សម្តេចធិបតី ហ៊ុន ម៉ាណែត

សម្ដេចធិបតី៖ កម្ពុជាមិនអាចក្លាយជាប្រទេសអ្នកមានបានឡើយ បើគ្មានធនធានមនុស្សខ្លាំង


សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានអះអាងថា កម្ពុជានឹងមិនអាចក្លាយជាប្រទេសអ្នកមានបានឡើយ ប្រសិនបើធនធានមនុស្សរបស់កម្ពុជាពុំមានចំណេះដឹង និងសមត្ថភាពជំនាញខ្លាំងគ្រប់គ្រាន់សម្រាប់ប្រកួតប្រជែងលើឆាកអន្តរជាតិ។ កត្តានេះហើយ ទើបជំរុញរាជរដ្ឋាភិបាល ចាត់ទុកការអប់រំបណ្តុះបណ្តាលធនធានមនុស្ស គឺជាយុទ្ធសាស្ត្រវិនិយោគវែងឆ្ងាយ ដើម្បីបង្កើតមូលដ្ឋានសង្គមសេដ្ឋកិច្ច និងឧស្សាហកម្ម ដែលផ្តោតលើជំនាញ និងចំណេះដឹង ដើម្បីធានាថា កម្ពុជានឹងមិនធ្លាក់ចូលក្នុងអន្ទាក់នៃប្រទេសចំណូលមធ្យមនៅក្នុងដំណើរឈានឆ្ពោះទៅឋានៈជាប្រទេសចំណ
សម្តេចធិបតី ហ៊ុន ម៉ាណែត
ដោយ

ថ្លែងនាឱកាសសម្ពោធដាក់ឱ្យដំណើរការសាកលវិទ្យាល័យ ដឹ ម៉ុងហ្វត (DE MONTFORT) ដែលជាសាកលវិទ្យាល័យដ៏ល្បីមួយរបស់ចក្រភពអង់គ្លេស នៅក្នុងប្រទេសកម្ពុជា នាព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលនីតិកាលទី៧ បានផ្តោតការយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះកត្តា«មនុស្ស»នៅក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ ឆ្ពោះទៅកាន់ប្រទេសមានចំណូលខ្ពស់ ស្របតាមចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។ សម្តេចបានបន្តទៀតថា កម្ពុជានឹងមិនអាចក្លាយជាប្រទេសអ្នកមានបាននោះទេ ប្រសិនបើធនធានមនុស្សរបស់កម្ពុជាពុំមានសមត្ថភាពចំណេះដឹង និងជំនាញដែលអាចប្រកួតប្រជែងនៅលើឆាកអន្តរជាតិ ពុំមានសុខភាពល្អគ្រប់គ្រាន់ និងពុំមានសមត្ថភាពចូលរួមកសាងមូលដ្ឋាននៃសង្គមសេដ្ឋកិច្ច និងឧស្សាហកម្ម ដែលផ្អែកលើចំណេះដឹង។

ជាមួយគ្នានេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានចាត់ទុកវត្តមានរបស់សាកលវិទ្យាល័យ ដឹ ម៉ុងហ្វត នៅកម្ពុជានេះ គឺបង្ហាញពីការទទួលស្គាល់គុណភាពអប់រំនៅកម្ពុជា និងសមត្ថភាពរបស់និស្សិតកម្ពុជាអាចទទួលយកការអប់រំកម្រិតខ្ពស់ និងមានសមត្ថភាពប្រកួតប្រជែងក្នុងបរិការណ៍នៃស្តង់ដារអប់រំកម្រិតអន្តរជាតិ។ ម្យ៉ាងទៀត គឺបង្ហាញឱ្យឃើញថា សាកលវិទ្យាល័យនេះ បានសម្លឹងឃើញប្រទេសកម្ពុជា ពោរពេញទៅដោយយុវជន ដែលប្រកបដោយភាពស្វាហាប់ ព្រមទាំងមានភាពបុរេសកម្ម នៅក្នុងការចូលរួមចំណែកអភិវឌ្ឍខ្លួន ក៏ដូចជាអភិវឌ្ឍសហគមន៍ដែលពួកគេរស់នៅព្រមទាំងសង្គមជាតិទាំងមូល។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានលើកទឹកចិត្តឱ្យសាកលវិទ្យាល័យ ដឹ ម៉ុងហ្វត សហការឱ្យបានជិតស្និទ្ធជាមួយនឹងបណ្តាញធុរកិច្ចរបស់ចក្រភពអង់គ្លេស ដើម្បីជំរុញការផ្សារភ្ជាប់ការអប់រំ ជាមួយនឹងទីផ្សារការងារនៅកម្ពុជា និងសហការជាមួយស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ដើម្បីទទួលបានការគាំទ្រផ្សេងៗ ទាក់ទងនឹងការបណ្តុះសហគ្រិនភាព ដើម្បីចូលរួមបង្កើតការងារជាក់ស្ដែងនៅក្នុងប្រទេស។ ទន្ទឹមនេះ សម្តេច ចង់ឃើញសាកលវិទ្យាល័យ ដឹ ម៉ុងហ្វត ក្លាយជាទីប្រមូលផ្តុំ និងជាដែកឆក់ នៃការវិនិយោគមកពីចក្រភពអង់គ្លេស ដែលជួយផ្សារភ្ជាប់ទំនាក់ទំនងរវាងធនធានមនុស្ស និងអនាគតអ្នកដឹកនាំ ដែលសាកលវិទ្យាល័យបានខិតខំបណ្តុះបណ្តាល ជាមួយនឹងតួអង្គទីផ្សារ វិនិយោគិន និងឧស្សាហកម្មអនាគតរបស់ចក្រភពអង់គ្លេសផងដែរ៕

អត្ថបទ សោម ស្រីពេជ្រ និងរូបភាពឯកសារ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើវិបត្តិនយោបាយនៅបង់ក្លាដែស អាចបង្កផលប៉ះពាល់ដល់សេដ្ឋកិច្ច និងធ្វើឱ្យទីផ្សារពិភពលោករងការរង្គោះរង្គើយ៉ាងណា?

ព័ត៌មាន
ប្រទេសបង់ក្លាដែស កំពុងបោះជំហានឈានទៅរកការបង្កើតរដ្ឋាភិបាលបណ្តោះអាសន្ន ដើម្បីស្ដារស្ថិរភាពឡើងវិញ បន្ទាប់ពីចលនាបាតុកម្មរបស់ពលរដ្ឋបានទម្លាក់ល…

ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ចូលរួមជាអធិបតីក្នុងពិធីបើក «ទិវាប្រជាជនពិភពលោកលើកទី៣៥ អបអរសាទរខួប៣០ឆ្នាំនៃវត្តមានរបស់ UNFPA នៅកម្ពុជា និងខួប៣០ឆ្នាំនៃសន្និសីទអន្តរជាតិសី្តពីប្រជាជននិងអភិវឌ្ឍន៍»

ព័ត៌មាន
ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី តំណាងដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចធិបតី ហ៊ុន ម៉ាណ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ