ប្រទេសជប៉ុន

ជប៉ុននឹងបើកដំណើរការនាវាកម្សាន្តទេសចរណ៍ឡើងវិញហើយ ក្រោយពីផ្អាកអស់ ២ឆ្នាំកន្លះមកនេះ


មន្ត្រីដឹកជញ្ជូនជប៉ុនបាននិយាយកាលពីថ្ងៃទី ១៥វិច្ឆិកាថា ប្រទេសជប៉ុននឹងលុបចោលការហាមឃាត់ រយៈពេលជាង ២ ឆ្នាំកន្លះ កន្លងមកនេះ ចំពោះនាវាកម្សាន្តអន្តរជាតិដែលរដ្ឋាភិបាលបានដាក់ទៅលើនាវាកម្សាន្តមួយឈ្មោះ ដាយអេម៉ិនព្រីនសេស (Diamond Princess) បន្ទាប់ពីការចាប់ផ្ដើមផ្ទុះឡើងនៃវីរុសឆ្លងដ៏សាហាវកូវីដ១៩នៅប្រទេសនេះ។ នេះបើតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយធំៗមួយចំនួន។
ជប៉ុននឹងបើកដំណើរការនាវាកម្សាន្តទេសចរណ៍ឡើងវិញហើយ

ក្រសួងដឹកជញ្ជូនជប៉ុនបាននិយាយថា ប្រតិបត្តិករនាវាកម្សាន្ត និងសមាគមរបស់អាជ្ញាធរកំពង់ផែបានអនុម័តគោលការណ៍ណែនាំប្រឆាំងកូវីដ១៩ ហើយថា ប្រទេសជប៉ុនឥឡូវនេះបានត្រៀមខ្លួនរួចជាស្រេចដើម្បីបន្តប្រតិបត្តិការនាវាកម្សាន្តអន្តរជាតិរបស់ខ្លួនឡើងវិញ ខណៈដែលកំពុងទទួលនាវាបរទេសនៅកំពង់ផែរបស់ខ្លួន។

រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន និងទេសចរណ៍លោក តេតស៊ួ សៃតូ (Tetsuo Saito) បាននិយាយថា ប្រទេសជប៉ុនឥឡូវនេះបានត្រៀមខ្លួនរួចរាល់ហើយដើម្បីចាប់ផ្តើមទទួលនាវាកម្សាន្តអន្តរជាតិជាថ្មីទៀត។ ជប៉ុននឹងបង្កើតបរិយាកាសមួយដែលអនុញ្ញាតឱ្យភ្ញៀវទេសចររីករាយនឹងការជិះទូកកម្សាន្តរបស់ពួកគេ ដោយគ្មានការព្រួយបារម្ភក្នុងកំឡុងពេលស្ថិតនៅក្នុងប្រទេសជប៉ុន។

កាលវិភាគពិតប្រាកដសម្រាប់នាវាកម្សាន្តមិនទាន់បានប្រកាសនៅឡើយទេ។ ក្នុងចំណោមនាវាដំបូងគេ គឺជានាវាជប៉ុនមួយគ្រឿងដែលចេញដំណើរពីទីក្រុងយូកូហាម៉ា (Yokohama) ក្នុងខែធ្នូឆ្ពោះទៅកាន់ប្រទេសម៉ូរីទូស (Mauritius) ហើយត្រឡប់មកវិញនៅក្នុងខែមករា។

ប្រទេសជប៉ុនបានហាមឃាត់នាវាកម្សាន្តអន្តរជាតិចាប់តាំងពីខែមីនាឆ្នាំ២០២០បន្ទាប់ពីការផ្ទុះឡើងនៃវីរុសកូវីដ១៩នៅលើនាវាដាយអេម៉ិនព្រីនសេស បានបង្ខំអ្នកដំណើរ និងសមាជិកនាវិកចំនួន ៣ ៧១១ នាក់ឱ្យនៅដាច់ឡែកពីគេនៅលើនាវានេះរយៈពេល ២ សប្តាហ៍ក្នុងអំឡុងពេលនោះមនុស្សចំនួន ១៣ នាក់បានស្លាប់ និងជាង ៧០០ នាក់ផ្សេងទៀតបានឆ្លងវីរុសនេះ។

ប្រទេសជប៉ុនបានសម្រេចធ្វើចត្តាឡីស័កនាវិក និងអ្នកដំណើរឱ្យបន្តស្ថិតនៅលើនាវាកម្សាន្តនេះដែលជាមធ្យោបាយមួយនៃការគ្រប់គ្រងព្រំដែន ប៉ុន្តែអាជ្ញាធរជប៉ុនក៏បានរងការរិះគន់ចាស់ដៃចំពោះការប្រែក្លាយនាវានេះឱ្យទៅជាកន្លែងផ្ទុកវីរុសនេះផងដែរ។

នៅក្រោមគោលការណ៍ណែនាំថ្មី សមាជិកនាវិកទាំងអស់ត្រូវតែបានទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ចំនួន៣ដងខណៈដែលអ្នកដំណើរភាគច្រើនបំផុតត្រូវតែចាក់វ៉ាក់សាំងឱ្យបានយ៉ាងហោចណាស់២ដង។

ប្រទេសជប៉ុនដែលបានពន្យារពេលជាច្រើនលើកបើធៀបនឹងប្រទេសជាច្រើនផ្សេងទៀតនោះបានបើកព្រំដែនរបស់ខ្លួនឡើងវិញដើម្បីទទួលភ្ញៀវទេសចរបរទេសនៅក្នុងខែតុលា ហើយការបន្តប្រតិបត្តិការនាវាទេសចរណ៍អន្តរជាតិនេះនឹងជួយជំរុញបង្កើនវិស័យទេសចរណ៍របស់ប្រទេសនេះឱ្យងើបឡើងវិញក្រោយពីបាបរងផលប៉ះពាល់យ៉ាងខ្លាំងដោយសារជំងឺរាតត្បាត។

នៅមុនពេលជំងឺរាតត្បាតនេះកើតឡើង អ្នកដំណើរតាមនាវាទេសចរណ៍ជាង ២លាននាក់បានទៅលេងប្រទេសជប៉ុនក្នុងឆ្នាំ២០១៩។ នេះបើតាមក្រសួងដឹកជញ្ជូន និងទេសចរណ៍៕

អត្ថបទ៖ សុខ ជា




អត្ថបទបន្ទាប់


ក្រសួងប្រៃសណីយ៍ព្រមានចាត់វិធានការច្បាប់លើម្ចាស់បុរី និងអគារណា ដែលទារលុយជាថ្នូរឲ្យតភ្ជាប់បណ្តាញអ៊ិនធឺណិត

ព័ត៌មាន
បញ្ហារឿងសេវាអ៊ីនធើណិត នៅតាមបុរី និងអគារមួយ នៅតែមិនទាន់មានដំណោះស្រាយបានជ្រះស្រឡះនៅឡើយ ដោយក្រសួងប្រៃសណីយ៍នៅតែបន្ដធ្វើការងារយ៉ាងសកម្មក្នុ…

រដ្ឋមន្ត្រីបរិស្ថាន៖ កម្ពុជាចូលរួមបដិភាគថវិកា ២,៣% នៃ GDP សម្រាប់សកម្មភាពប្រែប្រួលអាកាសធាតុ

ព័ត៌មាន
រដ្ឋមន្ត្រីក្រសួងបរិស្ថាន ឯកឧត្តម សាយ សំអាល់ អះអាងថា ការប្រែប្រួលអាកាសធាតុកំពុងញាំញីដល់ដំណើរការអភិវឌ្ឍន៍ដោយបានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធរូ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ