អត្ថបទពាណិជ្ជកម្ម

ហាងម្ហូបអាហារនិងភេសជ្ជៈប្រណីត The Providore បន្ថែមរសជាតិថ្មីដល់អតិថិជន


The Providore ជាហាងលក់ម្ហូបអាហារ និងភេសជ្ជៈប្រណីតបែបបស្ចិមប្រទេសដ៏ធំមួយនៅភ្នំពេញ បានបន្ថែមរសជាតិថ្មី និងប្លែកៗជាច្រើនសម្រាប់អតិថិជន និងបានបើកសាកល្បងចាប់ពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨តទៅ ស្ថិតនៅផ្ទះលេខ៦៧ វិថីសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
នេះជាហាង The Providore ស្ថិតនៅផ្លូវសុធារសក្រុងភ្នំពេញ (រូបថត៖ ហេង ភារម្យ)
ដោយ

ក្រុមហ៊ុន Auskhmer ដែលទទួលបានសិទ្ធិផ្តាច់មុខក្នុងការនាំចូលម្ហូបអាហារ និងភេសជ្ជៈលក្ខណៈ Premiumពីប្រទេសបែកខាងអឺរ៉ុប និងបានដាក់លក់នៅហាង The Providore បាននឹងកំពុងពង្រីកខ្លួនកាន់ធំនៅក្នុងទីផ្សារកម្ពុជា។  

លោក Vincent NG នាយកប្រតិបត្តិនៃក្រុមហ៊ុននាំចេញនាំចូល Auskhmer ដែលជាក្រុមហ៊ុនផ្តល់សេវាកម្មផ្គត់ផ្គង់និងចែកចាយប្រភេទស្រាប្រណីត និងគ្រឿងទេសសម្រាប់ម្ហូបអឺរ៉ុប និងប្រភេទសាច់សម្រាប់ម្ហូបក្នុងភោជនីយដ្ឋានលំដាប់ខ្ពស់ បានលើកឡើងថា ប្រទេសកម្ពុជា ជាប្រទេសដែលមានទីផ្សារថ្មីលើផ្នែកនេះ។ ចំណែកឯបម្រែបម្រួលនៃរចនាសម្ព័ន្ធប្រជាសាស្ត្រ ការកើនឡើងនៃប្រជាជនថ្នាក់កណ្តាល បានធ្វើឲ្យទីផ្សារមួយនេះ កំពុងតែរីកលូតលាស់ខ្លាំងគួរឲ្យកត់សម្គាល់។

ក្រោយទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អតិថិជន ហាងលក់ម្ហូបអាហារ និងភេសជ្ជៈគុណភាពខ្ពស់ បាននាំនូវរសជាតិថ្មីៗបន្ថែមទៀត ដើម្បីបំពេញតម្រូវការរបស់អតិថិជននៅកម្ពុជា។ 

របាយការណ៍មួយស្ដីពីភោជនីយដ្ឋាន បានបន្ថែមថា សម្រាប់ទីផ្សារនៃផ្នែកម្ហូបអាហារ និង សេវាកម្មនៅមានទំហំធំក្នុងចំណោមប្រជាជនថ្នាក់កណ្តាល និង ប្រជាជនថ្នាក់ខ្ពស់ នៅមានទំហំធំ ស្របពេលការកើនឡើងនៃទំនោររបស់អតិថិជនទម្លាប់ខ្លួនទៅនឹងជីវិតរស់នៅបែបបស្ចិមប្រទេស ក៏បានជំរុញឲ្យប្រជាពលរដ្ឋ ចំណាយច្រើនទៅម្ហូបអាហារ ភេសជ្ជៈដែលមានស្តង់ដារអនាម័យ ប្រណីតភាព និងមានភាពស៊ីវិល័យ។ 

សូមបញ្ជាក់ថា រហូតដល់បច្ចុប្បន្ន ដោយបានមើលឃើញពីទំហំទីផ្សារនេះ ក្រុមហ៊ុននាំចេញនាំចូល Auskhmer ដែលមានបទពិសោធន៍ជាង ១៥ឆ្នាំ លើផ្នែកនេះ បានផ្គត់ផ្គង់ប្រភេទស្រាប្រណីតៗ ប្រមាណជាង ៣ពាន់ប្រភេទផ្សេងៗគ្នា ប្រភេទគ្រឿងទេស និង​សាច់ សម្រាប់ម្ហូបអឺរ៉ុបជាច្រើនមុខ ទៅកាន់ភោជនីយដ្ឋានធំៗ ភោជនីយដ្ឋានបែប Fast Food សណ្ឋាគារធំៗ និង ផ្សារទំនើបជាច្រើនផងដែរ៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនៅវៀតណាម ជាច្រើនកន្លែងត្រូវបានបិទទ្វារ ដោយសារកង្វះគ្រាប់ស្វាយចន្ទី

ព័ត៌មាន
រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនៅប្រទេសវៀតណាម ជាច្រើនកន្លែង ត្រូវបានបិទទ្វារ ឈប់ដំណើរការ ដោយសារតែកង្វះ វត្ថុធាតុដើមគ្រាប់ស្វាយចន្ទី សម្រាប់ដំណ…

ថៃចំណាយលុយជាង ១.២០០លានដុល្លារ ពង្រីកអាកាសយានដ្ឋាន​សុវណ្ណភូមិ

ព័ត៌មាន
ក្រុមហ៊ុនអាកាសចរណ៍ថៃ បានអនុម័តថវិកាវិនិយោគចំនួនជាង ៤២ ពាន់លានបាត ឬស្មើនឹងប្រមាណជាង ១.២០០ លានដុល្លារអាមេរិក ដើម្បីពង្រីកអាកាសយានដ្ឋា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ