ប្រអប់ខ្មៅយន្ដហោះ China Eastern

ប្រអប់ខ្មៅយន្ដហោះ China Eastern ដែលបានធ្លាក់ត្រូវបានរកឃើញហើយ


ប្រអប់ខ្មៅមួយក្នុងចំណោមប្រអប់ខ្មៅចំនួនពីររបស់យន្តហោះអាកាសចរណ៍ China Eastern ដែលបានធ្លាក់កាលពីថ្ងៃ ២១ មីនា នៅប្រទេសចិននោះ ត្រូវបានគេរកឃើញហើយនៅថ្ងៃពុធ ២៣ មីនា ខណៈដែលក្រុមអ្នកស៊ើបអង្កេតកំពុងព្យាយាមស្រាវជ្រាវបន្ដថា តើយន្តហោះដែលដឹកអ្នកដំណើរ ១៣២ នាក់ ដែលបានធ្លាក់ចូលទៅក្នុងតំបន់ភ្នំមួយនៅភាគខាងត្បូងប្រទេសចិននោះ គឺដោយសារតែមកពីមូលហេតុអ្វីឲ្យពិតប្រាកដ។ នេះបើតាមការចុះផ្សាយសារព័ត៌មាន CNA។
ប្រអប់ខ្មៅមួយ របស់យន្តហោះ China Eastern

អាជ្ញាធរ​អាកាសចរណ៍​របស់​ប្រទេស​ចិន បាន​និយាយ​ថា ប្រអប់​ខ្មៅ គឺជា​ឧបករណ៍​ដែល​មាន​ម៉ាស៊ីនថតសំឡេង និង ការ​ផ្ទុក​ទិន្នន័យ​នៃ​ការ​ហោះហើរ​របស់​យន្តហោះ​។ ដូច្នេះ ការ​រក​ឃើញ​ប្រអប់​ខ្មៅ​នេះ នឹង​ជា​តម្រុយ​បន្ថែម​ទៀត សម្រាប់​អ្នក​ស្រាវជ្រាវ ដើម្បី​អាច​ដឹង​បាន​ថា តើ​យន្ដហោះ​នោះ ធ្លាក់​ដោយសារ​តែ​ហេតុ​អ្វី?

លោក Zhu Tao មន្ត្រី​រដ្ឋបាល​អាកាសចរណ៍​ស៊ី​វិល​នៃ​ប្រទេស​ចិន (CAAC) បាន​ប្រាប់​សន្និសីទ​សារព័ត៌មាន​មួយ​ថា ការ​ផ្ទុក​ទិន្នន័យ​នៅ​ក្នុង​ប្រអប់​ខ្មៅ​នៅ​មាន​លក្ខណៈ​ពេញលេញ ទោះបីជា​មានការ​ខូចខាត​ខ្លះ​ក៏​ដោយ ហើយ​ប្រអប់​ខ្មៅ​នេះ គឺ កំពុង​ត្រូវ​បាន​បញ្ជូន​ទៅ​ទីក្រុង​ប៉េ​កាំ​ង​ដើម្បី​ត្រួតពិនិត្យ​។

គួរ​បញ្ជាក់​ថា យន្ដហោះ China Eastern ដែល​មាន​ជើងហោះហើរ​លេខ MU5735 ដែល​បាន​កំពុង​ធ្វើ​ដំណើរ​ពី​ទីក្រុង​គុន​មីង ភាគ​និរតី ទៅ​កាន់​ទីក្រុង​ក្វា​ង​ចូ​វ កាលពី​ថ្ងៃ​ចន្ទ​ដើម​ស​ប្ដា​ហ៍​នេះ ស្រាប់តែ​ធ្លាក់​ចុះ​នៅ​ពេល​ចាប់ផ្តើម​ចុះ​ចត​។ បំណែក​យន្តហោះ​ភាគច្រើន​ហាក់​បាន​បែកខ្ញែក ហើយ​មិន​មាន​អ្នក​នៅរ​ស់ត្រូវ​បាន​រក​ឃើញ​ឡើយ ។

ទោះបីជា​យ៉ាងនេះ​ក្ដី ក្រុម​មន្ត្រី​នៅ​តែ​មិន​ទាន់​ធ្វើ​សេចក្តី​ប្រកាស​ផ្លូវការ​ថា អ្នកដំណើរ​ទាំងអស់​បាន​ស្លាប់​នោះ​ទេ បើ​ទោះជា​មាន​សម្ភារៈ​ដែល​ត្រូវ​បាន​ឆេះ​យ៉ាង​សន្ធោសន្ធៅ​នៅ​លើ​ភ្នំ​នៃ​កន្លែង​កើតហេតុ​ក៏​ដោយ​។

មូលហេតុ​នៃ​ការ​ធ្លាក់​យន្តហោះ​នេះ នៅ​មិន​ទាន់​ត្រូវ​បាន​កំណត់​បាន និង​បង្ហាញ​ឡើង​នៅឡើយ​ទេ ដោយ​អាជ្ញាធរ​អាកាសចរណ៍​បាន​អះអាង​ថា ការ​ស៊ើបអង្កេត​របស់​ពួក​គេ នឹង​មានការ​លំបាក​ខ្លាំង ដោយសារ​តែ​យន្តហោះ​នេះ មានការ​ខូចខាត​យ៉ាងធ្ងន់ធ្ងរ​។

លោក Mao Yanfeng ប្រធាន​ផ្នែក​ស៊ើបអង្កេត​យន្តហោះ​នៅ រដ្ឋបាល​អាកាសចរណ៍​ស៊ី​វិល​នៃ​ប្រទេស​ចិន បាន​លើក​ឡើង​ថា អាកាសធាតុ​នៅ​តាម​ផ្លូវ​ហោះហើរ​កាលពី​ថ្ងៃ​ចន្ទ មិន​បង្ក​គ្រោះថ្នាក់​និង ហានិភ័យ​ណាមួយ​ដល់​យន្តហោះ​នោះ​ទេ ហើយ​អ្នកត្រួតពិនិត្យ​ផ្លូវអាកាស​បាន​រក្សា​ការ​ទំនាក់ទំនង​ជាមួយ​អ្នក​បើក​យន្តហោះ​ធម្មតា​បន្ទាប់​ពី​ចាប់ផ្តើម​ហោះហើរ និង​មុន​ពេល​ធ្លាក់​ចុះ ហើយ​យន្តហោះ​នេះ​ក៏​បាន​បំពេញ​តាម​ស្តង់ដារ​ត្រឹមត្រូវ​មុន​ពេល​ហោះ​ឡើង​ផង​ដែរ​។

ក្រោយ​ពី​មាន​ឧបទ្ទវហេតុ​ធ្លាក់​យន្ដហោះ ក្រុមហ៊ុន​អាកាសចរណ៍ China Eastern និង​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ចំនួន​ពីរ​បាន​បញ្ឈប់​យន្តហោះ​ប្រភេទ Boeing 737-800 ជាង ២០០ គ្រឿង​របស់​ពួក​គេ​មិន​ឲ្យ​មានការ​ហោះហើរ​នោះ​ឡើយ​៕

អត្ថបទ៖ វ៉ាន់ ស្រីរ័ត្ន

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ថៃរំពឹងថា ការនាំចេញផ្លែឈើទៅកាន់ទីផ្សារក្រៅប្រទេសនឹងកើន១៥%នៅឆ្នាំនេះ ហើយចិននៅតែជាទីផ្សារធំ

ព័ត៌មាន
ក្រសួងពាណិជ្ជកម្មថៃមានក្តីរំពឹងខ្ពស់ ចំពោះទស្សនវិស័យនាំចេញផ្លែឈើរបស់ប្រទេសថៃ ដោយព្យាករណ៍ថាការនាំចេញផ្លែឈើទៅក្រៅប្រទេសនៅឆ្នាំនេះ នឹងកើនឡើង…

ចក្រភពអង់គ្លេស ផ្ដល់មីស៊ីល៦ពាន់គ្រាប់ដល់អ៊ុយក្រែន ខណៈជប៉ុនផ្ដល់ជំនួយមនុស្សធម៌បន្ថែមដល់អ៊ុយក្រែន

ព័ត៌មាន
អស់ពេលមួយខែនៃសង្គ្រាមនៅអ៊ុយក្រែន រដ្ឋាភិបាលប្រទេសមួយនេះ ទទួលបានជំនួយជាច្រើនពីប្រទេសសម្ព័ន្ធមិត្តរបស់ខ្លួន រួមទាំងជំនួយមនុស្សធម៌ និងជំនួយ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ