មេរោគបំប្លែងថ្មី អូមីក្រុង

អូមីក្រុងអុកឡុកនៅអាមេរិកកាន់តែខ្លាំង ខណៈរដ្ឋកាន់តែច្រើនបានឆ្លងរាលដាលជាបន្ដបន្ទាប់


មន្ត្រីសុខាភិបាលអាមេរិកបាននិយាយថ្មីៗនេះថា មេរោគបំប្លែងថ្មី អូមីក្រុង បានរីករាលដាលចូលដល់រដ្ឋ មួយភាគបីនៃសហអាមេរិកទាំងមូល ប៉ុន្តែទោះយ៉ាងណាតួលេខ ការឆ្លងមេរោគបំប្លែងថ្មី ឌែលតា នៅតែមានចំនួនច្រើនជាងគេបង្អស់ នៃករណីឆ្លងសរុបនៅទូទាំងសហរដ្ឋអាមេរិក។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន CNA។
អូមីក្រុងអុកឡុកនៅអាមេរិកកាន់តែខ្លាំង ខណៈរដ្ឋកាន់តែច្រើនបានឆ្លងរាលដាលជាបន្ដបន្ទាប់

មកដល់ពេលនេះមានរដ្ឋចំនួន ១៦ហើយនៅសហរដ្ឋអាមេរិកបានរកឃើញករណីមេរោគបំប្លែងថ្មី អូមីក្រុង ខណៈករណីជាច្រើនស្ថិតក្នុងចំណោមអ្នកបានចាក់វ៉ាក់សាំងពេញលេញ ប៉ុន្តែអ្នកផ្ទុកមេរោគថ្មីនេះ មានរោគសញ្ញាស្រាលប៉ុណ្ណោះ។ ទោះបីជា មានករណីមេរោគបំប្លែងថ្មីអូមីក្រុង ត្រូវបានរកឃើញជាច្រើនករណីក៏ដោយ ប៉ុន្តែមេរោគបំប្លែងថ្មី ឌែលតា ឯណោះវិញ ដែលជារៀមច្បងរបស់អូមីក្រុងនោះ នៅតែមានចំនួនច្រើន ពោលគឺជិត ១០០ ភាគរយនៃករណីឆ្លងថ្មីនៅក្នុងសហរដ្ឋអាមេរិក។

ត្បិតថា មេរោគបំប្លែងថ្មីបានបង្កឱ្យមានការភ្ញាក់ផ្អើលទូទាំងពិភពលោកក៏ដោយ វេជ្ជបណ្ឌិតជំងឺឆ្លងរបស់សហរដ្ឋអាមេរិកបានឱ្យដឹងថា រហូតមកដល់ពេលនេះ មេរោគ អូមីក្រុង ហាក់ដូចជាមិនទាន់បង្កឱ្យមានករណី ធ្ងន់ធ្ងរណាមួយនោះទេ វាគ្រាន់តែការលេចចេញមេរោគនេះ វាលឿនពេកក្នុងការទាញសេចក្តីសន្និដ្ឋានច្បាស់លាស់ ហើយត្រូវការការសិក្សាបន្ថែមទៀត។ 

សូមជម្រាបថា នៅពេលដែលករណី អូមីក្រុង ត្រូវបានរកឃើញនៅសហរដ្ឋអាមេរិក អ្នកផលិតវ៉ាក់សាំងកូវីដ១៩ ចាប់ផ្ដើមមានគោលបំណងកែកំណែទម្រង់វ៉ាក់សាំងរបស់ពួកគេយ៉ាងលឿនដើម្បីកំណត់គោលដៅ ទប់ទល់នឹងសមត្ថភាពមេរោគបំប្លែងថ្មីនេះ ហើយ      និយ័តករអាមេរិកបានប្តេជ្ញានឹងពិនិត្យយ៉ាងរហ័សចំពោះកំណែទម្រង់វ៉ាក់សាំងថ្មីផងដែរ។ ទោះយ៉ាងណា ក្រុមហ៊ុនផលិតវ៉ាក់សាំងធំៗទាំងនោះ នឹងចំណាយពេលពី ៦០ ទៅ ១០០ ថ្ងៃ ក្នុងការធ្វើកំណែទម្រង់នៃការផលិតវ៉ាក់សាំងកូវីដ ១៩ របស់ខ្លួនឡើងវិញបាន។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិកក្នុងរយៈពេល ៧ ថ្ងៃចុងក្រោយនេះ ករណីឆ្លងថ្មីជាមធ្យមមានជិត ១២ម៉ឺននាក់ក្នុងមួយថ្ងៃ និងអ្នកស្លាប់មានជិត ១ពាន់ ៣រយនាក់ជារៀងរាល់ថ្ងៃ ដែលធ្វើឱ្យករណីឆ្លងសរុបនៅសហរដ្ឋអាមេរិកកើនឡើង ៤៩លាននាក់ ខណៈអ្នកស្លាប់កើនឡើងដល់ ៧៩ម៉ឺននាក់។ នេះបើយោងតាមតួលេខពីសារព័ត៌មានរ៉យទ័រ៕

អត្ថបទ ស៊ើង និមល់ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តម្លៃភាគហ៊ុន Evergrande ធ្លាក់ចុះខ្លាំងបំផុតមិនធ្លាប់មាននៅ១១ឆ្នាំចុងក្រោយបន្ទាប់ពីប្រកាសអសមត្ថភាពសងបំណុលគេ

ព័ត៌មាន
តម្លៃភាគហ៊ុនក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដ៏ធំរបស់ចិន Evergrande ធ្លាក់ចុះខ្លាំងបំផុតមិនធ្លាប់មាននៅ ១១ឆ្នាំចុងក្រោយបន្ទាប់ពីប្រកាសពីអសមត្ថភ…

ក្រុម See You Soon នឹងតំណាងកម្ពុជាក្នុងការប្រកួតពិភពលោក M3 World Championship ដោយមានការគាំទ្រពីក្រុមហ៊ុន Smart Axiata

ព័ត៌មាន
រាជធានីភ្នំពេញ ថ្ងៃទី0៧ ខែធ្នូ ឆ្នាំ ២០២១ – ជើងឯកកីឡាអេឡិចត្រូនិកក្នុងកម្មវិធីប្រកួត MPL Cambodia រដូវកាលទី ១ ក្រុម 'See You Soon' នឹ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ