ក្រុមហ៊ុនអ្នកឧកញ៉ា គួច ម៉េងលី គ្រោងកៀរគរទុនឲ្យបាន១០លានដុល្លារ

ក្រុមហ៊ុនអ្នកឧកញ៉ា គួច ម៉េងលី គ្រោងកៀរគរទុនឲ្យបាន១០លានដុល្លារ ពីការរបោះផ្សាយមូលបត្រលើកដំបូងនៅខែមេសាខាងមុខ


ក្រុមហ៊ុន ម៉េងលី ជេ គួច អេឌ្យូខេសិន របស់អ្នកឧកញ៉ា គួច ម៉េងលី នឹងចាប់ផ្ដើមបោះផ្សាយលក់មូលបត្រកម្មសិទ្ធិ ឬភាគហ៊ុនលើកដំបូងរបស់ខ្លួន នៅខែមេសា ឆ្នាំ២០២៣ ខាងមុខនេះ។ អ្នកឧកញ៉ា គួច ម៉េងលី បានគូសបញ្ជាក់ថា ការសម្រេចឈានជើងចូលរួមក្នុងទីផ្សារមូលបត្រនេះ គឺដើម្បីកៀរគរទុនសម្រាប់ពង្រីកអាជីវកម្មរបស់ខ្លួន ក៏ដូចជាបង្កើនវិសាលភាពអប់រំ និងជួយលើកកម្ពស់ការអប់រំនៅកម្ពុជាឲ្យកាន់តែប្រសើរឡើងថែមទៀត។
ក្រុមហ៊ុនអ្នកឧកញ៉ា គួច ម៉េងលី គ្រោងកៀរគរទុនឲ្យបាន១០លានដុល្លារ ពីការរបោះផ្សាយមូលបត្រលើកដំបូងនៅខែមេសាខាងមុខ

ក្រុមហ៊ុនម៉េងលី ជេ គួច អេឌ្យូខេសិន ក៏បានបង្ហាញនូវមហិច្ឆតារបស់ខ្លួន ក្នុងការកៀរគរទុនឲ្យបានរហូត ១០លានដុល្លារ ពីការបោះផ្សាយលក់ភាគហ៊ុនជាលើកដំបូងនេះផងដែរ។

អ្នកឧកញ៉ា គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុនម៉េងលី ជេ. គួច អេឌ្យូខេសិន បានបង្ហាញក្ដីរំពឹងថា តាមរយៈការបោះផ្សាយមូលបត្រកម្មសិទ្ធិជាសាធារណៈលើកដំបូងនេះ នឹងកាន់តែធ្វើឲ្យក្រុមហ៊ុនម៉េងលី ជេ. គួច អេឌ្យូខេសិន ដែលជាស្ថាប័នអប់រំលំដាប់ពិភពលោកអាចពង្រីកវិសាលភាពអប់រំ និងទីផ្សារកាន់តែខ្លាំង។ ការរបោះផ្សាយលក់មមូលបត្រកម្មសិទ្ធិលើកដំបូងរបស់ក្រុមហ៊ុននេះ នឹងចាប់ផ្តើម នៅខែមេសា ឆ្នាំ២០២ ដោយមានក្ដីរំពឹងប្រមូលបានមូលនិធិដើមទុន ១០លានដុល្លារ។

បើតាមអ្នកឧកញ៉ា គួច ម៉េងលី ស្របពេលដែលកម្ពុជា មានតម្រូវការផ្នែកអប់រំដែលប្រកបដោយគុណភាព ក្នុងនាមជាស្ថាប័នអប់រំលំដាប់ពិភពលោក លោកជឿជាក់ថា ការបោះផ្សាយមូលបត្រកម្មសិទ្ធិជាសាធារណៈលើកដំបូងនេះ នឹងជួយបន្តផ្តល់សេវាកម្មដ៏ល្អដល់សិស្សានុសិស្ស និងអ្នកអាណាព្យាបាល មាតាបិតា ជាពិសេសនឹងកាន់តែពង្រីកវិសាលភាពវិស័យអប់រំនៅកម្ពុជាឲ្យកាន់តែប្រសើរថែមមួយកម្រិតទៀត។

អ្នកឧកញ៉ា គួច ម៉េងលី បានគូបញ្ជាក់ទៀតថា កត្តាដែលជំរុញឲ្យក្រុមហ៊ុនរបស់លោកសម្រេចចិត្តឈានជើងចូលក្នុងវិស័យទីផ្សារមូលបត្រនេះ មិនត្រឹមតែដើម្បីពង្រីកទីផ្សារអប់រំនៅកម្ពុជា នោះទេ តែក៏ជាឱកាសក្នុងការរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញនូវកំណើនសេដ្ឋកិច្ច ផងដែរ។ បើតាមអ្នកឧកញ៉ា គួច ម៉េងលី សម្រាប់ប្រទេសដែលមានការអភិវឌ្ឍ មានសេដ្ឋកិច្ចរីកចម្រើន និងមានស្ថិរភាព សុទ្ធតែមានការចូលរួមពីទីផ្សារភាគហ៊ុន ដោយលោករំពឹងថា តាមរយៈការចូលរួមរបស់វិនិយោគិនក្នុងទីផ្សារមូលបត្រ នឹងជួយឲ្យរាជរដ្ឋាភិបាលកម្ពុជា កាត់បន្ថយការខ្ចីទុនពីប្រភពខាងក្រៅ ដើម្បីយកមកអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច។ បន្ថែមលើនេះ អ្នកឧកញ៉ាបានសង្កត់ធ្ងន់ទៀតថា សម្រាប់ប្រទេសដែលកំពុងអភិវឌ្ឍន៍ ដូចជា ប្រទេសកម្ពុជា គឺត្រូវការចាំបាច់បំផុតនូវការចូលរួមការវិនិយោគពីក្រុមហ៊ុនដែលបម្រើដល់សង្គម និងប្រជាពលរដ្ឋ ជាពិសេសក្នុងវិស័យអប់រំ តែម្ដង។

គួរបញ្ជាក់ថា បច្ចុប្បន្នផ្សារមូលបត្រកម្ពុជា ទទួលបានក្រុមហ៊ុនចុះបញ្ជីសរុបចំនួន១៦ក្រុមហ៊ុន។ ក្នុងនោះ ៩ក្រុមហ៊ុនចុះបញ្ជីលក់ភាគហ៊ុន និង៧ក្រុមហ៊ុនចុះបញ្ជីលក់សញ្ញាបណ្ណ ឬបណ្ណបំណុល។ យ៉ាងណាមិញ នៅឆ្នាំ២០២២នេះ ទើបមានក្រុមហ៊ុនថ្មីចំនួន ១ក្រុមហ៊ុនប៉ុណ្ណោះ ដែលបានស្នើសុំចុះបញ្ជី ខណៈកន្លងម ផ្សារមូលបត្រកម្ពុជា មានក្ដីរំពឹងថា នៅឆ្នាំ២០២២នេះ នឹងមានក្រុមហ៊ុនថ្មី ចំនួន៤ បន្ថែមទៀត មកស្នើចុះបញ្ជី។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកផ្សារមូលបត្រកម្ពុជា៕




អត្ថបទបន្ទាប់


អេស៊ីលីដា បន្ដជំរុញប្រតិបត្តិការសេវាទូទាត់ឆ្លងដែន ជាមួយបណ្ដាប្រទេសនៅអាស៊ានកាន់តែច្រើន

ព័ត៌មាន
ដោយមានការគាំទ្រពីធនាគារជាតិនៃកម្ពុជា ធនាគារអេស៊ីលីដា បានក្លាយជាធនាគារពាណិជ្ជកម្មខ្មែរដំបូងគេមួយ ដែលបានផ្ដល់សេវាទូទាត់ឆ្លងដែនជាមួយនឹង…

ក្រុមហ៊ុនផលិត iPhone មានផែនការបង្កើតរោងចក្រតម្លៃ ៧០០លានដុល្លារនៅឥណ្ឌា

ព័ត៌មាន
ដៃគូក្រុមហ៊ុន Apple Inc ដែលជាក្រុមហ៊ុន Foxconn Technology Group គ្រោងនឹងវិនិយោគប្រហែល ៧០០ លានដុល្លារបង្កើតរោងចក្រថ្មីមួយនៅក្នុងប្រទេសឥ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ