Advertisement
វិនិយោគ-ពាណិជ្ជកម្ម

ឧកញ៉ា កែវ មុំ សហការជាមួយវិនិយោគិនជប៉ុន ពង្រីករោងចក្រនំស្រួយលីលី


ឧកញ៉ា កែវ មុំ នាយិកាក្រុមហ៊ុន លីលី ផលិតនំស្រួយ បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានថា ក្រុមហ៊ុនរបស់ខ្លួន កំពុងសហការជាមួយ វិនិយោគិនជប៉ុន សង់រោងចក្របន្ថែមនៅក្នុងខណ្ឌពោធិ៍សែនជ័យក្បែរព្រលានយន្តហោះភ្នំពេញអន្តរជាតិ ដែលគ្រោងបញ្ចេញផលិតផលរបស់ខ្លួននៅចុងឆ្នាំ២០១៨ ដើម្បីបង្កើនផលិតភាពនាំចេញនំស្រួយលីលី ទៅលក់នៅក្រៅប្រទេស។
ឧកញ៉ា កែវ មុំ នាយិកាក្រុមហ៊ុន លីលី ផលិតនំស្រួយ
ដោយ

ឧកញ៉ា កែវ មុំ ថ្លែងយ៉ាងដូច្នេះថា៖ «រោងចក្រស្វ័យប្រវត្តិដ៏ទំនើបនេះ នឹងមានសមត្ថភាពផលិតបាន៣ពាន់តោនក្នុងមួយឆ្នាំ ហើយមានកម្លាំងផលិតធំជាងបច្ចុប្បន្ន៣ដង»។  

បើតាមឧកញ៉ា កែវ មុំ អាជីវកម្មដែលចង់ពង្រីកធំនិងលឿន ដាច់ខាតត្រូវតែសហការជាមួយដៃគូ ដើម្បីមានកម្លាំងហិរញ្ញវត្ថុគ្រប់គ្រាន់ កម្លាំងនៃការគ្រប់គ្រង និងមានស្តង់ដារ។

ឧកញ៉ា កែវ មុំ បន្តថា ប្រទេសកម្ពុជាមានសក្តានុជាច្រើន ដើម្បីផលិតក្នុងការនាំចេញទៅលក់លើទីផ្សារអន្តរជាតិ ដោយហេតុតែកម្ពុជាមានវត្ថុធាតុដើមល្អ និងមានគុណភាព។

យ៉ាងណា ឧកញ៉ា កែវ មុំ បានបង្ហាញពីផលលំបាកក្នុងដឹកជញ្ជូនទៅក្រៅប្រទេស ដោយសារកម្ពុជាពុំមានផ្លូវ និងកប៉ាល់ធ្វើដំណើរផ្ទាល់ទៅប្រទេសទាំងនោះ។ 

ឧកញ៉ា កែវ មុំ ថ្លែងថា៖ «កម្ពុជា និងភូមា មើលទៅជិតមែន ប៉ុន្តែ យើងអត់មានកប៉ាល់ដឹក Direct ទៅភូមាទេ យើងត្រូវដឹកទៅប្រទេសសិង្ហបុរី ហើយប្តូរកប៉ាល់ទើបឆ្ពោះទៅភូមា ដោយត្រូវ ចំណាយពេល១ខែ។ ចំណែក ចិនវិញ គេដឹកទៅភូមាតែ២ថ្ងៃទេ គឺដល់ហើយ។ 

ដូច្នេះ យើងមិនអាចប្រកួតប្រជែងជាមួយគេបានរឿងពេលវេលា ដែលយើងមិនអាចដឹកទាន់ពេលវេលាតាមតម្រូវការអតិថិជនបាន»។

សូមបញ្ជាក់ថា បច្ចុប្បន្ន នំស្រួយលីលីក្រោមការដឹកនាំរបស់ឧកញ៉ា កែវ មុំ អាចមានសមត្ថភាពផលិតបាន១០តោនក្នុងមួយថ្ងៃ ដើម្បីចរាចរណ៍ក្នុងទីផ្សារកម្ពុជា និងនាំចេញទៅប្រទេសចំនួន១០ រួមមាន៖ សហរដ្ឋអាមេរិក កាណាដា អ៊ីតាលី អូស្រ្តាលី វៀតណាម ថៃ មីយ៉ាន់ម៉ា កូរ៉េខាងត្បូង និងម៉ាឡេស៊ីជាដើម នឹងគ្រោងនាំចេញទៅប្រទេសឥណ្ឌូនេស៊ីនៅឆ្នាំក្រោយនេះ៕ 

© 2018 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


លោក យ៉ង សាំងកុមារ អំពាវនាវកសិករកុំសម្រុកលក់គ្រាប់ស្វាយចន្ទី ប្រយ័ត្នឈ្មួញបន្ថោកតម្លៃ

ព័ត៌មាន
ក្នុងរដូវប្រមូលផលស្វាយចន្ទីខាងមុខនេះ គេរំពឹងថា តម្លៃគ្រាប់ស្វាយចន្ទី អាចនឹងហក់ឡើងខ្ពស់ ពីព្រោះ អ្នកបញ្ជាទិញនៅខាង​សហគមន៍​អឺរ៉ុប មានតម្រូ...

អ៊ែមមឺរឹត ផ្តល់ជូននូវការបញ្ចុះតម្លៃពិសេស សម្រាប់ដៃគូដែលធ្វើដំណើរទៅកាន់ទីក្រុងឌូបៃ

ព័ត៌មាន
អាហារពេលល្ងាចក្នុងថ្ងៃនៃក្តីស្រលាញ់ មិនអាចអត់ផ្កាកុលាបបានទេ ហើយយប់ថ្ងៃឆ្លងឆ្នាំ ក៏មិិនអាចអត់ស្រាសំប៉ាញកើតដែរ? ឥឡូវនេះ អ៊ែមមឺរឹត មានក...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ