Advertisement
អចលនទ្រព្យ

អ្នក​ជំនាញ​ថា វិស័យ​អចលន​ទ្រព្យ​កម្ពុជា​រីក​ចម្រើន​ឆាប់​រហ័ស ប៉ុន្តែ​ទាមទារ​ឲ្យ​មាន​ប្លង់មេ​ច្បាស់​លាស់


ក្រុម​អ្នក​ជំនាញ​អចលន​ទ្រព្យ​មើល​ឃើញ​ថា វិស័យ​អចលន​ទ្រព្យ​មាន​ការ​រីក​លូត​លាស់​ខ្លាំង​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ដោយ​មាន​អគារខ្ពស់ៗ​ផុស​ឡើង​ជា​ច្រើន​មិន​ចាញ់​ប្រទេស​ជិត​ខាង​ប៉ុន្មាន​នោះ​ទេ។
សំណង់អគារខ្ពស់​នៅ​រាជ​ធានី​ភ្នំពេញ
ដោយ
Advertisement

កម្ពុជា​ពិត​ជា​អាច​ក្លាយ​ទៅ​ជា​«ខ្លា​សេដ្ឋកិច្ច​នៅ​អាស៊ី» ខណៈ​ដែល​កម្ពុជា​កំពុង​តែ​បន្ត​កិច្ច​ខិតខំ​ប្រឹងប្រែង​អភិវឌ្ឍន៍​ប្រទេស។ 

នេះ​គឺ​ជា​ការ​បញ្ជាក់​អះអាង​ពី​លោក​ឧកញ៉ា ចេង ខេង អគ្គនាយក​ក្រុមហ៊ុន​អចលន​ទ្រព្យ CPL នៅ​ក្នុង​យុទ្ធនាការ​ផ្សព្វផ្សាយ​ខួប​២០​ឆ្នាំ​នៃ​ដំណើរការ​អាជីវកម្ម​ក្រុមហ៊ុន​អចលន​ទ្រព្យ ស៊ីភីអិល (CPL)។

លោក​ឧកញ៉ា​បាន​លើក​ឡើង​ថា ឆ្លង​តាម​បទ​ពិសោធន៍​២០​ឆ្នាំ​ក្នុង​វិស័យ​អចលន​ទ្រព្យ​នៅ​កម្ពុជា លោក​បាន​កត់​សម្គាល់​ឃើញ​ថា វិស័យ​អចលន​ទ្រព្យ​កម្ពុជា​មាន​រីក​ចម្រើន​យ៉ាងខ្លាំ ទាំង​កណ្ដាល​រាជ​ធានី​ភ្នំពេញ និង ​ជាយ​ក្រុង​ភ្នំពេញ​ក៏​មាន​ការ​អភិវឌ្ឍ​ខ្លាំង​ផង​ដែរ។ 

ឧកញ៉ា ចេង ខេង អគ្គនាយក​ក្រុមហ៊ុន​ CPL ផ្ដល់​បទ​សម្ភាសន៍​ដល់​អ្នក​សារព័ត៌មាន​ក្នុង​ឱកាស​យុទ្ធនាការ​ផ្សព្វផ្សាយ​ខួប​២០​ឆ្នាំ​របស់​ក្រុមហ៊ុន។

យ៉ាង​ណា​ក៏​ដោយ អ្នក​ជំនាញ​អចលន​ទ្រព្យ ឧកញ៉ា ចេង ខេង ទន្ទឹម​នឹង​ការ​រីក​ចម្រើន​នេះ បញ្ហា​កក​ស្ទះ​ចរាចរណ៍​ដោយសារ​កំណើន​នៃ​ប្រជាជន​រស់​នៅ​ក្នុង​ទីក្រុង​ក៏​ជា​ចំណុច​សំខាន់​មួយ​ដែល​កម្ពុជា​គួរ​គិតគូរ​ដោះស្រាយ ហើយ​ក្នុង​នោះ​​​លោក​ឧកញ៉ា​បាន​អះអាង​ថា ការ​រៀបចំ​និង​ដាក់​ចេញ​នូវ​គម្រោង​ប្លង់​មេ គឺ​ជា​កិច្ចការ​សំខាន់​បំផុត​ដែល​ត្រូវ​យក​ចិត្ត​ទុក​ដាក់​សម្រាប់​គោលដៅ​អភិវឌ្ឍន៍​ទីក្រុង​នា​ពេល​អនាគត​ប្របក​ដោយ​ចីរភាព។

គួរ​បញ្ជាក់​ដែរ​ថា គម្រោង​ស្នើ​សុំ​អភិវឌ្ឍន៍​វិស័យ​សំណង់​ក្នុង​រយៈពេល​៤​ខែ​ដំបូង​ដើម​ឆ្នាំ​នេះ មាន​ប្រមាណ ១០២០​គម្រោង។ ទឹក​​ប្រាក់​វិនិយោគ​​មាន​តម្លៃ​​ប្រមាណ​ជាង​៤​ពាន់​លាន​ដុល្លារ ធៀបនឹង​រយៈពេល​ដូចគ្នា​កាល​ពី​ឆ្នាំ​២០១៦ កើន​ជាង ៤៣​ភាគរយ៕




អត្ថបទបន្ទាប់


ស្ថាប័ន​អន្តរជាតិ​ធំៗ​បី​បាន​វាយ​តម្លៃ​សេដ្ឋកិច្ច​កម្ពុជា​ថា«នៅ​តែ​រឹង​មាំ»

ព័ត៌មាន
ធនាគារ​ពិភព​លោក ធនាគារ​អភិវឌ្ឍន៍​អាស៊ី មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ រួមទាំង​រដ្ឋាភិបាល​កម្ពុជា សុទ្ធ​តែ​បាន​វាយ​តម្លៃ​កំណើន​សេដ្ឋ...

វិនិយោគ​ទុន​វិស័យ​សំណង់​​ដើម​ឆ្នាំ​នេះ នៅតែ​​បន្ត​កើន​ឡើង

ព័ត៌មាន
ថ្មីៗ​នេះ របាយការណ៍​ព្យាករណ៍​កំណើន​សេដ្ឋកិច្ច​កម្ពុជា​របស់​ធនាគារ​ពិភព​លោក បាន​ព្យាករណ៍​ថា វិស័យ​សំណង់​នៅ​ឆ្នាំ​នេះ និង​ឆ្នាំ​ក្រោយ...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ