Advertisement
ថាមពល

សិង្ហ​បុរី​​នឹង​បើក​រោងចក្រ​ថាមពល​ពន្លឺ​ព្រះអាទិត្យ​នៅ​ក្រុង​បាវិតចុង​ឆ្នាំ​នេះ


បើគ្មាន​អ្វី​ប្រែប្រួលទេ ក្រុង​បាវិត​ ខេត្ត​ស្វាយរៀង​ នឹង​មាន​រោងចក្រ​ថាមពល​ពន្លឺ​ព្រះអាទិត្យ​ដ៏​ធំ​ជាង​គេ​មួយ នៅ​ចុង​ឆ្នាំ​២០១៧នេះ។
ក្រុមហ៊ុន Sunseap ជំនាញ​ខាង​ផ្គត់ផ្គង់​ថាមពល​ពន្លឺ​ព្រះអាទិត្យ ដែលមាន​មូលដ្ឋាន​នៅ​សិង្ហ​បុរី។ រូបភាព៖ គេហទំព័រក្រុមហ៊ុន
ដោយ

សារព័ត៌មាន​ Eco-Business ចុះផ្សាយ​ថា រោងចក្រ​ថាមពល​​ពន្លឺ​ព្រះអាទិត្យ​ មាន​តម្លៃ​ ៩,២លាន​ដុល្លារ និង​ជាការ​វិនិយោគ​និង​សាងសង់​ដោយ​ក្រុមហ៊ុន SUNSEAP ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​សិង្ហ​បុរី។

នៅពេល​ដាក់​ឲ្យ​ដំណើរការ​នៅ​ខែ​សីហា ឆ្នាំ​២០១៧ រោងចក្រ​នេះ​នឹង​ផ្គត់ផ្គង់​អគ្គិសនី​បាន ១ភាគ៤​នៃ​តម្រូវការ​អគ្គិសនី​ទាំងអស់​នៅ​ក្រុង​បាវិត ខេត្ត​ស្វាយរៀង ដែលស្ថិត​នៅ​ជាប់​ព្រំដែន​វៀតណាម​នេះ។ 

ជាងនេះ​ទៅទៀត រោងចក្រ​ថាមពល​ពន្លឺព្រះអាទិត្យ​​ដ៏​ធំ​មួយ​នេះ ក៏​នឹងជួយ​កម្ពុជា​កាត់​បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​បាន ៥៥០០តោន​ក្នុង​មួយ​ឆ្នាំ​ ផង​ដែរ។ 

គម្រោង​វិនិយោគ​លើ​កសិដ្ឋាន​ថាមពល​ពន្លឺ​ព្រះអាទិត្យ​នេះ ផ្ដល់​ហិរញ្ញប្បទាន​ដោយ​កម្ចី​ពី​ធនាគារ​អភិវឌ្ឍន៍​អាស៊ី មូលនិធិ​អាកាសធាតុ​កាណាដាសម្រាប់​វិស័យ​ឯកជន នៅ​អាស៊ី និង​វិនិយោគិន​ឯកជន៕




អត្ថបទបន្ទាប់


សមាគម​មីក្រូ​ហិរញ្ញ​វត្ថុ​បន្ត​ស្នើ​ក្រសួង​សេដ្ឋកិច្ច​ជួយ​ដោះស្រាយ​បញ្ហា​​កំពុង​ជាប់គាំង

ព័ត៌មាន
ប្រកាស​កំណត់​ពិដាន​អត្រា​ការ​ប្រាក់​កម្ចី​មិន​ឲ្យ​លើស​១៨​ភាគរយ ​ត្រូវ​បាន​ចាប់​ផ្តើម​អនុវត្ត​នៅ​ដើម​ខែ​មេសា​នេះ កំពុង​ជះ​ផល​មិន​ល្អ...

អាមេរិក​ចង់ទារ​លុយ​ថ្លៃ​ប្រព័ន្ធការពារ​មីស៊ីល​នៅ​កូរ៉េ​ខាងត្បូង...?

ព័ត៌មាន
ខណៈ​ដែល​ភាពតានតឹង​នៅ​ឧបទ្វីប​កូរ៉េ​កំពុងបន្ត អាមេរិក​ស្រាប់តែ​បង្ហើប​ពី​លក្ខខណ្ឌ​សម្រាប់​ការ​ដំឡើង​ប្រព័ន្ធ​ការពារ​មីស៊ីល (THAAD) ន...

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ