ហិរញ្ញវត្ថុ

សមាគម​មីក្រូ​ហិរញ្ញ​វត្ថុ​បន្ត​ស្នើ​ក្រសួង​សេដ្ឋកិច្ច​ជួយ​ដោះស្រាយ​បញ្ហា​​កំពុង​ជាប់គាំង


ប្រកាស​កំណត់​ពិដាន​អត្រា​ការ​ប្រាក់​កម្ចី​មិន​ឲ្យ​លើស​១៨​ភាគរយ ​ត្រូវ​បាន​ចាប់​ផ្តើម​អនុវត្ត​នៅ​ដើម​ខែ​មេសា​នេះ កំពុង​ជះ​ផល​មិន​ល្អ​ដល់​​ប្រតិបត្តិករ​តូចៗ ​ក្នុង​ការ​ទទួល​បាន​នូវ​ប្រភព​ទុន​បន្ថែម ហើយ​ពួកគេ​កំពុង​អំពាវនាវ​ឲ្យ​ក្រសួង​សេដ្ឋកិច្ច​ជួយដោះស្រាយ។
វិស័យ​មីក្រូហិរញ្ញ​វត្ថុ​នៅ​កម្ពុជា ត្រូវ​បាន​គេ​មើល​ឃើញថា លូត​លាស់​យ៉ាង​លឿន​ក្នុងរយៈ​ពេល​ជា​ច្រើន​ឆ្នាំ​ចុង​ក្រោយ​នេះ។
ដោយ

នៅ​ពេល​នេះ ប្រតិបត្តិករ​មីក្រូ​ហិរញ្ញ​វត្ថុ​តូចៗ កំពុង​តែ​ជួប​វិបត្តិ​ក្នុង​ការ​ទទួល​បាន​នូវ​ប្រភព​ទុន​ហិរញ្ញវត្ថុ​បន្ថែម​ដើម្បី​ប្រតិបត្តិការ​របស់​ខ្លួន ដែល​អាច​ប្រឈម​នឹង​ការ​ក្ស័យ​ធន ខណៈ​ដែល​ប្រភព​ទុន​របស់​ពួក​គេ​ភាគ​ច្រើន​ជា​កម្ចី​ពី​ធនាគារ​ពាណិជ្ជ​ធំៗ​នៅ​ក្នុង​ស្រុក។

ដើម្បី​ជា​ការ​ការពារ​និង​លើក​ទឹក​ចិត្ត​ដល់​ប្រតិបត្តិករ​ហិរញ្ញ​វត្ថុ​ទាំង​អស់​នៅ​កម្ពុជា សមាគម​មីក្រូ​ហិរញ្ញ​វត្ថុ​កម្ពុជា ស្នើ​ឲ្យ​ក្រសួង​សេដ្ឋកិច្ច​ជួយ​សម្រប​សម្រួល និង​ដោះស្រាយ​បញ្ហា​ប្រឈម​ដែល​សមាគម​មីក្រូ​ហិរញ្ញ​វត្ថុ​កម្ពុជា​កំពុង​ជួប​ប្រទះ ដូចជា ការ​កំណត់​ពិដាន​អត្រា​ការ​ប្រាក់​របស់​រាជ​រដ្ឋាភិបាល បញ្ហា​ពន្ធដារ​និង​ប្រភព​នៃ​ថ្លៃ​ដើម​ទុន។

ការ​ស្នើ​ដូច្នេះ​គឺ​ដើម្បី​ធានា​ចីរភាព​នៃ​ប្រតិបត្តិការ​វិស័យ​មីក្រូ​ហិរញ្ញ​វត្ថុ​នៅ​កម្ពុជា សំដៅ​បន្ត​រួម​ចំណែក​ពង្រឹង​បរិយាប័ន​ហិរញ្ញ​វត្ថុ ក៏​ដូចជា​ដើម្បី​រួម​ចំណែក​កាត់​បន្ថយ​ភាព​ក្រីក្រ​នៅ​កម្ពុជា។ 

លោក​ឧកញ៉ា ហ៊ួត អៀងតុង ប្រធាន​សមាគម​មីក្រូ​ហិរញ្ញ​វត្ថុ​កម្ពុជា បាន​លើក​ឡើង​ដូច្នេះ​នៅ​ក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញ​វត្ថុ ឯកឧត្តម​បណ្ឌិត អូន ព័ន្ធមុនីរត្ន័ នៅ​ក្រសួង​សេដ្ឋកិច្ច ​និង​ហិរញ្ញវត្ថុ។ 

ជា​ការ​ឆ្លើយ​តប ឯកឧត្តម​បណ្ឌិត អូន ព័ន្ធមុនីរត្ន័ បាន​បញ្ជាក់​ថា កន្លង​មក រាជ​រដ្ឋាភិបាល​បាន​ជួយ​រួម​ចំណែក​យ៉ាង​ច្រើន ដល់​កិច្ច​ដំណើរការ​របស់​វិស័យ​នេះ។ 

ប៉ុន្តែ​ ដើម្បី​ទទួល​បាន​នូវ​សមធម៌​ក្នុង​កិច្ច​ដំណើរការ​របស់​វិស័យ​មីក្រូ​ហិរញ្ញ​វត្ថុ​នេះ ឯកឧត្តម​រដ្ឋមន្ត្រី ស្នើ​ឲ្យ​ពិនិត្យ​លទ្ធភាព​ក្នុង​ការ​ប​ង្កើត​យន្តការ​រួម​មួយ រវាង​អាជ្ញាធរ​ពាក់ព័ន្ធ ជាមួយ​សមាគម ​ដើម្បី​ធ្វើការ​សិក្សា​ឱ្យ​បាន​ស៊ី​ជម្រៅ ក្នុង​ការ​កំណត់​គោលដៅ​ច្បាស់​លាស់ តម្លៃ​ប្រតិបត្តិការ ថ្លៃ​ដើម ក៏​ដូចជា​នីតិ​វិធី​ពាក់ព័ន្ធ​ផ្សេងៗ​ទៀត សំដៅ​សម្រាប់​គាំទ្រ​ចីរភាព និង​និរន្តភាព​នៃ​វិស័យ​មីក្រូ​ហិរញ្ញ​វត្ថុ​នេះ ដើម្បី​ធានា​បាន​នូវ​ប្រសិទ្ធភាព​ប្រតិបត្តិការ​និង​សមធម៌។

សូម​បញ្ជាក់ថា ធនាគារ​ជាតិ​នៃ​កម្ពុជា​ប្រកាស​កំណត់​ពិដាន​អត្រា​ការ​ប្រាក់​កម្ចី​មិន​ឲ្យ​លើស​១៨​ភាគរយ ត្រូវ​បាន​គេ​មើល​ឃើញ​ថា ជា​ការ​ធ្វើ​អន្តរាគមន៍​លើ​អត្រា​ការ​ប្រាក់​កម្ចី​ជា​លើក​ដំបូង​មិន​ធ្លាប់​មានពី​មុន​មក​​ឡើយ៕ 




អត្ថបទបន្ទាប់


បី​ខែ​ដំបូង​ឆ្នាំ​នេះ កម្ពុជា​នាំ​ចេញ​អង្ករ​ទៅ​អឺរ៉ុប​សម្រេច​បាន​ជាង៥០%

ព័ត៌មាន
នៅ​ក្នុង​រយៈពេល​៣​ខែ​ដំបូង​ដើម​ឆ្នាំ​២០១៧​នេះ កម្ពុជា​នាំ​ចេញ​អង្ករ​ទៅ​ទីផ្សារ​អឺរ៉ុប​ប្រមាណ​ជាង ៨​ម៉ឺន​តោន ខណៈ​ប្រទេស​អាស៊ាន​មាន​ច…

សិង្ហ​បុរី​​នឹង​បើក​រោងចក្រ​ថាមពល​ពន្លឺ​ព្រះអាទិត្យ​នៅ​ក្រុង​បាវិតចុង​ឆ្នាំ​នេះ

ព័ត៌មាន
បើគ្មាន​អ្វី​ប្រែប្រួលទេ ក្រុង​បាវិត​ ខេត្ត​ស្វាយរៀង​ នឹង​មាន​រោងចក្រ​ថាមពល​ពន្លឺ​ព្រះអាទិត្យ​ដ៏​ធំ​ជាង​គេ​មួយ នៅ​ចុង​ឆ្នាំ​២០១៧នេះ។
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ