សេវាទូទាត់ប្រាក់ឌីជីថល

Pi Pay ចុះ MoU ជាមួយក្រសួងសាធារណការ ផ្តល់សេវាទូទាត់ប្រាក់ឌីជីថល


ក្រុមហ៊ុន Pi Pay បានចុះអនុស្សារណៈយោគយល់គ្នា (MoU) ជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីផ្តល់សេវាទូទាត់សាច់ប្រាក់តាមប្រព័ន្ធឌីជីថល សម្រាប់សេវាសាធារណៈរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដូចជា សេវាធ្វើស្លាកលេខ សេវាចុះបញ្ជីយានយន្ដ សេវាកក់ ឬទិញសំបុត្រកាណូត នឹងអាចប្រើប្រព័ន្ធនេះសម្រាប់សេវាឡានក្រុង និងសេវារថភ្លើងទៅថ្ងៃអនាគតទៀតផង។
លោក ថូ ម៉ាស ផូកូនី នាយកប្រតិបត្តិរបស់ Pi Pay (រូបខាងស្តាំ)​​ តំណាងក្រសួងសាធារការ (រូបខាងឆ្វេង)
ដោយ

លោក ថូ ម៉ាស ផូកូនី (Tomas Pokorny) នាយកប្រតិបត្តិរបស់ Pi Pay បានថ្លែងថា ភាពជាដៃគូជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន គឺជាចក្ខុវិស័យវែងឆ្ងាយ ដើម្បីជំរុញប្រជាពលរដ្ឋកម្ពុជាកាន់តែច្រើនឡើង ងាកទៅគាំទ្រសេវាទូទាត់ឌីជីថលក្នុងការរស់នៅរបស់ខ្លួន ហើយការទូទាត់បែបនេះ បាននឹងកំពុងបន្តផ្តល់ភាពងាយស្រួល និងសុវត្ថិភាព ហើយជួយលើកកម្ពស់ និងផ្តល់ការយល់ដឹងបន្ថែមផ្នែកហិរញ្ញវត្ថុដល់ប្រជាជនកម្ពុជា។

លោកថ្លែងយ៉ាងដូច្នេះថា៖ «MoU នេះ មិនមែនផ្តោតតែលើការបង់លុយតែមួយមុខនោះទេ គឺផ្តល់ដំណោះស្រាយឌីជីថលឲ្យទំនើប។ ឧទាហរណ៍ ថា ឥឡូវបើយើងចង់ធ្វើស្លាកលេខ យើងមិនបាច់ទៅក្រសួងទៀតនោះទេ យើងថតរូប និងផ្ញើឯកសារតាមប្រព័ន្ធអ៊ីនធើណែត បន្ទាប់មក គេនឹងប្រាប់ថាយើងថា ថ្ងៃណាបាន យើង​បង់លុយអ៊ីចឹងទៅ។ ដោយឡែក តម្លៃ ឬសេវាកម្មរបស់យើង ផាយ ផេ មានទស្សនវិស័យមួយ ថា យើងអត់បន្ថែមតម្លៃ សឹងតែសូន្យតែម្តង ឬមានតម្លៃទាបបំផុត ព្រោះ យើងជឿជាក់ថា ពលរដ្ឋគ្រប់រូប គួរតែទទួលបានភាពងាយស្រួលពីស្ថាប័ន និងសេវារបស់រដ្ឋដោយមិនចាំបាច់បង់ថ្លៃបន្ថែម។ ដូច្នេះ តម្លៃយើងទាបមែនទែន ឬក៏មិនបាច់ឲ្យបង់តែម្តង ក៏អាចថាបាន»។

ថ្លែងក្នុងពិធីចុះអនុស្សារណៈយោគយល់គ្នា ឯកឧត្តមទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ថា ការចុះ MoU នេះ គឺដើម្បីផ្តល់សេវាសាធារណៈឲ្យបានឆាប់រហ័ស ដើម្បីបង្កើនភាពងាយស្រួលដល់ពលរដ្ឋ។ 

ឯកឧត្តមមានប្រសាសន៍ថា៖ «កន្លងមក គេបង់តាមផាយផេនៅតាមកន្លែងញ់ាំបាយ ឬទិញម្ហូបអាហារ ប៉ុន្ដែ ខាងក្រសួង គឺសម្រាប់បង់ថ្លៃសេវាសាធារណៈ ដូចជា ចុះធ្វើស្លាកលេខឡាន និងប័ណ្ណបើកបរជាដើម។ យើងអាចបង់លុយពីផ្ទះយើងក៏បាន ឲ្យតែមាន App និងមានលុយក្នុងហ្នឹង អាចបង់លុយបាន មិនបាច់មកឈរចាំបន្តកន្ទុយគ្នាបង់លុយទៀតនោះទេ»។  

បើតាមប្រសាសន៍ឯកឧត្តម បច្ចុប្បន្ន ផាយ ផេ បានរៀបចំប្រព័ន្ធកក់សំបុត្រកាណូតដឹកអ្នកដំណើរជាសាធារណៈ ដើម្បីបង្កភាពងាយស្រួលដល់ពលរដ្ឋផងដែរ។ ឯកឧត្តមសង្ឃឹមថា នៅថ្ងៃខាងមុន ប្រព័ន្ធនេះ នឹងត្រូវធ្វើឡើងនៅតាមឡានក្រុង និងរថភ្លើងជាដើម ដើម្បីបង្កើតសេវាឲ្យបានឆាប់រហ័ស និងសម្រួលដល់ពលរដ្ឋឲ្យកាន់តែងាយស្រួល។

សូមបញ្ជាក់ថា ក្រុមហ៊ុន Pi Pay បានដំណើរការនៅកម្ពុជាបានជិតមួយឆ្នាំហើយ ដោយមានអ្នកប្រើប្រាស់ App ប្រមាណ២៥ម៉ឺននាក់ហើយ។ នេះបើតាមការបញ្ជាក់ពីលោក ថូ ម៉ាស ផូកូនី នាយកប្រតិបត្តិក្រុមហ៊ុន ផាយ ផេ៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ដាំបន្លែគីមីផ្តល់ចំណូលច្រើនមែន តែប៉ះពាល់សុខភាពទាំងអ្នកហូបនិងអ្នកដាំ

ព័ត៌មាន
នៅឃុំស្វាយប្រទាល ស្រុកស្អាងខេត្តកណ្ដាល ដែលមានចម្ងាយប្រហែល៣០គីឡូម៉ែត្រភាគខាងត្បូងក្រុងភ្នំពេញ មានកសិករជាច្រើន ដែលបានប្រកបរបរដាំបន្លែ។ កសិករន…

សាលាតន្ត្រីស៊ីមហ្វូនី ប្រគំតន្ត្រីប្រចាំឆ្នាំ ឲ្យសិស្សបញ្ចេញសមត្ថភាព និងបង្កើនភាពក្លាហាន

ព័ត៌មាន
សាលាតូរ្យតន្ដ្រី និងសិល្បៈ ស៊ីមហ្វូនី ដែលជាសាលាបណ្ដុះបណ្ដាលផ្នែកតន្ដ្រីដ៏លេចធ្លោមួយអស់រយៈពេលជិត១ទសវត្សរិ៍មកហើយនោះ បានរៀបចំកម្មវិធីប្រគំតន្ដ្…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ