អត្ថបទក្រុមហ៊ុន

ពិធីចុះកិច្ចព្រមព្រៀងសហការ រវាង មាយ សខិន ហូម ស៊ីអិម២អេច(ខេមបូឌា) ឯ.ក (My Second Home CM2H) ហ្គោលដិន(ខេមបូឌា)សេនជូរី ប្រផឺធី ឯ.ក ( GC Property)


រសៀលថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២ នៅការិយាល័យ ក្រុមហ៊ុន GC-Property ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តម នូវ សុខភាពប្រធានក្រុមប្រឹក្សាភិបាលសមាគមមូលនិធិគ្រួសារខ្មែរ និងតំណាងអោយក្រុម ហ៊ុន ម៉ាយ សេខិន ហូម ស៊ីអិម២អេច បានធ្វើពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង សហការ ផ្តល់សិទ្ធលក់កញ្ចប់សេវាកម្ម កម្មវិធី «កម្ពុជាផ្ទះទី២របស់ខ្ញុំ» ជាផ្លូវការជាមួយ និង អ្នកនាង សឺរ៉ែន (Sharen Liew) លោក ហ្វីលិច យ៉ុង (Felix Youg)ដែលតំណាងអោយក្រុមហ៊ុន ហ្គោដិន(ខេមបូឌា)សេនជូរី ប្រផឺធី ឯ.ក (GC Property)
ក្រុមហ៊ុន My Second Home CM2H ចុះកិច្ចព្រមព្រៀងសហការនឹង ក្រុមហ៊ុន GC Property
ដោយ

បើតាមប្រសាសន៍ ឯកឧត្តម នូវ សុខភាព ប្រធានក្រុមប្រឹក្សាភិបាលសមាគមមូលនិធិគ្រួសារខ្មែរ និង តំណាងអោយក្រុមហ៊ុន ម៉ាយ សេខិន ហូម ស៊ីអិម២អេច (MY SECOND HOME CM2H), កន្លងមកនេះ ការរាតត្បាតជាសាកល នៃជំងឺកូរីដ១៩ បាននាំមកនូវវិបត្តិ និងផលប៉ះពាល់ បង្កើតជាគ្រោះមហន្តរាយដល់សេដ្ឋកិច្ចលើគ្រប់វិស័យ ជាពិសេសវិស័យទេសចរណ៍ សេវាកម្មកំសាន្ត និងអាកាសចរណ៍ ក្នុងនោះកម្ពុជា ក៏បានទទួលរងឥទ្ធិពលអវិជ្ជមាន ផងដែរ។ ដើម្បីចូលរួមស្តារសេដ្ឋកិច្ចឡើងវិញ សមាគមមូលនិធិគ្រួសារខ្មែរ ត្រូវបាន បង្កើតឡើង ក្នុងគោលបំណងដើម្បីជួយដល់ចាស់ជរា ស្ត្រី និងកុមារ ជាពិសេសជនដែល ងាយរងគ្រោះ ផ្សេងៗទៀតដោយមានការជួយជ្រោមជ្រែងពីសប្បុរសជន ដើម្បីជួយដល់សង្គមនិងលើក កម្ពស់វិស័យ សង្គមក្នុងព្រះរាជាណាចក្រកម្ពុជា ។ ដោយមានការទុកចិត្ត និងគាំទ្រពីសំណាក់សមាជិករបស់ សមាគមមូលនិធិគ្រួសារខ្មែរ កម្មវិធី “កម្ពុជាផ្ទះទី២របស់ខ្ញុំ” ដែលជាកម្មវិធីគាំទ្រដោយ ក្រសួងមហាផ្ទៃ ស្របតាមច្បាប់អន្តោប្រវេសន៏ នឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ត្រូវបានបង្កើតឡើង។

សូមបញ្ជាក់ផងដែរថា នៅទសវត្សរ៍៩០ រាជរដ្ឋាភិបាលនៃកម្ពុជា បានបង្កើតច្បាប់ អន្តោប្រវេសន៍ ដើម្បីទាក់ទាញនូវការវិនិយោគក្រៅប្រទេស ចូលមកប្រទេសកម្ពុជា។ នាពេលនោះ ផែនការដែលបង្កើតឡើងទទួលបានភាពជោគជ័យយ៉ាងខ្លាំង ហើយបាន ក្លាយជាកម្លាំងស្របទាញ នៃការអភិវឌ្ឍន៍សេដ្ឋកិច្ចនៅក្នុងស្រុក និងបានបង្កើន នូវកម្រិត GDP នៃប្រទេសកម្ពុជា ក្នុងអំឡុងឆ្នាំ(1994-2018) ជាមួយនឹងលទ្ធផល គួរឲ្យភ្ញាក់ផ្អើល។ តែយ៉ាងណា ដោយសារតែប្រព័ន្ធគ្រប់គ្រង នាពេលនោះ មិនទាន់មានភាពលំអិតនៅឡើយ ដូច្នេះមានក្រុមហ៊ុនមិនត្រឹមត្រូវជាច្រើនបានឆ្លៀតឳកាសឆបោក ចំពោះការរត់ការអន្ត ប្រវេសន៍ បណ្តាលឲ្យមានករណី ឆបោកអន្តោប្រវេសន៍ជាច្រើន នាពេលនោះ។

បន្ទាប់ពីឆ្លងកាត់ ការពិភាក្សានិងត្រួតពិនិត្យ យ៉ាងលម្អិត រាជរដ្ឋាភិបាលកម្ពុជា តាមរយៈ ក្រសួងមហាផ្ទៃ បានយល់ឃើញថា នេះជាពេលវេលាដ៏សាកសមបំផុត ក្នុងការអនុវត្តន៍ ជំហានដំបូង នៃច្បាប់អន្តោប្រវេសន៍ថ្មីនេះ។ ដូច្នេះក្រសួងមហាផ្ទៃតាមរយៈ អគ្គនាយក ដ្ឋានអន្តោប្រវេសន៍ បានសម្រេច ប្រកាសគាំទ្រនូវកម្មវិធី “កម្ពុជាផ្ទះទី២របស់ខ្ញុំ“ជាផ្លូវការ។ *ចំពោះអ្នកដែលបានចុះឈ្មោះ ជាមួយនឹងកម្មវិធី កម្ពុជាផ្ទះទី២របស់ខ្ញុំ នឹងទទួលបានសេវាកម្ម ពិសេសៗជាច្រើន សម្រាប់ការរស់នៅ និងអាជីវកម្មរបស់ខ្លួន រួមមានកញ្ចប់ទិដ្ឋការមាស រយៈពេល១០ឆ្នាំ លើសពីនេះក្រុមហ៊ុននឹងជួយសម្របសម្រួល ក្នុងការអភិវឌ្ឍន៍អាជីវកម្ម របស់សមាជិក ការប្រឹក្សាយោបល់ផ្នែកច្បាប់ ការបង់ពន្ធអាករ គឺបន្ទាប់ពីចូលជាសមាជិក កម្មវិធី កម្ពុជាផ្ទះទី២របស់ខ្ញុំ នឹងការចុះបញ្ជីពាណិជ្ជកម្ម ជាដើម។ ហើយអ្វីដែលកាន់តែពិសេសនោះ ជនបរទេសឬវិនិយោគិនទាំងឡាយ អាចស្នើសុំលិខិតឆ្លងដែន ព្រះរាជាណាចក្រកម្ពុជាបន្ទាប់ពីរយះពេល៥ឆ្នាំថែមទៀតផង៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សមាជិកព្រឹទ្ធសភាអាមេរិកអំពាវនាវឱ្យគណៈកម្មការពាណិជ្ជកម្មសហព័ន្ធបើកការស៊ើបអង្កេតលើកម្មវិធីលើ TikTok

ព័ត៌មាន
ប្រធានគណៈកម្មាធិការស៊ើបការណ៍សម្ងាត់នៃព្រឹទ្ធសភាអាមេរិក និង មន្ត្រីកំពូលមកពីគណបក្សសាធារណរដ្ឋបានអំពាវនាវឱ្យគណៈកម្មការពាណិជ្ជកម្មសហព័ន្ធ (FTC…

តើស្រ្តីត្រូវបានចាត់ទុកជាកម្លាំងចលករសំខាន់យ៉ាងខ្លះ សម្រាប់ជំរុញសេដ្ឋកិច្ចជាតិ?

ព័ត៌មាន
រាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកស្រ្តី ជាកម្លាំងចលករដ៏សំខាន់សម្រាប់ជំរុញសេដ្ឋកិច្ច ហើយបានសង្កេតឃើញថា ស្ត្រីបានចូលរួមអភិវឌ្ឍសេដ្ឋកិច្ចគ្រប់វិស…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ