អចលនទ្រព្យ

អ្នក​ជំនាញ៖ ការទិញ​លក់​អចលនទ្រព្យ​ក្នុង​ខណ្ឌ​ព្រែកព្នៅ​និង​​សែនសុខ​ស្ទុះ​ខ្លាំង​ជាងគេ


វិស័យ​សំណង់ និង​អចលនទ្រព្យ​នៅ​កម្ពុជា ជាពិសេស នៅ​ក្នុង​រាជធានី​ភ្នំពេញ​តែម្ដង ហាក់​គ្មាន​សញ្ញា​ថមថយ​ឡើយ បើ​ទោះបី​ជា​វិស័យ​នេះ​មាន​សន្ទុះ​លូតលាស់​​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ក្ដី។
បុរី​ពិភព​ថ្មី
ដោយ

ជាក់ស្ដែង ក្នុង​អំឡុង​៦​ខែ​ចុង​ក្រោយ​នេះ អ្នកជំនាញ​ផ្នែក​អចលនទ្រព្យ ឲ្យ​ដឹងថា វិស័យ​សំណង់​និង​អចលនទ្រព្យ គឺ​បន្ត​រីកលូត​លាស់​ឥត​ឈប់​ឈរ ដោយ​ក្នុង​នោះ​ គេ​ឃើញ​សំណង់​បុរី ខុនដូ អគារ​ពាណិជ្ជកម្ម ផ្ទះ​ល្វែង វីឡា ជាដើម រីកស្គុស​ស្គាយ​គ្រប់​ប្រភេទ។ 

លោក​ឧកញ៉ា ចេង ខេង អគ្គនាយក​ក្រុមហ៊ុន​សេវា​អចលនទ្រព្យ​ CPL ដែល​រកស៊ី​ខាង​វិស័យ​នេះ​ជាង ២០ឆ្នាំ​មក​ហើយ ឲ្យ​ដឹងថា ការអភិវឌ្ឍ​គម្រោង​សំណង់​លំនៅដ្ឋាន​ គឺ​រីក​រាល​ដាល​ទៅ​គ្រប់​ទិស​នៃ​រាជ​ធានី​ភ្នំពេញ។

ក្នុង​នោះ លោក​ឧកញ៉ា ចេង ខេង និយាយថា ខណ្ឌ​ចំនួន​ពីរ​នៃ​រាជ​ធានី​ភ្នំពេញ ដែល​មាន​សកម្មភាព​ទិញ​លក់​អចលនទ្រព្យ ពោល​គឺ​ផ្ទះ​បែប​បុរី និង​ផ្ទះ​ល្វែង​ពុះ​កញ្ជ្រោល​ខ្លាំង​ជាងគេ គឺ​ ខណ្ឌព្រែកព្នៅ និង ខណ្ឌ​សែនសុខ។ 

លោក​ឧកញ៉ា ចេង ខេង ឲ្យ​ដឹង​យ៉ាង​ដូច្នេះ ថា «ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ យើង​ឃើញថា ខណ្ឌ​សែនសុខ និង​ខណ្ឌ​ព្រែកព្នៅ លក់​ច្រើន​ជាង​គេ ពោល ការទិញ​ដូរ​នៅ​ខណ្ឌ​ទាំងពីរ​នេះ មាន​សន្ទុះ​ច្រើន​ជាង​ខណ្ឌ​ផ្សេងៗ»។

លោក​ឧកញ៉ា ចេង ខេង អគ្គនាយក​ក្រុមហ៊ុន​សេវា​អចលនទ្រព្យ​ CPL

សន្ទុះខ្លាំង​នៃ​ការ​ទិញ​ផ្ទះ​ល្វែង ផ្ទះ​បុរី និង​វីឡា គឺ​ដោយសារតែ​ម្យ៉ាង គឺ​ប្រជាជន​រស់នៅ​ទីក្រុង​ភ្នំពេញ​មាន​ជីវភាព​ប្រសើរឡើង ពោល​ពួកគាត់​កាន់តែមាន​លទ្ធភាពជាងមុន និងម្យ៉ាងទៀត គឺ​ការ​ប្រកួត​ប្រជែង​នៃ​ទីផ្សារ ដែល​នាំ​ឲ្យ​អ្នក​អភិវឌ្ឍ​គម្រោង​លំនៅដ្ឋាន​ប្រដេញ​គ្នា​ក្នុង​ផ្ដល់​លក្ខខណ្ឌ​ទិញ​ដែល​កាន់តែ​បង្ក​ភាព​ងាយស្រួល​ដល់​អ្នក​ទិញ។ នេះ​បើ​តាមការ​បញ្ជាក់​របស់​លោក​ឧកញ៉ា ចេង ខេង។

លោក​ឧញ៉ា​បន្ត​ថា ការរីកចម្រើន​នៃ​វិស័យ​សំណង់​និង​អចលនទ្រព្យ​នេះ ក៏​បាន​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​តាម​រយៈ​កំណើន​នៃ​វិនិយោគទុន​ ទាំង​ក្នុងស្រុក ទាំងក្រៅ​ស្រុក ដែល​បាន​ចាក់​ចូល​ក្នុង​វិស័យ​នេះ រួមទាំង​កំណើន​នៃ​អ្នក​អភិវឌ្ឍ និង​ក្រុមហ៊ុន​បម្រើ​សេវា​អចលនទ្រព្យ ដែល​លោក​ថា កាលពី២០ឆ្នាំ​មុន មាន​ក្រុមហ៊ុន​បម្រើ​សេវា​អចលនទ្រព្យតែពីរបីប៉ុណ្ណោះ ប៉ុន្តែ បច្ចុប្បន្ន គឺ​ក្រុមហ៊ុន​បម្រើ​សេវា​អចលនទ្រព្យ មានរហូតដល់​ទៅ​ជាង ២០០ក្រុមហ៊ុន។

បើ​និយាយ​ពី​សំណង់​អចលនទ្រព្យ​សព្វ​ថ្ងៃ គេ​នឹង​អាច​ចោទសួរថា បើ​សង់​ច្រើន​ម្ល៉ឹងៗ តើ​អ្នក​ណា​ខ្លះ​ជា​អ្នក​ទិញ?​

លោកឧកញ៉ា​ដែល​មាន​ពិសោធន៍​ចាស់​វស្សា​ខាង​របរ​អចលនទ្រព្យ ចេង ខេង និយាយថា សម្រាប់​សំណង់​ផ្ទះ​ល្វែង ផ្ទះ​បុរី និង​ផ្ទះ​វីឡា អ្នក​ទិញ​ភាគច្រើន​គឺ​ជា​ប្រជាជន​ក្នុង​ស្រុក ដោយ​ឡែក​លំនៅ​ដ្ឋានបែប​អាផាតមិន និង​ខុនដូ​ទំនើប​ អ្នក​ទិញ ឬ​ជួល​ ភាគច្រើន​ជា​ជនបរទេស និង​មួយ​ភាគ​តូច ជា​ប្រជាជន​ខ្មែរ​ដែលមានជីវភាព​ធូរធារ​ខ្លាំង៕




អត្ថបទបន្ទាប់


“មាស​បៃតង”​កំពុង​ត្រូវ​បាន​ជ្រោម​ជ្រែង​ខ្លាំង​ពី​រដ្ឋាភិបាល

ព័ត៌មាន
ក្រៅពី​អង្ករ ដែល​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​មាស​ស និង​ម្រេច​ត្រូវ​បាន​ចាត់​ទុក​ថា ជា​មាស​ខ្មៅ​របស់​កម្ពុជា ហើយ​ថ្មីៗ​នេះ រាជ​រដ្ឋាភិបាល…

តើ​កម្ពុជា​អាច​ដណ្ដើម​តំណែង​មាស​ស​ល្អ​បំផុត​លើ​ពិភព​លោក​បាន​មក​វិញ​ទេ នៅ​ឆ្នាំ​នេះ?

ព័ត៌មាន
ធ្លាប់​តែ​ល្បី​រន្ទឺ​ពី​កេរ្ដិ៍​ឈ្មោះ​របស់​អង្ករ​របស់​កម្ពុជា​ថា​ជា​អង្ករ​ល្អ​បំផុត​លេខ​១​លើ​ពិភព​លោក​បី​ឆ្នាំ​ជាប់ៗ​គ្នា ប៉ុន្ដែ នៅ​ពីរ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ