Advertisement
ដីធ្លី​នៅ​វៀតណាម

ដីធ្លី​នៅ​ហាណូយ-ហូជីមិញ​ឡើងថ្លៃ​កប់​ពពក បន្ទាប់ពីលេច​ឮ​គម្រោង​​បង្កើត​តំបន់​ថ្មើរ​ជើង


នៅទីក្រុង​ហាណូយ និង​ទីក្រុង​ហូជីមិញ នៃ​ប្រទេស​វៀតណាម នៅ​ក្បែរ​ខាង​កម្ពុជា​ តម្លៃ​ដីធ្លី​នៅ​កណ្ដាល​ទីក្រុង​ហក់​ឡើង​ខ្លាំង ស្ទើរ​មិន​គួរ​ឲ្យ​ជឿ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ។
អគារ​ខ្ពស់​នៅ​កណ្ដាល​ទីក្រុង​ហូជីមិញ។ រូបភាព៖ Pixabay.com
ដោយ
Advertisement

ការ​ហក់​ឡើង​នៃ​ថ្លៃ​ដី​ធ្លី​នៅ​ទីក្រុង​ធំ​បំផុត​ទាំង​ពីរ​របស់​វៀតណាម គឺ​បន្ទាប់​ពី​លេច​ឮ​គម្រោង​ប្រែ​ក្លាយ​តំបន់​ខ្លះ​នៅ​កណ្ដាល​ក្រុង ទៅ​ជា​តំបន់​ថ្មើរ​ជើង​សម្រាប់​អ្នក​ទេសចរ។ 

ឥឡូវ​នេះ តម្លៃ​ដី​ធ្លី​នៅតាម​វិថី​ទេសចរណ៍​ខ្លះ និង​តំបន់​ក្បែរ​ខាង ក្នុង​ទីក្រុង​ហូជីមិញ និង​ទីក្រុង​ហាណូយ ឡើង​ខ្ពស់​កប់​ពពក ដល់​ជា​មធ្យម​​ប្រហែល ២ម៉ឺន ២ពាន់​ដុល្លារ​ក្នុង​មួយ​ម៉ែត្រ​ការ៉េ។ 

នេះ​បើ​យោង​តាម​ការ​ចុះផ្សាយ​របស់​សារព័ត៌មានVN Express របស់​វៀតណាម។

ការវិនិយោគ​លើ​អចលនទ្រព្យ

ជាង​មួយ​ខែ​ហើយ អាជ្ញាធរ​ទីក្រុង​ហូជីមិញ​បាន​ចេញ​បម្រាម​ចំពោះ​ការ​ប្រើ​ប្រាស់​រថយន្ត​នៅ​លើ​វិថី Bui Vien នៅ​ប្លុក​ទេសចរណ៍ នៃ​ខណ្ឌទី១ នៅ​រាត្រី​ចុង​សប្ដាហ៍ ខណៈ​ដែល​អាជ្ញាធរ​កំពុង​ធ្វើការរៀបចំ​ប្រែក្លាយ​វិថី​ Bui Vien នេះ​ទៅ​ជា​វិថី​សម្រាប់​អ្នក​ថ្មើរ​ជើង​ជា​ផ្លូវការ។

ផែនការ​នេះ បាន​ធ្វើ​ឲ្យ​តម្លៃ​ដីធ្លី​ហក់​ឡើង​ខ្លាំង ដោយ​កន្លែង​ខ្លះ​ឡើង​ជាង ៣០ភាគរយ និង​កន្លែង​ខ្លះ​ទៀត​កើន​ឡើង​ដល់​ជាង ១៣០​ភាគរយ បើ​ធៀប​នឹង​តម្លៃ​កាល​ពី ៧ខែ​មុន។

ចរន្ត​នេះ​ក៏​ស្រដៀង​គ្នា​នឹង​នៅ​ផ្នែក​ខ្លះ​នៃ​ទីក្រុង​ហាណូយដែរ។


អត្ថបទ​គួរអាន៖ ១៧ឆ្នាំ​ចុងក្រោយ​នេះ ​ប្រទេស​ណា​ខ្លះ​វិនិយោគ​លើ​វិស័យ​សំណង់​កម្ពុជាច្រើន​ជាង​គេ?

នៅ​ម្ដុំ​សង្កាត់​ចាស់កណ្ដាល​ទីក្រុង​ហាណូយ ម្ដុំៗ​តំបន់​ទេសចរណ៍ ការ​បើក​ឲ្យ​មាន​តំបន់​ថ្មើរ​ជើង​ នាំ​ឲ្យ​តម្លៃ​ដី​ធ្លី​ហក់​ឡើង​ខ្លាំង​ផង​ដែរ គឺ​ឡើង​ដល់​ជាង ៣ម៉ឺន​ដុល្លារ​ក្នុង​មួយ​ម៉ែត្រ​ការ៉េ។ 

គិតជា​មធ្យម តម្លៃ​ដី​ធ្លី​នៅ​តាម​តំបន់​ទេសចរណ៍​កណ្ដាល​ក្រុង​ហាណូយ ឡើងដល់​ជាង ២ម៉ឺន ៣ពាន់​ដុល្លារ​ក្នុង​មួយ​ម៉ែត្រ​ការ៉េ ជាពិសេស ប្លុក​វិថី​ថ្មើរ​ជើង​សម្រាប់​អ្នក​ទេសចរ៕

អ្នក​គួរអាន៖ តួលេខ​សំខាន់ៗ​ អំពី​ការ​វិនិយោគ​លើ​វិស័យ​សំណង់​កម្ពុជា ក្នុង​រយៈពេល​ជិត ២០​ឆ្នាំ​កន្លង​មក​នេះ!




អត្ថបទបន្ទាប់


វិស័យ​សំខាន់ៗ​៤​ដែល​ធ្វើ​ឲ្យ​កម្ពុជា​ក្លាយ​ជា​កូន​ខ្លា​សេដ្ឋកិច្ច​ក្នុង​តំបន់

ព័ត៌មាន
ប្រទេស​កម្ពុជា​ត្រូវ​បាន​ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB) ឲ្យ​រហ័ស​នាមថា «ខ្លា​សេដ្ឋកិច្ច​ថ្មី​នៃ​អាស៊ី» ដោយសារ​ប្រទេស​អាស៊ី​អាគ្នេយ៍​មួយ...

ក្រសួង​សេដ្ឋកិច្ច​នឹង​បើក​កិច្ច​ប្រជុំ​ផ្សព្វផ្សាយ​ពី​កិច្ច​អន្តរាគមន៍​ប្រមូល​ទិញ​ស្រូវ

ព័ត៌មាន
នៅ​ឆ្នាំ​នេះ រដ្ឋាភិបាល​ហាក់​ចាត់វិធានការ​ជាមុន​ជា​ច្រើន ដើម្បី​ទប់ស្កាត់​បញ្ហា​ច្រំដែល​នៃ​តម្លៃ​ស្រុក​ធ្លាក់​ចុះ​នៅ​ពេល​រដូវ​ប្រមូលផ...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ