អត្ថបទ​ពាណិជ្ជកម្ម

ហេតុអ្វី​គួរ​ចូលរួម​ពិព័រណ៍​អចលន​ទ្រព្យ​កម្ពុជា​លើក​ទី២?


ទើប​តែ​បាន​រៀបចំ​ពិព័រណ៍​អចលន​ទ្រព្យ​លើក​ទី១ កាល​ពី​ខែ​ឧសភា​កន្លង​ទៅ​នេះ ក្រុមហ៊ុន Realestate.com.kh បាន​សម្រេច​ប្រារព្ធ​ពិព័រណ៍​អចលន​ទ្រព្យ​លើក​ទី២​របស់​ខ្លួន​នៅ​សប្តាហ៍​ក្រោយ​នេះ ដោយ​រំពឹង​ថា នឹង​មាន​អ្នក​ចូលរួម​ច្រើន​ជាង​៣៥០០នាក់។
ពិព័រណ៍​អចលនទ្រព្យ​កម្ពុជា​លើក​ទី២ ​នឹង​​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី៦​-៧ ​តុលា ២០១៧។
ដោយ

ពិព័រណ៍​អចលនទ្រព្យ​កម្ពុជា​លើក​ទី២ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី៦ និង​ទី៧ ខែ​តុលា​ខាង​មុខ​នេះ ត្រូវ​បាន​អ្នក​ជំនាញ​អះអាង​ថា គឺ​ជា​វេទិកា​សំខាន់​មួយ​សម្រាប់​វិនិយោគិន​ក្នុង​ស្រុក និង​អន្តរជាតិ អាច​ស្វែងយល់​ពី​បច្ចុប្បន្នភាព​ទីផ្សារ​អចលន​ទ្រព្យ​របស់​កម្ពុជា ដើម្បី​ជំរុញ​ដល់​ការ​វិនិយោគ​មក​កាន់​កម្ពុជា​កាន់​តែ​ច្រើន​ឡើង។

លោក Tom O’Sullivan នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Realestate.com.kh បាន​លើក​ឡើង​ថា កម្ពុជា​កំពុង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ពី​សំណាក់​វិនិយោគិន​អចលន​ទ្រព្យ​អន្តរជាតិ ទាំង​ប្រទេស​ក្នុង​តំបន់​អាស៊ាន ប្រទេស​ចិន និង​ពិភពលោក។

លើសពីនេះ បើ​ធៀប​ទៅ​នឹង​ប្រទេស​ជិត​ខាង កម្ពុជា​គឺ​មាន​ភាព​អំណោយ​ផល​យ៉ាង​ខ្លាំង​សម្រាប់​​វិនិយោគិន​បរទេស​ក្នុង​ការ​បណ្ដាក់​ទុន​រកស៊ី​នៅ​កម្ពុជា តួយ៉ាង ការ​ផ្ដល់​ជូន​នូវ​កម្មសិទ្ធិ​ស្រប​ច្បាប់​សម្រាប់​ជន​បរទេស និង​មាន​កំណើន​នៃ​ការ​វិនិយោគ​ខ្លាំងក្លា​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ។ 

លោក​បន្ថែម​ថា ដូច្នេះ ព្រឹត្តិការណ៍​ពិព័រណ៍​អចលន​ទ្រព្យ​កម្ពុជា​លើក​ទី២​នេះ នឹង​បង្ហាញ​កាន់​តែ​ច្បាស់​ពី​សក្ដានុពល​ទីផ្សារ​អចលន​ទ្រព្យ​របស់​កម្ពុជា ទៅ​កាន់​ពិភពលោក និង​ផ្ដល់​ឱកាស​សម្រាប់​វិនិយោគិន​ក្នុង​ស្រុក ក្នុង​ការ​ស្វែងរក​ឱកាស​សម្រាប់​សហការ​ក្នុង​ភាព​ជា​ដៃគូ​អាជីវកម្ម​ជាមួយ​ក្រុមហ៊ុន​អន្តរជាតិ​ធំៗ​ជា​ច្រើន​ផង​ដែរ។ 

ពិព័រណ៍​អចលនទ្រព្យ​លើក​ទី២​នេះ នឹង​មាន​គម្រោង​អចលន​ទ្រព្យ​ធំៗ​ជិត​៣០​គម្រោង នឹង​ចូលរួម​ដាក់​បង្ហាញ​លក់​គម្រោង​របស់​ខ្លួន ហើយ​ក្នុង​នោះ ក៏មាន​ការ​ចែក​រំលែក​ព័ត៌មាន​គន្លឹះ​សំខាន់ៗ​ក្នុង​ការ​វិនិយោគ​លើ​វិស័យ​អចលន​ទ្រព្យ ពី​សំណាក់​វាគ្មិន​ដែល​ជា​អ្នក​ជំនាញ និង​អ្នក​អភិវឌ្ឍ​អចលនទ្រព្យ​ធំៗ​ជា​ច្រើន​នាក់​ផង​ដែរ។

សូម​ជម្រាប​ដែរ​ថា កម្មវិធី​ពិព័រណ៍​អចលន​ទ្រព្យ​លើក​ទី១ កាល​ពី​ខែ​ឧសភា​កន្លង​ទៅ បាន​ទាក់ទាញ​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ចូល​រួម​ជាង ៣០០០​នាក់ ខណៈ​ដែល​ការ​លក់​អចលន​ទ្រព្យ​នៅ​ក្នុង​កម្មវិធី​ពិព័រណ៍​នោះ គិត​ជា​ទឹក​ប្រាក់​ប្រមាណ​៣​លាន​ដុល្លារ​អាមេរិក៕




អត្ថបទបន្ទាប់


Virtue Resources ​ចុះ MOU ជាមួយ​ដៃគូ​យុទ្ធសាស្រ្ត​ចំនួន​១៧​​ក្នុង​ការ​សាងសង់​​ទីក្រុង​រណប​២០០​លាន​ដុល្លារ​នៅ​បាវិត

ព័ត៌មាន
ក្រុមហ៊ុន Virtue Resources Group បាន​ចុះ​អនុស្សរណៈ​យោគយល់​ជាមួយ​ក្រុមហ៊ុន​ដៃគូ​យុទ្ធសា​ស្ត្រ​ចំនួន​១២ ដែល​មក​ពី​ចំនួន​១៧​ប្រទេស​ក្នុ…

ឧកញ៉ា ហ៊ុន ឡាក់៖ អាជីវកម្ម​សម្អាត​មើល​ទៅ​ឃើញ​តូច តែ​ជា​សេវា​គ្មាន​ព្រំដែន

ព័ត៌មាន
អាជីវកម្ម​សម្អាត ស្ដាប់​ទៅ​ហាក់​បី​ដូច​ជា​អាជីវកម្ម​មួយ​ដែល​តូច​ទាប មិន​សូវ​មាន​សហគ្រិន​ច្រើន​ចង់​ធ្វើ​នោះ​ឡើយ ប៉ុន្ដែ​សហគ្រិន​ដែល​កំ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ