វិស័យទេសចរណ៍

អ្នកជំនាញជឿថា កោះកុងនឹងក្លាយជាខេត្តគោលដៅទេសចរណ៍ឈានមុខគេក្នុងចំណោមខេត្តជាប់មាត់សមុទ្រទាំង៤នាពេលអនាគត


ខេត្តកោះកុង គឺជាខេត្តមួយស្ថិតក្នុងចំណោមខេត្តជាប់សមុទ្រទាំង៤ របស់កម្ពុជា ដែលសម្បូរធនធានធម្មជាតិ និងជីវចម្រុះជាច្រើន និងមានឆ្នេរសមុទ្រសរុបដល់ទៅ២១៥គីឡូម៉ែត្រ ស្មើនឹងជាង ៥០% នៃឆ្នេរសមុទ្ររបស់ប្រទេសកម្ពុជា ទាំងមូល។ ខេត្តដែលស្ថិតនៅប៉ែកនីរតីនៃប្រទេសកម្ពុជានេះ ត្រូវបានអ្នកជំនាញក្នុងវិស័យទេសចរណ៍ អះអាងថា នឹងក្លាយជាខេត្តគោលដៅទេសចរណ៍ធម្មជាតិ ដ៏មានសក្ដានុពលខ្លាំងជាងគេ បើធៀបនឹងបណ្ដាខេត្តជាប់មាត់សមុទ្រដទៃទៀតនាថ្ងៃអនាគត។
វិស័យទេសចរណ៍
ដោយ

លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា វាយតម្លៃថា ខេត្តកោះកុង នឹងក្លាយជាគោលដៅទេសចរណ៍ដ៏មានសក្ដានុពលមួយក្នុងចំណោមខេត្តជាប់មាត់សមុទ្រទាំង៤របស់កម្ពុជា នាពេលអនាគត។ ការហ៊ានវាយតម្លៃបែបនេះ ក៏ដោយសារអ្នកជំនាញរូបនេះសង្កេតឃើញថា ខេត្តស្ថិតនៅភាគនិរតីមួយនេះសម្បូរដោយធនធានធម្មជាតិ ជីវៈចម្រុះ និងមានឆ្នេរខ្សាច់វែងជាងគេបើធៀបនឹងជាប់មាត់សមុទ្រផ្សេងៗទៀត ដូចជាខេត្តព្រះសីហនុ កែប និងកំពត។ ទោះបីសម្លឹងឃើញខេត្តកោះកុង អាចនឹងក្លាយជាខេត្តគោលដៅទេសចរណ៍នាំមុខនាពេលអនាគតក៏ដោយ តែអ្នកជំនាញរូបនេះហាក់សម្ដែងការព្រួយបារម្ភចំពោះការកាប់ទន្រ្ទានព្រៃលិចទឹក និងព្រៃកោងកាងក្នុងតំបន់មួយចំនួននៅក្នុងខេត្តនេះ ដែលអាចបង្កហានីភ័យដល់គោលដៅទេសចរណ៍។ បើតាមលោក ធួន ស៊ីណាន ឆ្នេរសមុទ្រដែលស្អាត គឺមាននៅតំបន់តារាសាគរ និងនៅតំបន់កោះកុងក្រៅ។

​ទន្ទឹមនឹងវិស័យទេសចរណ៍កម្ពុជា ចាប់ផ្ដើមមានភាពវិជ្ជមានបណ្ដើរៗ តែបញ្ហាតម្លៃសេវាកម្មក៏ជាបញ្ហារួមផ្សំនៃឧបសគ្គសម្រាប់អ្នកទេសចរផងដែរ។ បញ្ហានេះ ត្រូវបានប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា អះអាងថា សេវាកម្មទេសចរណ៍របស់កម្ពុជា មានតម្លៃថ្លៃជាងប្រទេសជិតខាង ដោយសារតែវត្ថុធាតុដើមភាគច្រើនត្រូវបាននាំចូល ដែលករណីនេះទាមទារឱ្យមានការគិតគូរ និងពិចារណាបន្ថែមទៀត។

​គួរបញ្ជាក់ថា វិស័យទេសចរណ៍​ជាវិស័យមួយដែលរងផលប៉ះពាល់ខ្លាំងគេនៅក្នុងអំឡុងពេលនៃការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ដោយសារអំឡុងពេលនេះមានការបិទខ្ទប់តំបន់មួយចំនួន និងបិទការហោះហើរពីតំបន់មួយទៅតំបន់មួយជាដើម។ ប៉ុន្តែបច្ចុប្បន្នវិស័យហាក់វិលមកប្រក្រតីភាពឡើងវិញជាបណ្តើរៗហើយ។ ជាក់ស្តែងនៅក្នុងរយៈពេល៣ខែកន្លងមកនេះ កម្ពុជាទទួលបានភ្ញៀវទេសចរបរទេសសរុបជាង១លាន៥សែននាក់៕

អត្ថបទ៖ បូ ដូឡា​

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រសួងសាង់សង់បង្គោលអង់តែនបានចំនួន៧៤ ដើម្បីលើកកម្ពស់គុណភាពសេវាទូរសព្ទនៅតាមបុរី

ព័ត៌មាន
គិតត្រឹមថ្ងៃទី៧ ខែឧសភានេះ ក្រុមការងារលើកកម្ពស់គុណភាពសេវាទូរគមនាគមន៍របស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដំឡើងបង្គោលអង់តែនរួមបានចំនួន៧…

តើការទិញភាគហ៊ុនរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុពីសំណាក់ធនាគារបរទេសវាជារឿងល្អ ឬអាក្រក់សម្រាប់វិស័យហិរញ្ញវត្ថុកម្ពុជា?

ព័ត៌មាន
នៅប៉ុន្មានឆ្នាំចុងក្រោយនេះមានគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជា មួយចំនួន បានលក់ភាគហ៊ុនរបស់ខ្លួនទៅឱ្យធនាគារបរទេស និងមានគ្រឹះស្ថានមីក្រូហិ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ