៀត បណ្តាល​មក​ពី​ការ​ផ្លាស់​ប្តូរ​នៃ​ទីផ្សារ ដោយ​ការ​កម្ម​ង់​ទិញ​បាន​ផ្លាស់​ប្តូរ​ពី​ធំ​ៗ រយៈពេល​វែង មក​ជា​ការ​កម្ម​ង់​ទិញ​តូច​ៗ តែ​ញឹក​ញ៉ាប់ ហើយ​ត្រូវការ​បញ្ជូន​ទំនិញ​ក្នុង​រយៈពេល​ខ្លី​វិញ​។

ចំពោះ​ការ​រំពឹង​ទុក សម្រាប់​ការ​នាំ​ចេញ​នៅ​ក្នុង​វិស័យ​កាត់ នៅ​ឆ្នាំ​២០២១​នេះ​វិញ ត្រូវ​បាន​អគ្គលេខាធិការ​រង​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​អះអាង​ថា គឺ​អាស្រ័យ​លើ​ស្ថានភាព​កូ​វី​ដ​-១៩ បើ​យើង​ទាំងអស់​គ្នា ទាំង​រដ្ឋ​និង​ប្រជាពលរដ្ឋ ចូលរួម​ទប់ស្កាត់​ការ​រីក​រាលដាល​នេះ​បាន​ល្អ នោះ​ការ​នាំ​ចេញ​របស់​យើង​ក៏​ល្អ​ទៅ​តាម​នោះ​ដែរ​។

សូម​បញ្ជាក់​ថា ការ​នាំ​ចេញ ផលិតផល​កាត់ដេរ វាយ​ន​ភណ្ឌ របស់​កម្ពុជា កាលពី​ឆ្នាំ​២០២០ បាន​ថយ​ចុះ​ប្រមាណ​ជា​ជិត​១០% បើ​ធៀប​នឹង​ឆ្នាំ​២០១៩ ដែល​ធ្លាប់​មាន​ទំហំ​ទឹកប្រាក់​នាំ​ចេញ​ដល់​ទៅ​ជាង ៩​ពាន់​៣​រយ​លាន​ដុល្លារ​អា​មេ​រិ​ក​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អ្នកជំនាញធនាគារនិង ហិរញ្ញវត្ថុព្រួយបារម្ភចំពោះសុខភាពវិស័យធនាគារនិងហិរញ្ញវត្ថុក្រោយផ្ទុះការរាលដាលឆ្លងខ្លាំងក្នុងសហគមន៍

ព័ត៌មាន
នៅប៉ុន្មានសប្ដាហ៍កន្លងមកនេះ ការរាលដាលឆ្លងខ្លាំងក្នុងសហគមន៍ នៃព្រឹត្តិការណ៍២០កុម្ភៈ បាននិងកំពុងបន្ដវាយប្រហារយ៉ាងខ្លាំងនៅកម្ពុជា។ ក្នុងអំឡុង…

ការរាលដាលឆ្លងកូវីដ-១៩ ក្នុងសហគមន៍ ធ្វើឲ្យការទិញ-លក់អចលនទ្រព្យហាក់ស្ងប់ស្ងាត់ ខណៈតម្លៃបន្ដនៅទ្រឹង

ព័ត៌មាន
ក្រុមអ្នកជំនាញអចលនទ្រព្យនៅកម្ពុជាបានលើកឡើងថា ការរាលដាលឆ្លងនៃជំងឺកូវីដ១៩ ទៅក្នុងសហគមន៍ព្រឹត្តការណ៍២០កុម្ភៈ ប្រមាណជាង ៣សប្ដាហ៍កន្លងមកនេះ បា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ