Advertisement
សហគ្រិនស្ត្រី​ឆ្នើ​ម

លោក​ជំទាវឧកញ៉ា កែវ មុំ៖ ការ​រៀន​សូត្រ​ពី​អ្នក​ដទៃ​គឺ​ជា​យុទ្ធសាស្ត្រ​ដើម្បី​សម្រេច​ជោគ​ជ័យ


ការ​ចាប់​ផ្ដើម​អាជីវកម្ម​វា​មិនមែន​ជា​រឿង​លំបាក​នោះ​ទេ តែ​ដើម្បី​ធ្វើ​ឲ្យ​អាជីវកម្ម​អាច​មាន​សន្ទុះ​ខ្លាំង និង​ជោគ​ជ័យ​លើ​ទីផ្សារ​ដោយ​និរន្តរភាព នោះ​ទើប​ជា​រឿង​មួយ​ដ៏​លំបាក​បំផុត។
លោក​ជំទាវ​ឧកញ៉ា កែវ មុំ អគ្គនាយិកា​ក្រុមហ៊ុន​ផលិត​នំ​ស្រួយ លីលី។
ដោយ
Advertisement

លោក​ជំទាវ​ឧកញ៉ា កែវ មុំ ដែល​ជា​អគ្គនាយិកា​ក្រុមហ៊ុន​ផលិត​នំ​ស្រួយ លីលី នឹង​បង្ហាញ​ពី​ផ្នត់​គំនិត​សហគ្រិនភាព​មួយ​ចំនួន​ទាក់ទង​នឹង​ការ​បង្កើត​និង​ដឹកនាំ​អាជីវកម្ម​មួយ​ឆ្ពោះ​ទៅ​រក​មាគ៌ា​នៃ​ការ​រីក​ចម្រើន​ដោយចីរភាព។

បើ​ខ្លាច​បញ្ហា កុំ​ចង់​ធ្វើ​សហគ្រិន! 

ឆ្លើយ​តប​នៅ​ក្នុង​កិច្ច​សម្ភាសន៍​ជាមួយ ខេមបូណូមីស លោក​ជំទាវ​ឧកញ៉ា កែវ មុំ ដែល​ជា​សហគ្រិន​ស្ត្រី​ឆ្នើម​មួយ​រូប​នៃ​វិស័យ​ឧស្សាហកម្ម បាន​លើក​ឡើង​ថា គ្មាន​អាជីវកម្ម​ជោគជ័យ​ណា​មួយ ដែល​មិន​ធ្លាប់​ឆ្លង​កាត់​ការ​លំបាក​នោះ​ឡើយ ប៉ុន្ដែ អ្វី​ដែល​នៅ​ពីក្រោយ​នៃ​ភាព​ជោគ​ជ័យ​នៃ​អាជីវកម្ម​នោះ គឺ​តែងតែ​មាន​សហគ្រិន​ដែល​មាន​ចិត្ត​មុះមុត តស៊ូ​មិន​ចុះ​ញ៉ម​នឹង​ឧបសគ្គ។ 

លោកស្រី​បន្ថែម​ថា កាល​ពី​ដំបូង​ឡើយ អាជីវកម្ម​របស់​លោកស្រី​ធ្លាប់​ហែល​ឆ្លង​នូវ​ការ​លំបាក​មិន​តិច​នោះ​ទេ ទាក់ទង​នឹង​កង្វះ​ខាត​ដើម​ទុន បច្ចេក​ទេស ទីផ្សារ និង​ការ​គ្រប់គ្រង​ជា​ដើម។ ទោះ​យ៉ាង​ណា អ្នកស្រី​បាន​លើក​ឡើង​ថា ការ​ប្រកាន់​ខ្ជាប់​នូវ​ការ​អត់ធ្មត់ ព្យាយាម​ខ្ពស់ សុជីវភាព សច្ចៈធម៌ និង​គុណធម៌ បាន​ធ្វើ​ឲ្យ​ឧកញ៉ា កែវ មុំ អាច​ឆ្លង​ផុត​រាល់​ការ​ព្យុះភ្លៀង​ដែល​បាន​បោក​បក់​មក​លើ​នាវា​អាជីវកម្ម​របស់​លោកស្រី។ 

សកម្មភាព​នៅ​ក្នុង​សហគ្រាស​ផលិតនំ​ស្រួយ លីលី។

បើក​ចិត្ត​រៀន​ពី​អ្នក​ដទៃ ពិសេស​អ្នក​ជោគជ័យ!

សម្រង់​សម្ដី​មួយ​ឃ្លា​របស់​លោក​មហាត្មិះគន្ធី បាន​លើក​ឡើង​ថា «រស់​ឲ្យ​ដូច​គ្មាន​ថ្ងៃ​ស្អែក រៀន​ឲ្យ​ដូច​គ្មាន​ថ្ងៃ​ស្លាប់» មាន​ន័យ​ថា ចូរ​ឲ្យ​យើង​គ្រប់​គ្នា​ប្រើ​ជីវិត​រស់​នៅ​ប្រចាំ​ថ្ងៃ​ឲ្យ​តម្លៃ​បំផុត ហើយ​ត្រូវចេះ​បើក​ចិត្ត​រៀន​ពី​អ្វី​ដែល​ថ្មី​ជានិច្ច ពិសេស​គឺ​រៀន​ពី​អ្នក​ដទៃ តែ​ក៏​ត្រូវ​ជ្រើសរើស​ប្រភេទ​មនុស្ស​ដែល​ត្រូវ​យក​ជា​គំរូ​ដែរ។

ស្រដៀង​គ្នា​ទៅ​នឹង​ពាក្យ​ប៉ុន្មាន​ឃ្លា​នេះ​ដែរ ឧកញ៉ា កែវ មុំ បាន​បង្ហើប​ឲ្យ​ដឹង​ថា ការ​សេព​គប់ ក៏​ដូចជា​រាប់​អាន​អ្នក​ពូកែៗ ឬ​អ្នក​ជោគជ័យ​ក្នុង​វិស័យ​ជំនួញ គឺ​ជា​ឱកាស ក៏​ដូចជា​ដើម​ទុន​មួយ​ដែល​បាន​ជួយ​ឲ្យ​លោកស្រី​បាន​ដឹកនាំ​អាជីវកម្ម​ជោគជ័យ​មក​ទល់​ពេល​បច្ចុប្បន្ន។

សហគ្រិន​ស្ត្រី​ដែល​កំពុង​មាន​ឈ្មោះ​បោះ​សំឡេង​រូប​នេះ បាន​ឲ្យ​ដឹង​យ៉ាង​ដូច្នេះ​ថា «កាល​ពី​មុន ខ្ញុំ​ជួប​រឿង​លំបាកៗ​ច្រើន​ណាស់​នៅ​ក្នុង​ដំណើរ​អាជីវកម្ម ឬ​អាច​ថា​ខ្វះខាត​សឹង​តែ​គ្រប់​បែប​យ៉ាង តែ​ពេល​ដែល​បាន​ចូលរួម​ក្នុង​វគ្គ​បណ្ដុះ​បណ្ដាល​ជា​ច្រើន និង​ចូលរួម​ជា​សមាជិក​សមាគម​ធុរកិច្ច​​ផ្សេងៗ ក៏​ដូចជា​ទទួល​បាន​ការ​ចែក​រំលែក​នូវ​គំនិត​យោបល់​ពី​បុគ្គល​ពូកែៗ និង​ជោគជ័យ​ជា​ច្រើន បាន​ធ្វើ​ឲ្យ​ខ្ញុំ​ទទួល​បាន​បទ​ពិសោធន៍​ល្អ និង​គំនិត​ថ្មីៗ​បន្ថែម ដើម្បី​ប្រើ​ជា​យុទ្ធ​សាស្ត្រ​ក្នុង​ការ​ដឹកនាំ​អាជីវកម្ម​របស់​ខ្ញុំ​ចេញ​ពី​បញ្ហា​ទាំង​ឡាយ​ដែល​តែង​កើត​មាន​ជា​រៀង​រាល់​ថ្ងៃ»។

Advertisement
Advertisement

ឧកញ៉ា កែវ មុំ បាន​វាយ​តម្លៃ​ចំពោះ​ការ​រៀន​សូត្រ ក៏​ជា​ចែក​រំលែក​បទ​ពិសោធន៍​ពី​អ្នក​ពូកែៗ​នៅ​ជុំវិញ​ខ្លួន​ថា គឺ​ជា​ចំណេះដឹង​ដ៏​សំខាន់ និង​ជ្រាល​ជ្រៅ​បំផុត ដែល​មិន​អាច​រក​រៀន​នៅ​សាលា​បាន​ទេ ហើយ​ចំណេះដឹង​នោះ​ទៀត​សោត គឺ​អាច​យក​ប្រើប្រាស់​ដោះ​ស្រាយ​បញ្ហា​បាន​យ៉ាង​មាន​ប្រសិទ្ធភាព ព្រោះ​វា​សុទ្ធ​សឹង​ជា​បទ​ពិសោធន៍​ផ្ទាល់។

ទោះ​យ៉ាង​ណា អ្នកស្រី​បាន​សង្កត់​ធ្ងន់​ដែរ​ថា ការ​ធ្វើ​អាជីវកម្ម​ត្រូវតែ​គិតគូរ​ឲ្យ​បាន​ម៉ត់ចត់​បំផុត​ទាក់ទង​នឹង​ការ​បង្កើត​និង​រក្សា​ស្ដង់ដារ ប្រព័ន្ធ​គ្រប់គ្រង និង​គុណភាព សោភ័ណភាព​ផលិត​ផល នោះ​ទើប​អាច​ធ្វើ​ឲ្យ​​អាជីវកម្ម​អាច​ធានា​បាន​នូវ​ចីរភាព។ 

សូម​បញ្ជាក់​ថា ឧកញ៉ា កែវ មុំ គឺ​ជា​សហគ្រិន​ស្ត្រី​ឆ្នើមមួយរូប និង​ជា​អគ្គនាយិកា​ក្រុមហ៊ុន​ផលិត​នំ​ស្រួយ លីលី ដែល​មាន​ជា​រោងចក្រ​ផលិត​នំ​ក្នុង​ស្រុក និង​មាន​សមត្ថភាព​ផលិត​ប្រមាណ​៥​តោន​ក្នុង​មួយ​ថ្ងៃ ហើយ​ក៏​មាន​នាំ​ចេញ​ទៅកាន់​បរទេស ដូចជា អាមេរិក កូរ៉េ ភូមា អូស្ត្រាលី ម៉ាឡេស៊ី និង​វៀតណាម ជាដើម ហើយ​ថ្មីៗ​នេះ ក្រុមហ៊ុន​អ្នកស្រី​ក៏​គ្រោង​នឹង​នាំ​ផលិត​ផល​ទៅ​ប្រទេស​ចិន និង​អ៊ីតាលី​ផង​ដែរ៕

© 2018 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កម្ពុជា​ជាប់​ក្នុង​ចំណោម​ប្រទេស​១០ដែល​មាន​សេដ្ឋកិច្ច​លូត​លាស់​លឿន​បំផុត​នៅ​លើពិភព​លោក

ព័ត៌មាន
ប្រទេស​កម្ពុជា ក្នុង​ពេល​ពីរទសវត្ស​ចុងក្រោយ រក្សា​បាន​នូវ​កំណើន​សេដ្ឋកិច្ច​លឿន​គួរ​ឲ្យ​កត់សម្គាល់។ កំណើន​សេដ្ឋកិច្ច​ដ៏​លឿន​របស់​កម្ពុជា...

ឧកញ៉ា សៀ ឫទ្ធី នឹង​ចាប់​ផ្តើម​គម្រោង​បុរី​លំនៅដ្ឋាន​ដ៏​ទំនើប​ប្លែក​​ឈ្មោះ​ The Palms

ព័ត៌មាន
លោក​ឧកញ៉ា សៀ  ឫទ្ធី ដែល​គេ​ស្គាល់ថា ជាវិនិយោគិន​និង​ធុរជន​លេចធ្លោ​មួយ​រូប​នៅ​កម្ពុជា ជាពិសេស ក្នុង​វិស័យ​អចលនទ្រព្យ ឥឡូវ​នេះ លោក​...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ