ក្រដាសប្រាក់៣ម៉ឺនរៀល

រដ្ឋាភិបាលសម្រេចដាក់ឱ្យប្រើប្រាស់ក្រដាសប្រាក់៣ម៉ឺនរៀល ដើម្បីអបអរខួប៣០ឆ្នាំកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស


ដើម្បីអបអរសាទរ ខួប៣០ឆ្នាំ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងខួប៣០ឆ្នាំនៃការយាងនិវត្តន៍របស់ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ មកកាន់មាតុភូមិវិញ រាជរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតឱ្យធនាគារជាតិនៃកម្ពុជា ចេញផ្សាយធនប័ត្រអនុស្សាវរីយ៍ប្រភេទ ៣០០០០រៀលគំរូថ្មី ដើម្បីដាក់ឱ្យធ្វើចរាចរ និងប្រើប្រាស់ទូទាំងព្រះរាជាណាចក្រកម្ពុជា។
រូបភាព៖ ហ្វេសប៊ុកសម្ដេចតេជោ ហ៊ុន សែន

យោង​តាម​អនុ​ក្រឹ​ត​លេខ​២០០​អន​ក្រ របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្ដេច​តេ​ជោ ហ៊ុន សែន ចុះ​ថ្ងៃ​ទី​១៨ ខែតុលា ដែល​មាន​ខ្លឹមសារ​ដូច្នេះ រាជរដ្ឋាភិបាល បាន​អនុញ្ញាត​ឱ្យ​ធនាគារជាតិ​នៃ​កម្ពុជា ចេញផ្សាយ​ធនប័ត្រ​អនុស្សាវរីយ៍​ប្រភេទ ៣០០០០​រៀល​គំរូ​ថ្មី ទន្ទឹម​នឹង​បណ្តា​ប្រភេទ​ក្រដាសប្រាក់ ដែល​បាន​ចេញផ្សាយ​រួច​ហើយ​។

សូម​បញ្ជាក់​ថា ឆ្នាំ​នេះ​ជា ខួប​៣០​ឆ្នាំ​ហើយ​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទី​ក្រុងប៉ារីស​(២៣ តុលា ១៩៩១- ២៣ តុលា ២០២១)​។ ទន្ទឹម​នោះ ក៏​ជា​ខួប ៣០​ឆ្នាំ​ដែរ នៃ​ការ​យាង​និវត្តន៍​របស់​ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​នរោត្តម សីហ​នុ ព្រះ​បរម​រតន​កោដ្ឋ មក​កាន់​មាតុភូមិ​វិញ (១៤ វិច្ឆិកា ១៩៩១ - ១៤ វិច្ឆិកា ២០២១៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ជំនួបកំពូលអាស៊ាន នឹងប្រព្រឹត្តិទៅដោយគ្មានវត្តមានមេដឹកនាំយោធាភូមា

ព័ត៌មាន
រដ្ឋមន្ត្រីការបរទេសនៃសមាគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ឬហៅកាត់ថា អាស៊ាន (ASEAN) បានចេញសេចក្តីថ្លែងការណ៍រួមឯកភាពជាផ្លូវការ ដោយបានសម្រេចមិនអ…

ក្រសួងពាណិជ្ជកម្ម បានចាត់តាំងក្រុមហ៊ុន Beyond Retail Business Cambodia Co.,Ltd ដើម្បីគ្រប់គ្រងលើផ្នែកពាណិជ្ជកម្មនៃពន្លាជាតិកម្ពុជានៅក្នុងពិព័រណ៍ពិភពលោកក្នុងឆ្នាំ២០២០នៅទីក្រុងឌូបៃ

ព័ត៌មាន
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា បានចាត់តាំងឱ្យក្រុមហ៊ុន Reyond Retail Business Cambodia Co.,Ltd ជាក្រុមហ៊ុនឯកជនមួយ ដែលមានជំនាញក្នុង…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ