ពិព័រណ៍​ទេសចរណ៍​ជប៉ុន

ស្ថានទូត​ជប៉ុន​នឹង​រៀបចំ​ពិធី​តាំង​ពិព័រណ៍​ទេសចរណ៍​ជប៉ុន​នៅ​ភ្នំពេញ​ក្នុង​ខែ​វិច្ឆិកា​នេះ


ស្ថានទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា នឹង​រៀបចំ​ពិធី​តាំង​ពិព័រណ៍​ទេសចរណ៍​ជប៉ុន​នៅ​ក្នុង​ផ្សារ​ទំនើប​អ៊ីអន ចាប់ពី​ថ្ងៃ​ទី​១១​-១២ ខែ​វិច្ឆិកា ឆ្នាំ​២០១៧​នេះ។
ទិដ្ឋភាពភ្ញៀវទេសចរមកកម្សាន្តនៅប្រាសាទអង្គរវត្ត រូបភាព៖ ហេង ភារម្យ
ដោយ

ក្រៅពី​សម្តែង និន្ចា ដែល​ជា​ចារបុរស​ជប៉ុន​សម័យ​ដើម មាន​យុទ្ធសិល្បិ៍​ពិសេស​ផ្ទាល់​ខ្លួន ស្ថានទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា បាន​ជ្រើសរើស​យក​សិល្បៈ​សម្តែង​វាយ​ស្គរ​ប្រពៃណី​ជប៉ុន និង​ការ​ស្លៀក​សម្លៀក​បំពាក់​ប្រពៃណី​ជប៉ុន ព្រមទាំង​សិល្បៈ​ជា​ច្រើន​ទៀត មក​បង្ហាញ​ក្នុង​ពិធី​នេះ​ផង​ដែរ។ 

ក្រៅពី​សម្តែង​សិល្បៈ​ជាច្រើន ក៏​មាន​ការ​តាំង​ពិព័រណ៍​ស្តង់​ភ្នាក់ងារ​ទេសចរណ៍​ទាំង​ក្នុង​ស្រុក និង​ក្រុមហ៊ុន​ទេសចរណ៍​ជប៉ុន ដើម្បី​ឲ្យ​អ្នក​ចូលរួម​អាច​សាកសួរ​ព័ត៌មាន​នានា​ជុំវិញ​ដំណើរ​កម្សាន្ត​ទៅ​ប្រទេស​ជប៉ុន​ទៀត​ផង។ 

ពិធីតាំងពិព័រណ៍នេះ មានគោល​ដៅ​លើក​ស្ទួយ​វប្បធម៌​របស់​ជប៉ុន​នៅ​ក្នុង​ចំណោម​ពលរដ្ឋ​កម្ពុជា និង​ពង្រឹង​ទំនាក់​ទំនង​លើ​វិស័យ​ទេសចរណ៍​នៃ​ប្រទេស​ទាំង​ពីរ។ ភ្ញៀវ​ទេសចរ​កម្ពុជា បាន​សម្រុក​ទៅ​កម្សាន្ត​នៅ​ប្រទេស​ជប៉ុន​កាន់​តែ​កើន​ឡើង​ច្រើន​នៅ​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។ 

កាលពីឆ្នាំ​២០១០ ប្រជាជន​កម្ពុជា​បាន​ធ្វើ​ដំណើរ​កម្សាន្ត​ទៅ​ប្រទេស​ជប៉ុន មាន​ចំនួន​ត្រឹមតែ ៣​ពាន់​នាក់​ប៉ុណ្ណោះ ខណៈ​នៅ​ឆ្នាំ​២០១៦​កន្លង​ទៅ ភ្ញៀវទេសចរ​កម្ពុជា​បាន​សម្រុក​ទៅ​លេង​នៅ​ប្រទេស​ជប៉ុន​មាន​ចំនួន​រហូត​ដល់ ១ម៉ឺន​២​ពាន់​នាក់​ឯណោះ។  

នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ទីប្រឹក្សា​ស្ថានទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា លោក ហ៊ីរ៉ូណូរី ស៊ូហ្សឹគី។

មិន​មែន​តែ​ពលរដ្ឋ​កម្ពុជា​ទេ ដែល​ទៅ​កម្សាន្ត​នៅ​ប្រទេស​ជប៉ុន​នោះ ប៉ុន្តែ អ្នក​ទេសចរ​ជប៉ុន​បាន​មក​កម្សាន្ត​នៅ​កម្ពុជា​ច្រើន​ជាង​ជន​ជាតិ​កម្ពុជា​ទៅ​លេង​នៅ​ជប៉ុ​ន​ទៀត​ផង។ កាលពី​ឆ្នាំ២០១៦ ភ្ញៀវ​ទេសចរ​ជប៉ុន​មក​កម្សាន្ត​នៅ​កម្ពុជា មាន​ចំនួន​ជាង ១៩​ម៉ឺន​នាក់។ 

កំណើន​អ្នក​ទេសចរ​ជន​ជាតិ​ជប៉ុន គឺ​បណ្តាល​មក​ពី​រដ្ឋាភិបាល​ទាំង​ពីរ​សម្រេច​ភ្ជាប់​ជើង​ហោះហើរ​ត្រង់​ពី​ជប៉ុន​មក​កម្ពុជា។ ក្នុងនោះ កម្ពុជា​រំពឹង​ថា ភ្ញៀវជប៉ុន​នឹង​មក​កម្សាន្ត​នៅ​កម្ពុជា​កើន​ឡើង​រហូត​ដល់ ៣០​ម៉ឺន​នាក់​នៅ​ឆ្នាំ​២០២០។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តី​ទេសចរណ៍​នា​ពេល​កន្លង​មក។

សូម​បញ្ជាក់​ថា ៨​ខែ​ដើម​ឆ្នាំ​២០១៧ កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ ចំនួន​ជាង ៣​លាន​៥​សែន​នាក់ ហើយ​រំពឹង​ថា នឹង​មាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ចំនួន​៥​លាន​៤​សែន​នាក់ ចូល​មក​កម្ពុជា​ក្នុង​ឆ្នាំ២០១៧ ដែល​អាច​បង្កើន​ប្រាក់​ចំណូល​ប្រមាណ ៥​ពាន់​លាន​ដុល្លារ និង​បង្កើត​ការងារ​បាន​ប្រមាណ ១​លាន​នាក់៕  




អត្ថបទបន្ទាប់


វៀតណាមថា Uber, Grab មាន​ប្រៀប​ពី​ការ​ប្រកួត​ប្រជែង​មិន​យុត្តិធម៌

ព័ត៌មាន
ក្រុមហ៊ុន​ផ្ដល់​សេវា​តាក់ស៊ី​​ដោយ​ប្រើ​កម្មវិធី​ទូរស័ព្ទ​ដៃ​ដ៏​ល្បីល្បាញ​នៅ​លើ​ពិភព​លោក គឺ​​ក្រុមហ៊ុន Uber និង Grab ត្រូវ​បាន​ក្រសួង​ច…

ផ្កា​អំបិល​កំពតនិង​ក្រូច​ថ្លុង​ខេត្ត​ក្រចេះ​នឹង​ដាក់​ចូល​ជា​ផលិតផល​សម្គាល់​ភូមិសាស្ត្រ (GI) ឆាប់ៗ​នេះ

ព័ត៌មាន
ក្រសួង​ពាណិជ្ជកម្ម​ត្រៀម​នឹង​ដាក់​ផលិតផល​ក្នុង​ស្រុក​សំខាន់ៗ​ចំនួន២​ទៀត ចូល​ជាផលិតផល​សម្គាល់​ភូមិសាស្ត្រ ឬ​ហៅថា GI នៅ​ពេល​ឆាប់ៗ​ខាង​ម…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ