Advertisement
សហគ្រិន-ស្ដ្រី

ឧកញ៉ា កែវ មុំ បោះទុនកែច្នៃផ្លែឈើក្រៀម ផ្តល់ការងារដល់ខ្មែរជាង១ពាន់គ្រួសារ


លោកជំទាវឧកញ៉ា កែវ មុំ នាយិកាក្រុមហ៊ុនលីលី ផលិតនំស្រួយ បានបង្ហើបប្រាប់ ខេមបូណូមីស ថា លោកជំទាវ នឹងដំណើររោងចក្រផលិតផ្លែឈើក្រៀមនៅចុងឆ្នាំនេះ ដែលទទួលបានមូលនិធិពីអង្គការ SNV ចំនួន ២០ម៉ឺនអឺរ៉ូ (ជាង ២៤​ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក) ដោយអាចផ្តល់ការងារដល់កសិករខ្មែរ១៥០០គ្រួសារ។
លោក​ជំទាវ ឧកញ៉ា កែវ មុំ នាយិកា​​ក្រុមហ៊ុន​ផលិត​នំ​ស្រួយ លីលី។ រូបភាព៖ ហេង ភារម្យ
ដោយ
Advertisement

លោកជំទាវបញ្ជាក់យ៉ាងដូច្នេះថា៖ «កសិករខ្មែរយើង ពេលទទួលផល តម្លៃកសិផលធ្លាក់ចុះ ដែលធ្វើពួកគាត់ខាត ហើយលះបង់ការដាំដុះ។ ការមើលឃើញពីផលលំបាករបស់ពួកគាត់នេះហើយ ទើបយើងធ្វើផែនការបើករោងចក្រកែច្នៃកសិផល។ ដូច្នេះ យើងបានធ្វើគម្រោងអាជីវកម្មហ្នឹង ដាក់ទៅអង្គការ SNV ដែលគេជួយលើគម្រោង Business Startup ហើយគេបានឲ្យថវិកាដល់យើងចំនួន២០ម៉ឺនអឺរ៉ូ ដើម្បីអនុវត្ត​ការផលិតផ្លែឈើក្រៀម»។

ផលិតផលផ្លែឈើក្រៀមដែលគ្រោងនាំចេញនេះ រួមមាន៖ ចេក ល្ពៅ ត្រាវ ខ្នុរ និង ដំឡូង។ ហើយអគាររោងចក្រកំពុងសាងសង់ គឺទទួលបានបច្ចេកវិទ្យា ពីប្រទេសចិន ស្ថិតក្នុងរោងចក្រផលិតនំស្រួយ លីលី ជិតព្រលានយន្តហោះអន្តរជាតិភ្នំពេញ។ នេះបើតាមការបញ្ជាក់របស់លោកជំទាវឧកញ៉ា កែវ មុំ ថៅកែនំស្រួយលីលី។       

រោងចក្រដ៏ទំនើប ដែលមានសមត្ថភាពផលិតបានច្រើនជាង ៣តោនក្នុងមួយថ្ងៃ នឹងគ្រោងនាំចេញទៅប្រទេសចិនមុនគេ និងពង្រីកទីផ្សារជាបន្តបន្ទាប់។ បើសិនរោងចក្រនេះដំណើរមែននោះ វានឹងជួយផ្តល់ការងារដល់កសិករដែលដាំដុះផ្លែឈើ ១០កន្លែងនៅតាមបណ្តាខេត្តផ្សេងៗ ដែលមានប្រមាណ ១៥០០គ្រួសារ។ 

លោកជំទាវបញ្ជាក់យ៉ាងដូច្នេះថា៖ «មូលហេតុដែលក្រុមហ៊ុនលីលី ហ៊ានវិនិយោគផ្លែឈើក្រៀម ព្រោះ ខ្ញុំឃើញថា វៀតណាម ថៃ ឥណ្ឌូនេស៊ី ជាប្រទេសសម្បូរផលិតផលកែច្នៃផ្លែឈើក្រៀមច្រើន ដែលគេលក់ទូទាំងពិភពលោករួចទៅហើយ ហេតុអីលីលីទើបទើបចាប់ផ្តើម? យើងមានជំនឿចិត្តលើកសិផលរបស់ខ្មែរ ដែលជាកសិផលមានរសជាតិឈ្ងុញឆ្ងាញ់ ហើយគួបផ្សំនឹងបច្ចេកវិទ្យាយើង ខ្ញុំរំពឹងថា នឹងអាចប្រកួតប្រជែងជាមួយប្រទេសដទៃបាន»។

សូមបញ្ជាក់ថា នៅចុងឆ្នាំ២០១៨នេះ ក្រៅពីដំណើរការរោងចក្រផលិតផ្លែឈើក្រៀម លោកជំទាវឧកញ៉ា កែវ មុំ ក៏បើកដំណើរការព្រមគ្នា នូវរោងចក្រថ្មីមួយទៀតរបស់ក្រុមហ៊ុនលីលី ផលិតនំស្រួយ ដែលបានចាប់ដៃជាមួយជប៉ុន ដោយមានសមត្ថភាពផលិតនំបានច្រើនជាង៣ដងនៃរោងចក្របច្ចុប្បន្ន សម្រាប់ការផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងទីផ្សារអន្តរជាតិនៅថ្ងៃខាងមុខ ខណៈបច្ចុប្បន្ននេះ នំស្រួយលីលី ត្រូវបាននាំចេញទៅកាន់សហរដ្ឋអាមេរិក កាណាដា អ៊ីតាលី អូស្រ្តាលី វៀតណាម ថៃ មីយ៉ាន់ម៉ា កូរ៉េខាងត្បូង និងម៉ាឡេស៊ីជាដើម នឹងគ្រោងនាំចេញទៅប្រទេសឥណ្ឌូនេស៊ីនៅឆ្នាំក្រោយនេះ៕

© 2018 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ជា សុខលាង៖ ជោគជ័យក្នុងមុខជំនួញ ត្រូវអនុវត្តច្រើនជាងទ្រឹស្តី

ព័ត៌មាន
ក្នុងវ័យត្រឹមតែ៣៤ឆ្នាំ អ្នកស្រី ជា សុខលាង បានក្លាយជាអ្នកជំនួញវ័យក្មេង ដែលក្តោបក្តាប់ជំនួញជាច្រើននៅកម្ពុជា។

សេដ្ឋី​អចលនទ្រព្យ​ក្រើន​រំឭក​​អ្នក​សម្រុក​ទៅ​ទិញ​ដី​នៅ​តំបន់​ព្រលាន​យន្ដហោះ​ថ្មី ប្រយ័ត្ន​ខក​ខ្លួន!

ព័ត៌មាន
ក្រោយ​ពី​ព័ត៌មាន​គម្រោង​អភិវឌ្ឍន៍​សាងសង់​ព្រលាន​យន្ដហោះ​ថ្មី នៅ​ស្រុក​កណ្ដាលស្ទឹង ខេត្ត​កណ្ដាល ត្រូវ​បាន​បែក​ធ្លាយ​រួច​មិន​ទាន់​បាន​ប៉ុ...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ