ក្រសួងប្រៃសណីយ៍

ក្រសួងប្រៃសណីយ៍ព្រមានចាត់វិធានការច្បាប់លើម្ចាស់បុរី និងអគារណា ដែលទារលុយជាថ្នូរឲ្យតភ្ជាប់បណ្តាញអ៊ិនធឺណិត


បញ្ហារឿងសេវាអ៊ីនធើណិត នៅតាមបុរី និងអគារមួយ នៅតែមិនទាន់មានដំណោះស្រាយបានជ្រះស្រឡះនៅឡើយ ដោយក្រសួងប្រៃសណីយ៍នៅតែបន្ដធ្វើការងារយ៉ាងសកម្មក្នុងការបញ្ហាទាំងអស់នេះនៅឡើយ។ តួយ៉ាង ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ព្រមានចាត់វិធានការច្បាប់លើម្ចាស់បុរី និងអគារសហកម្មសិទ្ធិណា ដែលមិនគោរពច្បាប់ និងចូលរួមសហការអភិវឌ្ឍន៍គុណភាពសេវាទូរសព្ទ និងអ៊ិនធឺណិតនៅតាមបុរី។
ក្រសួងប្រៃសណីយ៍ព្រមានចាត់វិធានការច្បាប់លើម្ចាស់បុរី និងអគារណា ដែលទារលុយជាថ្នូរឲ្យតភ្ជាប់បណ្តាញអ៊ិនធឺណិត

ការព្រមានបែបនេះធ្វើឡើងក្រោយក្រុមការងារលើកកម្ពស់គុណភាពសេវានៅតាមបុរីក្នុងរាជធានីភ្នំពេញ ចុះសិក្សារកឃើញថា មានម្ចាស់បុរី និងអគារសហកម្មសិទ្ធិមួយចំនួនបានទារលុយជាថ្នូរនឹងការអនុញ្ញាតឲ្យតភ្ជាប់បណ្តាញអ៊ិនធឺណិតចូលក្នុងលំនៅឋានរបស់អ្នកប្រើប្រាស់ និងធ្វើប្រតិបត្តិការផ្តល់សេវាអ៊ិនធឺណិតដោយខ្លួនឯង។

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានអះអាងថា ក្រុមការងារលើកកម្ពស់គុណភាពសេវានៅតាមបុរីក្នុងរាជធានីភ្នំពេញចំនួន៨ក្រុមបានចុះសិក្សារកឃើញឧបសគ្គជាក់លាក់ ដែលធ្វើឲ្យរាំងស្ទះ និងបង្កការលំបាកដល់ការតភ្ជាប់បណ្តាញសេវាអ៊ិនធឺណិតចូលក្នុងបុរី និងអគារសហកម្មសិទ្ធិមួយចំនួន។ ឧបសគ្គទាំងនោះរួមមានម្ចាស់បុរី និងអគារសហកម្មសិទ្ធិមួយចំនួនបានទារលុយជាថ្នូរនឹងការអនុញ្ញាតឲ្យតភ្ជាប់បណ្តាញសេវាអ៊ិនធឺណិតចូលក្នុងលំនៅឋានរបស់អ្នកប្រើប្រាស់ និងមានម្ចាស់បុរី និងអគារសហកម្មសិទ្ធិមួយចំនួនទៀតធ្វើប្រតិបត្តិការផ្តល់សេវាអ៊ិនធឺណិតដោយខ្លួនឯង និងគ្មានអាជ្ញាបណ្ណពីនិយ័តករទូរគមនាគមន៍កម្ពុជា។

ក្រសួងប្រៃសណីយ៍អំពាវនាវឲ្យម្ចាស់បុរី និងអគារសហកម្មសិទ្ធិទាំងនោះបញ្ឈប់សកម្មភាពរបស់ខ្លួន និងចូលរួមសហការជាមួយក្រសួងប្រៃសណីយ៍ ក៏ដូចជាប្រតិបត្តិករផ្តល់សេវាទូរគមនាគមន៍ ដើម្បីអភិវឌ្ឍ និងលើកកម្ពស់គុណភាពសេវាទូរគមនាគមន៍នៅកម្ពុជា។ ក្នុងករណីម្ចាស់បុរី និងអគារសហកម្មសិទ្ធិទាំងនេះនៅតែបន្តប្រព្រឹត្តអំពើខុសច្បាប់នេះទៀត នោះក្រសួងប្រៃសណីយ៍ នឹងចាត់វិធានការតាមផ្លូវច្បាប់ស្តីពីទូរគមនាគមន៍ និងលិខិតបទដ្ឋានគតិយុត្តិជាធរមាន។

ជាមួយគ្នានេះក្រសួងប្រៃសណីយ៍អំពាវនាវឲ្យប្រតិបត្តិករទូរគមនាគមន៍ និងសាធារណៈជនរាយការណ៍មកកាន់លេខទូរសព្ទ ៦៧៨៩ ក្នុងករណីមានសកម្មភាពល្មើសច្បាប់ខាងលើកើតឡើងនៅក្នុងមូលដ្ឋានរបស់ខ្លួន។

សូមបញ្ជាក់ថា កាលពីខែកក្កដា កន្លងទៅ ក្រសួងប្រៃសណីយ៍ បានចេញសេចក្ដីជូនដំណឹងមួយ ស្ដីពីការបញ្ឈប់ប្រើប្រាស់ឧបករណ៍បង្កើនកម្លាំងសេវា និងពង្រីកសេវា ដែលវាមានផលប៉ះពាល់ខ្លាំងដល់សេវាទូរសព្ទចល័ត និងធ្វើឱ្យប៉ះពាល់ខ្លាំងដល់កម្រិតគុណភាពសេវាទូរសព្ទចល័ត ពិសេសនៅក្នុងបរិវេនបុរីមួយចំនួន ក្នុងរាជធានីភ្នំពេញ។ មិនតែប៉ុណ្ណោះ ប្រមុខរាជរដ្ឋាភិបាល ក៏បានបញ្ជាឲ្យមានការលុបចោលការផ្ដល់សេវាអ៊ីធើណែតផ្ដាច់មុខសម្រាប់បុរីលំនៅដ្ឋានផងដែរ ដើម្បីជំរុញឲ្យមានការផ្គត់ផ្គង់អ៊ីធើណែតស្របទៅតាមតម្រូវការរបស់អ្នកប្រើប្រាស់៕




អត្ថបទបន្ទាប់


ក្រុមយុវជនអាស៊ានធ្វើទស្សនកិច្ចទៅកាន់ប្រទេសឥណ្ឌូនេស៊ី តាមរយៈកម្មវិធីអាហាររូបករណ៍យុវជនអាស៊ាន ឆ្នាំ២០២២

ព័ត៌មាន
យុវជនដែលជាមេដឹកនាំជំនាន់ក្រោយមកពីបណ្ដាប្រទេសសមាជិកអាស៊ានទាំង១០ បានស្វែងរកឱកាសកសាងកិច្ចសហប្រតិបត្តិការដើម្បីដោះស្រាយបញ្ហាប្រឈមក្នុងតំបន់ …

ជប៉ុននឹងបើកដំណើរការនាវាកម្សាន្តទេសចរណ៍ឡើងវិញហើយ ក្រោយពីផ្អាកអស់ ២ឆ្នាំកន្លះមកនេះ

ព័ត៌មាន
មន្ត្រីដឹកជញ្ជូនជប៉ុនបាននិយាយកាលពីថ្ងៃទី ១៥វិច្ឆិកាថា ប្រទេសជប៉ុននឹងលុបចោលការហាមឃាត់ រយៈពេលជាង ២ ឆ្នាំកន្លះ កន្លងមកនេះ ចំពោះនាវាកម្សាន្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ