បុគ្គល​ល្បី

ទីប្រឹក្សារដ្ឋាភិបាល​ខ្មែរ​ទទួលពានរង្វាន់​ជា​មេធាវី​​ដែល​មាន​នវានុវត្តន៍​នៅ​អាស៊ី-ប៉ាស៊ីហ្វិក


ទស្សនាវដ្ដី​សេដ្ឋកិច្ច​និង​ហិរញ្ញ​វត្ថុ​ពិភព​លោក​ដ៏​ល្បី​ឈ្មោះ The Financial Times បាន​ចុះ​ផ្សាយ​របាយការណ៍​ពិសេស អំពី​ជ័យ​លាភី​ពាន​រង្វាន់​មេធាវី​ដែល​មាន​នវានុវត្តន៍​ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក សម្រាប់​ឆ្នាំ​២០១៧។ ជ័យលាភី​សរុប មានចំនួន ១០រូប ក្នុង​នោះ​ក៏មាន​ ឯកឧត្តម សុក ស៊ីផាន់ណា ប្រធាន​ក្រុមហ៊ុន​មេធាវីឯកជន Sok Siphana & Associates និង​ជា​ទីប្រឹក្សា​របស់រាជរដ្ឋាភិបាល​កម្ពុជា។
ឯកឧត្តម សុក ស៊ីផាន់ណា ប្រធាន​ក្រុមហ៊ុន​មេធាវី Sok Siphana & Associates និង​ជា​ទីប្រឹក្សា​រាជរដ្ឋាភិបាល​កម្ពុជា។
ដោយ

យោងតាម​ទស្សនាវដ្ដី The Financial Times ពានរង្វាន់​​មេធាវី​ដែល​មាននវានុវត្តន៍​ប្រចាំ​អាស៊ី​ប៉ាស៊ីហ្វិកនេះ គឺ​ជា​ការទទួលស្គាល់ថា ជ័យលាភី​ជា​មេធាវី​ដែលមាន​គំនិត​ច្នៃបង្កើតថ្មី (នវានុវត្តន៍) នៅក្នុង​ការ​អនុវត្ត​វិជ្ជាជីវៈ​របស់​ខ្លួន។

ឯកឧត្តម សុក ស៊ីផាន់ណា មានអាជីព​ជាច្រើន ដូចជា ជា​ប្រធាន​ក្រុមហ៊ុន​ Sok Siphana & Associates ជាក្រុមហ៊ុន​មេធាវី​ឯកជន ជា​ទីប្រឹក្សា​រាជរដ្ឋាភិបាល​កម្ពុជា ព្រមទាំង​ធ្លាប់​បម្រើ​ការងារ​នៅ​ក្នុង​អង្គការ​អភិវឌ្ឍន៍​អន្តរជាតិ ស្ថាប័ន​ហិរញ្ញវត្ថុ និង​វិស័យ​ឯកជន ផងដែរ។

ឯកឧត្តម សុក ស៊ីផាន់ណា បាន​ជួយ​ចូលរួម​ចំណែក​ក្នុង​កិច្ច​ប្រឹងប្រែង​ស្ដារ​សង្គម​កម្ពុជា​ឡើងវិញ បន្ទាប់​ពីប្រទេស​អាស៊ាន​មួយ​នេះឆ្លងកាត់​សង្គ្រាម​និង​ជម្លោះ​ផ្ទៃ​ក្នុង​ជាង ២ទសវត្ស ដែល​បាន​បណ្ដាល​ឲ្យ​រូប​ឯកឧត្ដម​ក្លាយ​ជា​ជន​ភៀសខ្លួន។ 

ឯកឧត្តម សុក ស៊ីផាន់ណា ទទួល​ការអប់រំ​និង​សញ្ញាបត្រ​ច្បាប់​នៅ​សហរដ្ឋ​អាមេរិក និង​អូស្ត្រាលី ប៉ុន្តែ បាន​វិលត្រលប់​មក​មាតុភូមិ​វិញ​នៅ​ពេល​សង្គ្រាម​ស៊ីវិល​នៅ​កម្ពុជា​បាន​បញ្ចប់។ 

នៅឆ្នាំ​១៩៩៩ ឯកឧត្ដម​បាន​ក្លាយ​ជា​ដឹកនាំ​ក្រុមការងារ​​ជួយ​កម្ពុជា​ឲ្យ​ទទួល​បាន​សមាជិក​ភាព​នៅ​ក្នុង​អង្គការ​ពាណិជ្ជកម្ម​ពិភព​លោក WTO។ ឯកឧត្តម​ក៏​បាន​ជួយ​អភិវឌ្ឍ​ប្រព័ន្ធ​ច្បាប់​របស់​ប្រទេស​កម្ពុជា ដោយ​ចងក្រង​ច្បាប់​និង​បទប្បញ្ញត្តិ​នានា និង​បាន​ក្លាយ​ជា​អគ្គលេខាធិការ​ដំបូង​បង្អស់​នៃ​គណៈមេធាវី​កម្ពុជា។ 

ឯកឧត្តម សុក ស៊ីផាន់ណា ក៏​ត្រូវបានមើលឃើញថា ជាបុគ្គល​ដែល​តែងតែ​ជំរុញ​លើក​ទឹកចិត្ត​យុវជន​ខ្មែរ និង​ពង្រឹង​អំណាច​សហគ្រិន​ស្ត្រី​កម្ពុជា​ ផងដែរ៕




អត្ថបទបន្ទាប់


ឧកញ៉ា សៀ ឫទ្ធី នឹង​ចាប់​ផ្តើម​គម្រោង​បុរី​លំនៅដ្ឋាន​ដ៏​ទំនើប​ប្លែក​​ឈ្មោះ​ The Palms

ព័ត៌មាន
លោក​ឧកញ៉ា សៀ  ឫទ្ធី ដែល​គេ​ស្គាល់ថា ជាវិនិយោគិន​និង​ធុរជន​លេចធ្លោ​មួយ​រូប​នៅ​កម្ពុជា ជាពិសេស ក្នុង​វិស័យ​អចលនទ្រព្យ ឥឡូវ​នេះ លោក​ឧក…

ស្ទះ​ចរាចរណ៍​ពេក ក្រុងហាណូយ​គ្រោង​ហាម​ការ​ជិះ​ម៉ូតូ​នៅ​លើ​ផ្លូវ​កណ្ដាល​ក្រុង

ព័ត៌មាន
បញ្ហា​កក​ស្ទះ​ចរាចរណ៍​កំពុង​តែ​ក្ដៅ​គគុក​នៅ​ទីក្រុង​ធំៗ​នៃ​ប្រទេស​វៀតណាម​ជិត​ខាង​កម្ពុជា ដោយ​ទាំង​ទីក្រុង​ហាណូយ និង​ទីក្រុង​ហូជីមីញ …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ