Advertisement
អចលនទ្រព្យ

ក្រុមហ៊ុន​វាយតម្លៃ​និង​ភ្នាក់ងារ​អចលន​វត្ថុ​នៅ​កម្ពុជា​មាន​ជាង​២៥០​ក្រុមហ៊ុន។ ​ភាគច្រើន​មាន​តែ​ឈ្មោះ?


ភាព​ល្អ​ប្រសើរ​នៃ​កំណើន​សេដ្ឋកិច្ច បាន​ជំរុញ​ឲ្យ​វិស័យ​អចលនទ្រព្យ​និង​សំណង់​ក្នុង​រយៈ​ពេល​៥​ឆ្នាំ​ចុង​ក្រោយ​នេះ មាន​ការ​រីក​ចម្រើន​ជា​លំដាប់។ ទន្ទឹម​នឹង​ការ​រីក​ដុះដាល​ខ្លាំង​បែប​នេះ ការ​ផ្តល់​អាជ្ញាប័ណ្ណ​សម្រាប់​ក្រុមហ៊ុន​វាយ​តម្លៃ​និង​ភ្នាក់ងារ​អចលន​វត្ថុ​ក៏​ត្រូវ​បាន​បង្កើត​ឡើង​ព្រោង​ពា្រត​ផង​ដែរ។
ទិដ្ឋភាព​ឆ្លុះ​បញ្ចាំង​វិស័យ​អចលនទ្រព្យ​និង​សំណង់​នៅ​រាជ​ធានី​ភ្នំពេញ។ រូបភាព៖ ហេង ភារម្យ
ដោយ
Advertisement

ជាក់ស្តែង របាយការណ៍​ពី​ក្រសួង​សេដ្ឋកិច្ច បង្ហាញ​ថា ការ​សុំ​អាជ្ញាប័ណ្ណ​បង្កើត​ក្រុមហ៊ុន​វាយ​តម្លៃ​និង​ភ្នាក់ងារ​អចលន​វត្ថុ ចាប់​ផ្តើម​មាន​កំណើន​កើន​ឡើង​ខ្លាំង ដែល​គិត​រហូត​មក​ត្រឹម​ដំណាច់​ខែ​ឧសភា​ឆ្នាំ​២០១៧ ក្រសួង​បាន​ផ្តល់​វិញ្ញាបនបត្រ​វិជ្ជាជីវៈ និង​អាជ្ញាប័ណ្ណ​សេវាកម្ម​វាយ​តម្លៃ​និង​ភ្នាក់ងារ​អចលន​វត្ថុ ដល់​ក្រុមហ៊ុន​ជាតិ​និង​អន្តរ​ជាតិ​សរុប ២៥៥​ក្រុមហ៊ុន។

ដោយ​ឡែក​របាយការណ៍​ពី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញ​វត្ថុ​ដដែល បង្ហាញ​ថា ក្នុង​រយៈ​ពេល​៥​ខែ​ដំបូង​ឆ្នាំ​២០១៧​នេះ ក្រសួង​បាន​ផ្តល់​អាជ្ញាប័ណ្ណ​សម្រាប់​ក្រុមហ៊ុន​វាយ​តម្លៃ និង​ភ្នាក់ងារ​អចលន​វត្ថុ​ថ្មីៗ​ប្រមាណ​១៨​ក្រុមហ៊ុន។

លោក​ឧកញ៉ា នួន រិទ្ធី អគ្គនាយក​ក្រុមហ៊ុន​អចលន​ទ្រព្យ KFA ថា ការ​កើន​ឡើង​ចំនួន​ក្រុម​វាយ​តម្លៃ​និង​ភ្នាក់ងារ​នេះ ជា​សញ្ញា​វិជ្ជមាន​សម្រាប់​សេដ្ឋ​កិច្ច​កម្ពុជា។

ក្រុមហ៊ុន​សេវាកម្ម​អចលនទ្រព្យ KFA។ (រូបភាព៖ ហេង ភារម្យ)
Advertisement

លោក​ឧកញ៉ា​បន្ត​ថា វា​នឹង​ជំរុញ​ឲ្យ​គ្រប់​ផ្នែក​ទាំង​អស់​នៃ​ក្រុមហ៊ុន​ដែល​មាន​ស្រាប់ នឹង​ធ្វើការ​ប្រកួត​ប្រជែង​គ្នា​កាន់​តែ​ខ្លាំង និង​មាន​​កម្រិត​ខ្ពស់​ឡើងៗ​ដែល​នឹង​ធ្វើ​ឲ្យ​ក្រុមហ៊ុន​នីមួយៗ​កាន់​តែ​ខំ​ប្រឹង​ប្រជែង​អតិថិជន​គ្នា​ទៅ​វិញ​ទៅ​មក​ផង​ដែរ។

ជាមួយ​គ្នា​នេះ​ដែរ ប្រធាន​សមាគម​វាយ​តម្លៃ​និង​ភ្នាក់ងារ​អចលន​វត្ថុ​កម្ពុជា លោក គីម ហ៊ាង បាន​ឲ្យ​ដឹង​ថា កំណើន​ចុះ​បញ្ជី​ក្រុមហ៊ុន​វាយ​តម្លៃ​និង​ភ្នាក់ងារ​ គឺ​ជា​ការ​ឆ្លុះ​បញ្ចាំង​​ពី​ទំនុក​ចិត្ត​នៃ​អ្នក​រកស៊ី​នៅ​ក្នុង​វិស័យ​នេះ​លើ​ស្ថិរភាព​សេដ្ឋ​កិច្ច​និង​នយោបាយ។ និង​ក៏​ជា​ការ​បង្ហាញ​ពី​ការ​កើន​ឡើង​ទីផ្សារ​អចលន​ទ្រព្យ​និង​សំណង់ ក្នុង​ឆ្នាំ​នេះ ក៏​ដូចជា​ឆ្នាំ​ខាង​មុខ។

លោក​បន្ត​ថា សេវាកម្ម​វាយ​តម្លៃ​និង​ភ្នាក់ងារ​កំពុង​មាន​ការ​រីក​ចម្រើន​ខ្លាំង និង​ជា​ឆ្នាំង​បាយ​ដ៏​សំខាន់​ក្នុង​ការ​ទ្រទ្រង់​ហិរញ្ញ​វត្ថុ​ក្រុមហ៊ុន។ 

ជា​ការ​រំពឹង​ទុក​នៅ​ឆ្នាំ​នេះ និង​ឆ្នាំ​ខាង​មុខ វិស័យ​នេះ​នៅ​តែ​ល្អ​ជានិច្ច ដូច្នេះ​បាន​ជា​ការ​សុំ​អាជ្ញា​ប័ណ្ណ​ប្រកប​អាជីវកម្ម​នៅ​តែ​មាន​ការ​កើន​ឡើង​ជា​បន្ត​បន្ទាប់ ស្រប​ពេល​ដែល​រាជ​រដ្ឋាភិបាល​បាន​ចាប់​ផ្តើម​រឹត​បន្តឹង​ច្បាប់​ទាក់ទង​ទៅ​នឹង​ការ​ចុះ​បញ្ជី​នេះ។

ត្បិត​មាន​ការ​កើន​ឡើង​នៃ​ក្រុមហ៊ុន​កាន់​តែ​ច្រើន​ធ្វើ​ឲ្យ​ការ​ផ្តល់​សេវា​កម្ម​កាន់តែ​មាន​គុណភាព​ល្អ និង​ធ្វើ​ឲ្យ​ការ​ប្រកួត​ប្រជែង​កាន់​តែ​ខ្លាំងក្លា​ជាង​មុន​ក៏​ដោយ ប៉ុន្តែ លោក​នៅ​តែ​អះអាង​ថា នៅ​ក្នុង​ទីផ្សារ​សម្រាប់​ការ​ផ្តល់​សេវាកម្ម​នេះ​មាន​ក្រុមហ៊ុន​ប្រមាណ​២០​ភាគរយ​ប៉ុណ្ណោះ​ដែល​មាន​សកម្មភាព​ជាង​គេ និង ៨០​ភាគរយ​ផ្សេង​ទៀត​មាន​តែ​ឈ្មោះ​ប៉ុណ្ណោះ។

ក្រុមហ៊ុនអចលនទ្រព្យ CPL របស់​ឧកញ៉ា ចេង ខេង។
Advertisement

លោក​ឧកញ៉ា ចេង ខេង អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ ស៊ី ភី អិល (CPL) ក៏​បាន​អះអាង​ដែរ​ថា វា​ជា​ការ​ល្អ​ហើយ​ដែល​ក្រុមហ៊ុន​វាយ​តម្លៃ និង​ភ្នាក់ងារ​អចលន​ទ្រព្យ​ច្រើន​ដូច្នេះ។ អតិថិជន​មាន​ជម្រើស​ច្រើន​ក្នុង​ការ​ជ្រើសរើស​ក្រុមហ៊ុន​ណា​ដែល​មាន​គុណភាព សេវាកម្ម​លឿន​រហ័ស។

យ៉ាង​ណា​ក៏​ដោយ​ចុះ លោក​ឧកញ៉ា ចេង ខេង ចង់​ឃើញ​ក្រុមហ៊ុន​ធំៗ​ដែល​មាន​ជំនាញ​វិជ្ជាជីវៈ​ចូល​មក​ក្នុង​ទីផ្សារ​កម្ពុជា កាន់​តែ​ច្រើន ដើម្បី​ធ្វើ​ឲ្យ​ការ​ប្រកួត​ប្រជែង​កាន់​តែ​ល្អ ប៉ុន្តែ​លោក ​មិន​ចង់​ឃើញ​ក្រុមហ៊ុន​បង្កើត​ឡើង មាន​តែ​ឈ្មោះ​នោះ​ឡើយ។

យោង​តាម​សៀវភៅ​គោល​នយោបាយ​យុទ្ធសាស្រ្ត​អភិវឌ្ឍន៍​វិស័យ​ហិរញ្ញ​វត្ថុ​ឆ្នាំ​២០១៦-​២០២៥ របស់​រាជ​រដ្ឋាភិបាល​បង្ហាញ​ថា សេវាកម្ម​វាយ​តម្លៃ​និង​ភ្នាក់ងារ​អចលន​ទ្រព្យ បាន​និង​កំពុង​រីក​ចម្រើន​ជាមួយ​បញ្ហា​ប្រឈម ដែល​រហូត​មក​ដល់​ពេល​នេះ នៅ​ពុំទាន់​មាន​ស្តង់ដារ​វាយ​តម្លៃ​ឬ​ក្រម​សីលធម៌​វិជ្ជាជីវៈ​សម្រាប់​ភ្នាក់ងារ​នេះ​ដើម្បី​ប្រតិបត្តិ​នៅ​ឡើយ​ទេ។ ហើយ​ប្រព័ន្ធ​សម្រាប់​គ្រប់គ្រង​ទិន្នន័យ​ក៏​កំពុង​ត្រូវការ​ជា​ចាំបាច់ ​និង​ទាន់​ពេល​វេលា​ដូចគ្នា​ដែរ៕

© 2018 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើ​ប្រទេស​ណា​ដែល​មាន​អ្នក​ស្លាប់​ដោយសារ​ចរាចរណ៍​លើ​ដងផ្លូវ​ច្រើន​ជាង​គេ​បំផុត?

ព័ត៌មាន
នៅ​កម្ពុជា​ ប្រជាជន​ត្អូញត្អែរ​ជា​រឿយៗ​អំពី​បញ្ហា​កកស្ទះ​ចរាចរណ៍ ហើយ​ចំនួន​អ្នក​ស្លាប់​ដោយសារ​គ្រោះថ្នាក់​តាមដង​ផ្លូវ ក៏​មាន​ច្រើន​គួរ...

បញ្ហា​ម្រេច​ខ្មែរ​ធ្លាក់​ថ្លៃ តើ​គួរដោះស្រាយ​យ៉ាងដូចម្ដេច? អ្នក​ជំនាញ​សេដ្ឋកិច្ច​ឲ្យ​យោបល់...

ព័ត៌មាន
ស្រប​ពេល​ដែល​ទិន្នផល​ម្រេច​ពិភព​លោក​មាន​ការ​កើន​ឡើង ទិន្នផល​ម្រេច​កម្ពុជា​នៅ​ឆ្នាំ​២០១៧​ ក៏​មាន​កំណើន​ខ្ពស់​ផង​ដែរ ពោល​គឺ​កើន​ឡើង​...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ