កំពូលស្តេចប្រដាល់ហ្វីលីពីន

កំពូលស្តេចប្រដាល់ហ្វីលីពីន ម៉ានី ប៉ាក់គីយ៉ាវ បានប្រកាសឈរឈ្មោះជាបេក្ខភាពប្រធានាធិបតី


ទីបំផុតស្ដេចប្រដាល់អាស៊ី ម៉ានី ប៉ាក់គីអៅ បច្ចុប្បន្នជាសមាជិកព្រឹទ្ធសភាហ្វីលីពីន បានប្រកាសថា ខ្លួន នឹងឈរឈ្មោះជាបេក្ខជនប្រធានាធិបតីហ្វីលីពីន តំណាងឲ្យ គណបក្ស PDP-Laban នៅឆ្នាំ ២០២២ខាងមុខនេះ។ ក្នុងនោះលោកម៉ានី ប៉ាក់គីអៅ បានប្តេជ្ញាថា នឹងដឹកនាំប្រទេសនេះ ប្រកបដោយការអភិវឌ្ឍ និងបម្រើប្រជាជន ព្រមទាំងដោះស្រាយបញ្ហាភាពក្រីក្រ និងអំពើពុករលួយផងដែរ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន France 24។
លោក ម៉ានី ប៉ាក់គីយ៉ាវ ថ្លែងក្នុងពេលសន្និបាតជាតិនៃគណបក្ស PDP-Laban​

លោក ម៉ា​នី ប៉ាក់​គី​អៅ បាន​ទទួលយក​ការ​តែង​តាំងពី​គណបក្ស PDP-Laban របស់​លោក​ដើម្បី​ស្វែងរក​តំណែង​ប្រធានាធិបតី​នៅ​ឆ្នាំ ២០២២ ដោយ​មានការ​ចូលរួម​ប្រកួតប្រជែង​យ៉ាង​ក្តៅ​គគុក ដើម្បី​ស្នង​តំណែង​ប្រធានាធិបតី​របស់​បុរស​ខ្លាំង ហ្វី​លី​ភី​ន គឺ​លោក ឌុ​យ​ទែ​រ​តេ​។

អ្នកនយោបាយ ដែល​មាន​អាជីព​ជា​កីឡាក​ប្រដាល់​លំដាប់​ពិភពលោក​រូប​នេះ បាន​ចូល​ប្រឡូក​ក្នុង​ឆាកនយោបាយ​ក្នុង​ឆ្នាំ ២០១០ នៅ​ក្នុង​គណបក្ស​ជាមួយ​គ្នា​នឹង​លោក​ប្រធានាធិបតី ឌុ​យ​ទែ​តេ​ដែរ​។ បន្ទាប់​ពី​ការ​ជាប់​ឆ្នោត​ជា​សមាជិក​សភា ស្ដេច​ប្រដាប់​រូប​នេះ ក៏​បាន​ជាប់​ឆ្នោត​ជា​សមាជិក​ព្រឹទ្ធសភា​នៅ​ឆ្នាំ ២០១៦​។

បើ​ទោះបីជា ប៉ាក់​គី​អៅ ស្ថិត​ក្នុង​បក្ស​ជាមួយ​លោក ឌុ​យ​ទែ​រ​តេ ក៏​ដោយ​ក្ដី ប៉ុន្ដែ រូប​លោក​ត្រូវ​បាន​គេ​មើលឃើញ​ថា ក៏​ធ្លាប់​មានការ​ប៉ះទង្គិច​គ្នា​ជា​សាធារណៈ​ជាមួយនឹង​លោក​ឌុ​យ​ទែ​រ​តេ​ជា​ញឹកញាប់​ផង​ដែរ ជុំវិញ​ការ​ដោះស្រាយ​វិវាទ​សមុទ្រ​ចិន​ខាងត្បូង​ជាមួយ​រដ្ឋាភិបាល​ទីក្រុង​ប៉េ​កាំ​ង និង បញ្ហា​អំពើ​ពុក​រលួយ​។

ខណៈ លោក ឌុ​យ​ទែ​រ​តេ ត្រូវ​បាន​កំណត់​ដោយ​រដ្ឋធម្មនុញ្ញ ឲ្យ​កាន់​តំណែង​ប្រធានាធិបតី​ត្រឹមតែ​មួយ​អាណត្តិ​ទៀត​ប៉ុណ្ណោះ ហើយ​បាន​ប្រកាស​ថា លោក​នឹង​ឈរឈ្មោះ​ជា​អនុ​ប្រធានាធិបតី​វិញ​។ ដូចនេះ ប្រជាប្រិយភាព​ខ្លាំង​របស់ លោក ប៉ាវ​គី​អៅ ក្នុង​ចំណោម​ពលរដ្ឋ​ក្រីក្រ នៅ​ក្នុង​ប្រទេស​ហ្វី​លី​ពី​ន នឹង​ធ្វើ​ឱ្យ​ស្ដេច​កីឡាប្រដាល់​រូប​នេះ កាន់តែ​មាន​ប្រៀប​ខ្លាំង​ឡើង​ក្នុង​ការ​ឈាន​ទៅ​ប្រកួតប្រជែង​យក​តំណែង​ជា​ប្រធានាធិបតី​ប្រទេស​ហ្វី​លី​ពី​ន​។

ថ្វី​ត្បិត​ថា​បែប​នេះ​ក៏​ពិតមែន ប៉ុន្ដែ ក៏​មិន​ប្រាកដ​ថា ប៉ាវ​គី​អៅ អាច​ឈ្នះ​ដោយ​ស្រួល​ៗ​ទេ ដោយ​លោក​នឹង​ត្រូវ​ប្រឈម​មុខជា​មួយគូ​ប្រជែង​ដ៏​ខ្លាំងក្លា​ពីរ​រូប​ផ្សេង​ទៀត​។ ទី​មួយ​គឺ កូនស្រី​របស់​លោក​ឌូ​ទែ​រ​តេ ប្រធានាធិបតី​បច្ចុប្បន្ន​តែ​ម្ដង ដែល​មក​ពី​គណបក្ស​ផ្សេង​មួយទៀត​។ ខណៈ​គូប្រជែង​មួយ​រូប​ទៀត គឺ​សមាជិក​ព្រឹទ្ធសភា​មក​ពី​គណបក្ស លោក ឌុ​យ​ទែ​រ​តេ ដូច​គ្នា​នឹង ប៉ាវ​គី​អៅ​ដែរ គឺ​លោក​គ្រី​ស​ស្តូ​ហ្វឺ ឡ​រេ​ន​ស៍ (Christopher Lawrence) ដែល​ត្រូវ​បាន​ជ្រើសរើស​ដោយ​គណបក្ស PDP-Laban​។

សូម​ជម្រាប​ថា ក្រុម​បក្ស PDP-Laban ពេល​នេះ​កំពុង​ប្រកួតប្រជែង​គ្នា​យ៉ាង​ខ្លាំង​រវាង លោក ប៉ាវ​គី​អៅ និង លោក Christopher Lawrence ខណៈ​នៅ​ក្នុង​ការ​ស្ទង់​មតិ​របស់​ស្ថាប័ន Pulse Asia ដែល​ធ្វើ​ឡើង​នៅ​ខែមិថុនា លោក ប៉ាវ​គី​អៅ បាន​ជាប់​ចំណាត់ថ្នាក់​លេខ ៥ ក្នុង​ចំណោម​បេក្ខជន​ប្រធានាធិបតី ដែល​ពេញចិត្ត​សម្រាប់​ការ​បោះ​ឆ្នោត​ឆ្នាំ ២០២២​។ 

សូម​បញ្ជាក់​ថា ការ​បោះ​ឆ្នោត​នៅ​ហ្វី​លី​ភី​ន​នឹង ត្រូវធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៩ ខែឧសភា ឆ្នាំ​២០២២ ៕

អត្ថបទ៖ ស៊ើង និមល់

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


វិស័យកាត់ដេរសម្លៀកបំពាក់ចាប់ផ្ដើមមានស្ថិរភាពឡើងវិញហើយ តើមកពីកត្តាអ្វីខ្លះ?

ព័ត៌មាន
វិស័យវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ និងស្បែកជើងកម្ពុជាបានបង្ហាញពីការងើបឡើងវិញជាបណ្ដើរៗ បន្ទាប់ពីបានដាំក្បាលចុះអស់មួយរយៈ បន្ទាប់ពីមានការ…

កោះតៃវ៉ាន់គំរាមនឹង តតាំង ជាមួយចិន នៅអង្គការពាណិជ្ជកម្មពិភពលោកក្នុងជម្លោះការនាំចេញផ្លែឈើ

ព័ត៌មាន
កោះតៃវ៉ាន់ថ្មីៗនេះ បានគំរាមនឹងតតាំងជាមួយចិននៅអង្គការពាណិជ្ជកម្មពិភពលោក បន្ទាប់ពីទីក្រុងប៉េកាំងបានផ្អាកការនាំចូលផ្លែទៀប និងផ្លែជម្ពូពីក…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ