តម្លៃដីធ្លីនៅខណ្ឌដង្កោ

អ្នកជំនាញអះអាងថា តម្លៃដីធ្លីនៅខណ្ឌដង្កោ កើនឡើងជាលំដាប់ ទោះបីកំពុងមានវិបត្តិកូវីដ-១៩


យោងតាមក្រុមអ្នកជំនាញវាយអចនលនវត្ថុរបស់ក្រុមហ៊ុនអចលនទ្រព្យ CPL បានបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០១៥ រហូតមកដល់ពេលនេះ តម្លៃដីធ្លីនៅក្នុងខណ្ឌដង្កោ មិនមានការធ្លាក់ចុះ ឬនៅថេរនោះទេ ពោលគឺ កើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ដោយសារតែគម្រោងអភិវឌ្ឍន៍ផ្សារធំៗបាននឹងកំពុងសម្រុកទៅកាន់តំបន់នេះ។
អ្នកជំនាញអះអាងថា តម្លៃដីធ្លីនៅខណ្ឌដង្កោ កើនឡើងជាលំដាប់ ទោះបីកំពុងមានវិបត្តិកូវីដ-១៩

នៅ​ក្នុង​កម្មវិធី​ជួបជុំ​ជាមួយ​អតិថិជន និង​អ្នក​អភិវឌ្ឍន៍​អចលនទ្រព្យ កាលពី​ពេល​ថ្មី​នេះ លោក ចេ​ង វុ​ទ្ធី ប្រធាន​ផ្នែក​លក់​នៃ​ក្រុមហ៊ុន​អចលនទ្រព្យ CPL ឲ្យ​ដឹង​ថា រយៈពេល​៥​ឆ្នាំ​មកនេះ តម្លៃ​ដី​នៅ​តំបន់​ខណ្ឌដង្កោ មានការ​ឡើងថ្លៃ​ជា​លំដាប់ ទោះបី​ស្ថិត​នៅ​នៅ​ក្នុង​កាលៈទេសៈ​វិបត្តិ​កូ​វី​ដ​-១៩​នេះ​ក៏​ដោយ​។

លោក​ថា «​នៅ​ក្នុង​តំបន់​នេះ​បច្ចុប្បន្ន មាន​គម្រោង​ធំ​ៗ​ដែល​គ្រោង​នឹង​ធ្វើ​មាន​ដូច​ជា ផ្សារ​ប៉េង​ហួត អេកូ​ម៉​ល ហើយ​មួយទៀត​គឺ​ផ្សារ​អ៊ី​អន​៣ ដែល​នឹង​លេច​រូបរាង​នៅ​ក្នុង​ពេល​ឆាប់​ៗ​នេះ និង​មាន​គម្រោង​យក្ស​មួយទៀត​របស់​ក្រុមហ៊ុន​ING City ដែល​គ្រោង​នឹង​ចំណាយ​ទឹកប្រាក់​ប្រមាណ​១.៥០០​លាន​ដុល្លារ​ដែល​មាន​ផ្សារ មន្ទីរពេទ្យ រួម​នឹង​ហាង​ទំនើប​ផង​ដែរ​»​។ លោក​អះអាង​ថា កត្តា​ទាំងនេះ​ហើយ ដែល​ជំរុញ​តម្លៃ​ដីធ្លី នៅ​ក្នុង​ខណ្ឌដង្កោ និង​តំបន់​ជុំវិញ​នេះ មានការ​ឡើងថ្លៃ​ជា​បន្តបន្ទាប់​។

ជាមួយ​គ្នា​នេះ​ដែរ ឧកញ៉ា ចេ​ង ខេ​ង អគ្គនាយក​ក្រុមហ៊ុន​អចល​ទ្រព្យ CPL បាន​មាន​ប្រសាសន៍​ថា នៅ​បទ​ពិសោធន៍​ជាង​២​ទសវត្សរ៍​មកនេះ  តម្លៃ​ដីធ្លី​ឡើងថ្លៃ​ជា​លំដាប់ មិន​ដែល​មាន​ឆ្នាំ​ណា​ដែល​ចុះ​មក​វិញ​ទេ ទោះ​ប្រទេស​ជាតិ​ស្ថិត​នៅ​ក្នុង​ស្ថានភាព​សេដ្ឋកិច្ច​យ៉ាប់យ៉ឺន​ប៉ុនណា​ក៏​ដោយ​។

លោក ចេ​ង វុ​ទ្ធី ប្រធាន​ផ្នែក​លក់​នៃ​ក្រុមហ៊ុន​អចលនទ្រព្យ CPL

ឧកញ៉ា ចេ​ង ខេ​ង​មាន​ប្រសាសន៍​ថា « ពាក់ព័ន្ធ​នឹង​វិស័យ​ដីធ្លី​នេះ ដោយសារ​តែ​ខ្ញុំបាទ​បាន​ធ្វើ​កិច្ច​ការងារ​ហ្នឹង​ជាង​២០​ឆ្នាំ ហើយ​យើង​ឃើញ​ថា មាន​អ្នក​ស្តាយក្រោយ​ច្រើន​ណាស់ ដោយសារ​តែ​គាត់​គិត​ល្អិតល្អន់​ពេក គាត់​បារម្ភ​ច្រើន​ពេក គាត់​គិត​ច្បាស់​ពេក រហូត​ដល់​លែង​ហ៊ាន​វិនិយោគ ពេល​ខ្លះ​ថា លុយ​មិន​ទាន់​គ្រប់ ដល់​អ​ញ្ចឹ​ង​ទៅ​វា​ធ្វើ​ឲ្យ​ឱកាស​កន្លង​ហួស​ទៅ ទម្រាំ​ចាំ​លុយ​គ្រប់ ដី​កាន់តែ​ឡើងថ្លៃ​ថែម​ទៀត​»​។ ក្នុង​ន័យ​នេះ លោក​ឧកញ៉ា ចេ​ង ខេ​ង ចង់​ឲ្យ​ពលរដ្ឋ​ចេះ​ចាប់​យក​ឱកាស នឹង​សំលឹង​មើល​ទីផ្សារ​ជា​សំខាន់​មុន​នឹង​សម្រេចចិត្ត​វិនិយោគ​។

ក៏​ព្រោះតែ​ភាព​ហ្មត់ចត់ និង​ជំនាញ​របស់​ក្រុមហ៊ុន​អចលនទ្រព្យ CPL​នេះ​ហើយ​បាន​ជំរុញ ម្ចាស់​គម្រោង​អភិវឌ្ឍន៍​លំនៅ​ឋាន​ដ៏​ថ្មី​សន្លាង​មួយទៀត ជ្រើសរើស​យក CPL ជា​ដៃគូ ក្នុង​ការ​ផ្តល់​សិទ្ធិ​ផ្តាច់មុខ​ឲ្យ​ក្រុមហ៊ុន​នេះ​លក់​គម្រោង​ដែល​មានឈ្មោះ​ថា Gold Residence​។

ឧកញ៉ា ចេ​ង ខេ​ង អគ្គនាយក​ក្រុមហ៊ុន​អចល​ទ្រព្យ CPL

លោក ដែង តារា ប្រធាន​ផ្នែក​ទីផ្សារ​នៃ​ក្រុមហ៊ុន​អចលនទ្រព្យ​CPL បាន​អះអាង​ថា សន្ទុះ​នៃ​ការ​សាងសង់​សំណង់​ថ្មី​ៗ រួម​ទាំង​សក្តានុពល​នៅ​ក្នុង​ខណ្ឌដង្កោ ក៏​ដូច​ជា​តំបន់​នៅ​ជុំវិញ​នេះ នឹង​ជំរុញ​ឲ្យ​ការ​លក់​គម្រោង​កាន់តែ​លឿន និង​ងាយស្រួល​ក្នុង​ការ​លក់​។

លោក​បញ្ជាក់​ថា « គម្រោង​Gold Residence​នេះ បាន​បោះទីតាំង​នៅ​ក្នុង​តំបន់​មួយ​ដែល​ល្អ​មែនទែន គឺ​នៅ​ក្នុង​តំបន់​មួយ​ដែល​ជា​តំបន់​សម្បូរ​ទៅ​ដោយ​បុរី​លំនៅ​ឋាន​ច្រើន​ជាងគេ យើង​មើល​នៅ​ខណ្ឌដង្កោ គ្មាន​ខណ្ឌ​ណា ដែល​សម្បូរ​បុរី​ជាង​ខណ្ឌដង្កោ​ទេ អ​ញ្ចឹ​ង​បាន​ន័យ​ថា សក្តានុពល​វា​កើនឡើង​លឿន​មែនទែន​»​។

តាម​រយៈ​ការ​ធ្វើ​បទ​បង្ហាញ​របស់​ប្រធាន​ផ្នែក​លក់​នៃ​ក្រុមហ៊ុន​អចល​ទ្រព្យ​CPL បាន​បង្ហាញ​ថា ក្នុង​ឆ្នាំ​២០១៩ តម្លៃ​ដីធ្លី​ក្នុង​សង្កាត់​ទាំង​១២ របស់​ខណ្ឌដង្កោ មានការ​ឡើងជា​លំដាប់ គឺ​ចន្លោះ​ពី​២៥​ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ រហូត​ដល់​ជិត​៣​ពាន់​ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​។

លោក ដែង តារា ប្រធាន​ផ្នែក​ទីផ្សារ​នៃ​ក្រុមហ៊ុន​អចលនទ្រព្យ​CPL

តម្លៃ​នេះ គឺជា​តម្លៃ​ជាក់ស្តែង​ដែល​ក្រុមការងារ​របស់ CPL បាន​ធ្វើការ​វាយ​តម្លៃ​ដោយ​យោង​ទៅ​តាម​ការ​ទិញ​លក់ និង​ការ​រីក​ចម្រើន​ក្នុង​តំបន់ ដោយ​ការ​វាយតម្លៃ​នេះ ត្រូវ​បាន​ទទួលស្គាល់​ដោយ​ធនាគារ​ស្ទើរតែ​ទាំងអស់​នៅ​ក្នុង​ប្រទេស​កម្ពុជា​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រសួងវប្បធម៌ គ្រោងឲ្យរោងភាពយន្តបើកដំណើរការឡើងវិញហើយ នៅក្នុងខែសីហានេះ!

ព័ត៌មាន
ក្រោយពីក្រុមការងារចម្រុះ បានចុះត្រួតពិនិត្យពីវិធានការបង្ការទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ នៅតាមរោងភាពយន្តចំនួន៤ នៅក្នុងរាជធានីភ្នំពេញ រ…

៦ខែឆ្នាំ២០២០នេះ កម្ពុជាបាត់ចំនួនទេសចរអន្តរជាតិជាងពាក់កណ្ដាល

ព័ត៌មាន
វិស័យទេសចរណ៍កំពុងទទួលរងឥទ្ធិពលយ៉ាងខ្លាំងពីវិបត្តិកូវីដ-១៩ នឹងមិនទាន់មានពន្លឺថានឹងប្រសើរឡើងវិញនៅឡើយទេ ខណៈការរីករាលជាសកលនៅតែបន្ដ។ យ៉…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ