ចែករំលែកគន្លឹះនាំចេញស្វាយទៅក្រៅប្រទេស

កសិករដំណាំស្វាយ ចែករំលែកគន្លឹះដើម្បីអាចនាំចេញស្វាយទៅក្រៅប្រទេសបាន


លោក ម៉ាន សូត ជាកសិករ មានអាយុ៤៨ឆ្នាំ និងជាម្ចាស់ចម្ការស្វាយរស់នៅភូមិ ដី-ស ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។ លោកបានចាប់ផ្ដើមប្រកបដំណាំស្វាយនេះតាំងពីឆ្នាំ ២០១៥ មកម្លេះ។
ការបែងចែកប្រភេទស្វាយ សម្រាប់នាំចេញស្វាយ នៅចម្ការប្រជាពលរដ្ឋ ដែលសហការនាំចេញដោយក្រុមហ៊ុនអង្គរហ្គ្រីន

បច្ចុប្បន្ន គាត់មានដំណាំស្វាយ​កែវ​រមៀតប្រមាណ ៥ពាន់ដើម ដែលកំពុង​ដាំដុះ​នៅលើ​ផ្ទៃដី ប្រមាណ ៣០ហិចតា ជាមួយនឹង​ដំណាំផ្សេងទៀត ដូចជា​ដូងក្រអូប និង​ក្រូចពោធិ៍សាត់ជាដើម។

ក្នុងមួយរដូវ គាត់​ទទួលបានទិន្ន​ផលស្វាយ​ប្រមាណជាង ២០០តោនជាមធ្យម ហើយ​ក្នុងមួយឆ្នាំ អាចទទួលបានផលពីររដូវ​ សម្រាប់ផ្គត់ផ្គង់ក្នុង​ស្រុកផង និង​នាំចេញទៅក្រៅប្រទេសផង។ 

លោក​ ម៉ាន សូត មានប្រសាសន៍យ៉ាងដូច្នេះថា៖ «ការធ្វើស្វាយតាមស្តង់ដារ​ចេញទៅក្រៅប្រទេសបាន គឺខ្ញុំទទួលបានការណែនាំ និងបណ្ដុះបណ្ដាលពីក្រុមហ៊ុនអង្គរ​ហ្គ្រីន ដែលគាត់បានផ្ដល់នូវបទពិសោធឲ្យខ្ញុំ។ ទីមួយគឺគាត់បានប្រាប់អំពីក្បួនដាក់ជី ចាក់អ័រម៉ូន និងការ​បាញ់​បញ្ចេញផ្កា និងការ​​ថែឲ្យ​មានផ្លែជាស្តង់ដារ​អាចនាំចេញទៅប្រទេស​ក្រៅបាន នោះគឺក្រុមហ៊ុនអង្គរ​ហ្គ្រីន​ គាត់ណែនាំ»។

លោក ហ្វាន់ ម៉ៅយាន គឺជា​​អ្នកជំនួញមកពីខេត្តស៊ីឈួន បានសហការជាមួយក្រុមហ៊ុនអង្គរហ្រ្គីន ​ដើម្បីធ្វើការនាំចេញស្វាយទៅកាន់ទីផ្សារក្រៅប្រទេស ដូចជាប្រទេស​ចិន និងរុស្ស៊ីជាដើម។ 

ដរាបណាកសិករ​ដែលដាំស្វាយ អាច​អនុវត្ត​តាម​បច្ចេកទេស​ស្តង់ដារ ដែលបានកំណត់ នោះអង្គរហ្គ្រីន មានសមត្ថភាព​ទិញស្វាយបានរហូត​ដល់ទៅ ៤ ទៅ ៥ពាន់តោន សម្រាប់ស្វាយខៀវ និង​ ១ ទៅ ២ពាន់តោន សម្រាប់ស្វាយ​កញ្ចប់។

លោក ហ្វាន់ ម៉ៅយាន បានលើកឡើងថា៖ «សម្រាប់បរិមាណ​ទិញស្វាយ​ពីស្រុកខ្មែរទៅចិន សម្រាប់ខ្ញុំ គឺអាច​យកលើស​ហ្នឹង​បានទៀត ប៉ុន្តែ ស្រុកខ្មែរឥឡូវហ្នឹង ​គឺមិនទាន់អាចធ្វើបាន ដោយសារ​គុណភាពនៅមិនអាចទទួលយកបាន។ ប្រសិនជា​យើង​អាចធ្វើឲ្យគុណភាពល្អជាងហ្នឹង ខ្ញុំ​មានទីផ្សារ​ធំនៅរុស្ស៊ីអាចទទួលយកបាន​ ហើយអាចទទួល​យកស្វាយពីយើង​កាន់តែច្រើនជាងហ្នឹងថែមទៀត»។

បច្ចុប្បន្ន ក្រុមហ៊ុនអង្គរហ្គ្រីន បានកំពុង​ផ្តល់ចំណេះដឹង និងប្រឹក្សាម្ចាស់ចម្ការស្វាយក្នុងការផលិតស្វាយប្រមាណជា​ ១០០០ចម្ការ និងជួយស​ម្រប​សម្រួលផលិតកម្មស្វាយដែលមានស្តង់ដារទីផ្សារ ​​ប្រមាណជាង ២០០​ចម្ការ​ នៅទូទាំង​ប្រទេស ដើម្បីឲ្យពួកគាត់អាចមានសមត្ថភាព​​បង្កើន​ការ​​នាំចេញទិន្នផល​ស្វាយ​របស់ពួកគាត់ទៅកាន់ទីផ្សារបរទេស ដូចជា​ប្រទេស​ចិនជាដើម។

សម្រាប់ លោក តែ តិចយូ ទីប្រឹក្សា​ផ្នែកនាំចេញរបស់អង្គរហ្គ្រីន បានលើកឡើងស្រដៀងនេះ យ៉ាងដូច្នេះថា៖ «ចំពោះ​កសិករ​នៅប្រទេស​កម្ពុជា​ពួកគាត់នៅខ្វះខាត​ចំណេះដឹង​បច្ចេកទេស ដោយសារ​ភាគច្រើន ​កសិករ​ក្នុង​ប្រទេស​​កម្ពុជាយើង គាត់ធ្វើតាមវិធីបុរាណរបស់គាត់។ គាត់មិនទាន់ចេះបច្ចេកទេស​​ដែលធ្វើតាមស្តង់សដារ​សម្រាប់នាំចេញទេ។ សម្រាប់ក្រុមហ៊ុនអង្គរហ្គ្រីន យើងបានជួយកសិករដោយផ្គត់ផ្គង់នូវធាតុចូលដែលមានគុណភាពខ្ពស់ និងបង្រៀនបច្ចេកទេសផលិតកម្មស្វាយកែវរមៀតឲ្យស្របតាមស្តង់ដារនៃការនាំចេញ។ មិនតែប៉ុណ្ណោះក្រុមហ៊ុនក៏មានទទួលទិញកសិផលស្វាយសម្រាប់នាំចេញ ដោយជួយជ្រោមជ្រែងកសិករយើងផ្នែកទីផ្សារថែមទៀតផង»។

លោក​ ម៉ាន សូត៖ «ពីមុន យើង​ដាំ យើង​អត់មានសង្ឃឹមថា​មានទីផ្សារ។ ពីមុន គ្រាន់តែយើង​ឮតាមគ្នា​យើងដាំ ប៉ុន្តែឥឡូវ យើងមានក្រុមហ៊ុនអង្គរ​ហ្គ្រីន​ គាត់បានតំរែតម្រង់ចង្អុលប្រាប់យើងនូវបច្ចេកទេសគ្រប់បែបយ៉ាង ធ្វើម៉េចឲ្យស្វាយហ្នឹងបានទៅតាមស្តង់ដារ នាំចេញទៅក្រៅប្រទេសបាន។​ចំពោះខ្ញុំជាកសិករមួយរូប សូមឲ្យក្រសួងកសិកម្មជួយចង្អុលបង្ហាញដល់កសិករ ដែលគាត់ខ្វះការចេះដឹង ព្រោះថាកសិករ ក្នុង ១០នាក់ គាត់ចេះដឹងតែ ២នាក់ទេ ហើយ ៧ ឬ ៨នាក់ទៀតហ្នឹងភាគច្រើនគាត់ធ្វើតាមដែលគាត់លឺតាមគេ ឬគេប្រាប់»។

សម្រាប់កសិករ ដែលកំពុងស្វែងរកបច្ចេកទេសក្នុងការដាំដុះ ឬទីផ្សារស្វាយ អាចទាក់ទងទៅកាន់ក្រុមការងារនាំចេញរបស់ក្រុមហ៊ុន អង្គរហ្រ្គីន និងអាចចួលរួមជាមួយក្រុមបច្ចេកទេសរបស់អង្គរហ្រ្គីនតាមរយៈក្រុមតេលេក្រាម ដើម្បីអាចទទួលបានព័ត៌មាន និងប្រឹក្សារបច្ចេកទេសដោយឥតគិតថ្លៃ!!

លេខទំនាក់ទំនងរបស់ក្រុមការងារនាំចេញ៖

081 48 96 96

097 350 6530
Telegram -ភូមិចំណេះដឹងកសិកម្ម (https://t.me/homeagriknowledge)។

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើអ្នកដំណើរជនបរទេសចូលមកកម្ពុជាត្រូវគោរពតាមលក្ខខណ្ឌតម្រូវអ្វីខ្លះ?

ព័ត៌មាន
ក្រសួងសុខាភិបាល បានសម្រេចដាក់ចេញសេចក្ដីសម្រេចមួយ ស្ដីអំពី នីតិវិធីប្រតិបត្តិស្តង់ដានៃការធ្វើចត្តាឡីស័ករបស់អ្នកដំណើរមកពីបរទេស ដែលបានចាក់…

គម្រោង «ភូមិកីឡដ្ឋាន វើលដ៏ប្រ៊ីដ» ផ្តល់នូវការបញ្ចុះតម្លៃពិសេសរហូតដល់ ៧០០០ដុល្លារសម្រាប់អតិថិជន

ព័ត៌មាន
ជាមួយនឹងការប្តេជ្ញាចិត្តលើការសាងសង់ ដើម្បីឲ្យទាន់ព្រឹត្តិការណ៍កីឡាប្រជាជាតិអាស៊ីអាគ្នេយ៍ និងអាស៊ានប៉ារ៉ាហ្គេមនាឆ្នាំ២០២៣ខាងមុខ “ភូមិកីឡ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ