ការបម្រើសេវាសាធារណៈ

តើរដ្ឋាភិបាល គួរមានវិធានការបែបណា ដើម្បីឱ្យមន្រ្តីរាជការប្រកាន់យកឥរិយាបថល្អក្នុងការបម្រើសេវាសាធារណៈដល់ពលរដ្ឋ?


យើងសង្កេតឃើញថា នៅមួយរយៈចុងក្រោយនេះមានមន្ត្រីមួយចំនួនតូចបានប្រើប្រាស់ឥរិយាបថ និងពាក្យសម្តីមិនសមរម្យពេលបម្រើសេវាសាធារណៈដល់ប្រជាពលរដ្ឋ បើទោះបីថ្នាក់ដឹកនាំតែងតែក្រើនរំលឹកឱ្យមន្ត្រីទាំងអស់ដើរតួនាទីជាអ្នកបម្រើរាស្ត្រក៏ដោយ។ ជ
ការបម្រើសេវាសាធារណៈ
ដោយ

ជាក់ស្តែងកាលពីពេលថ្មីៗមានមន្ត្រីនគរពីររូបបានប្រើប្រាស់ឥរិយាបថ និងពាក្យសម្តីមិនសមរម្យដាក់ប្រជាពលរដ្ឋ និងមន្ត្រីក្រោមឱវាទ ដែលធ្វើឱ្យមានការរិះគន់យ៉ាងខ្លាំងពីមហាជន ហើយពួកគេក៏ត្រូវបានរងការពិន័យផងដែរ។ តើរដ្ឋាភិបាល គួរមានវិធានការបែបណាដើម្បីឱ្យមន្រ្តីរាជការប្រកាន់យកឥរិយាបថល្អពេលបម្រើសេវាសាធារណៈ?

​លោកបណ្ឌិត មាស នី អ្នកតាមដានការអភិវឌ្ឍសង្គមកត់សម្គាល់ឃើញថា ការបង្ហាញឥរិយាបថ និងពាក្យសម្តីមិនសមរម្យរបស់មន្រ្តីរាជការមួយចំនួន ដែលត្រូវបានគេបង្ហោះនៅលើបណ្ដាញសង្គមនាពេលថ្មីៗនេះគ្រាន់តែជាករណីមួយក្នុងចំណោមករណីជាច្រើន ដែលបានកើតមានកន្លងមកតែប៉ុណ្ណោះ។ បើតាមអ្នកតាមដានការអភិវឌ្ឍសង្គមរូបនេះ ដើម្បីកាត់បន្ថយ ឬលុបបំបាត់ការប្រើប្រាស់ឥរិយាបថ និងពាក្យសម្តីមិនគប្បីរបស់មន្ត្រីរាជការ ក្រសួងស្ថាប័នពាក់ព័ន្ធត្រូវតាមដានការអនុវត្តការងាររបស់មន្ត្រីក្រោមឱវាទ និងចាត់វិធានការឱ្យបានម៉ឺងម៉ាត់ចំពោះមន្ត្រីណា ដែលប្រព្រឹត្តកំហុសខុសឆ្គង។

ដោយឡែកលោកបណ្ឌិត ឈត ប៊ុនថង អ្នកជំនាញទស្សនវិជ្ជា និងជាអ្នកតាមដានហេតុការណ៍សង្គមកត់សម្គាល់ឃើញថា ការប្រើប្រាស់អាកប្បកិរិយា និងពាក្យសម្តីមិនសមរម្យរបស់មន្ត្រីនគរបាលកាលពីពេលថ្មីៗនេះ វាមិនមែនជារឿងថ្មីនោះទេ ពោលគឺបញ្ហានេះបានកើតឡើងជាច្រើនលើករួចមកហើយ។ បើតាមអ្នកជំនាញរូបនេះ មន្រ្តីរាជការមានតួនាទីបម្រើប្រជាពលរដ្ឋ មិនមែនជាចៅហ្វាយនាយរបស់ពលរដ្ឋនោះទេ ខណៈការបំពេញតួនាទីនៅក្នុងស្ថាប័ន ក៏ពុំអាចធ្វើតាមអារម្មណ៍ និងបង្កបក្ខពួកនោះដែរ។ ការបំពេញការងារតាមអារម្មណ៍ និងបង្កបក្ខពួកនៅក្នុងស្ថាប័នរដ្ឋត្រូវបានអ្នកជំនាញទស្សនវិជ្ជារូបនេះលើកឡើងថា មិនត្រឹមតែប៉ះពាល់ដល់បុគ្គលជាអ្នកប្រព្រឹត្តប៉ុណ្ណោះទេ ប៉ុន្តែក៏ប៉ះពាល់ដល់ស្ថាប័ន និងរដ្ឋាភិបាលផងដែរ។ អ្នកជំនាញរូបនេះផ្តល់ជាយោបល់ថា ដើម្បីឱ្យការបំពេញការងារនៅក្នុងស្ថាប័នរដ្ឋមានគុណភាព និងប្រសិទ្ធភាព គឺទាមទារឱ្យមានការវិនិច្ឆយច្បាស់លាស់ បើពុំដូច្នោះទេ នោះស្ថាប័នរបស់រដ្ឋនឹងមិនមានការរីកចម្រើននោះទេ។

បើតាមលោកបណ្ឌិត មាស នី រដ្ឋាភិបាល គួរមានប្រព័ន្ធសម្រាប់ទទួលនូវព័ត៌មានអនាមិក និងធ្វើការស្រាវជ្រាវស្វែងរកការពិត ប៉ុន្តែក៏ត្រូវការពារសុវត្ថិភាពដល់អ្នករាយការណ៍ផងដែរ នោះនឹងរួមចំណែកធ្វើឱ្យស្ថាប័នរបស់រដ្ឋមានការរីកចម្រើន៕

អត្ថបទ៖ បូ ដូឡា​




អត្ថបទបន្ទាប់


ថៃ អះអាងថា ខ្លួននឹងមិនដោះលែងទាហានកម្ពុជា ទាំង១៨នាក់នោះទេ រហូតដល់ជម្លោះបានបញ្ចប់

រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ បានអះអាងថា ថៃនឹងមិនដោះលែងទាហានទាំង១៨នាក់របស់កម្ពុជា នោះឡើយ ដរាបណាជម្លោះព្រំដែនរវាងប្រទេសទាំងពីរត្រូវបាន…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ