Advertisement
របរ​ចិញ្ចឹម​ទន្សាយ

របរ​ចិញ្ចឹម​ទន្សាយ​ផ្តល់​ប្រាក់​ចំណូល​ខ្ទង់​ពាន់​ដុល្លារ​ក្នុង​មួយ​ខែ


នៅ​ភូមិ​ព្រែក​តាឡុង សង្កាត់​ចាក់អង្រែក្រោមខណ្ឌមានជ័យរាជធានីភ្នំពេញ មាន​កសិដ្ឋាន​ចិញ្ចឹម​ទន្សាយ​លក្ខណៈ​គ្រួសារ​មួយ ដែល​បាន​ដំណើរការ​អស់​រយៈពេល​១០​ឆ្នាំ​មក​ហើយ។
របរ​ចិញ្ចឹម​ទន្សាយ​ផ្តល់​ប្រាក់​ចំណូល​ខ្ទង់​ពាន់​ដុល្លារ​ក្នុង​មួយ​ខែ។
ដោយ
Advertisement

លោក ស្រេង សុវណ្ណារិន ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​សត្វ​ទន្សាយ​ខាង​លើ បាន​ឲ្យ​ដឹង​ថា របរ​ចិញ្ចឹម​ទន្សាយ​បាន​ផ្តល់​ចំណូល​ដល់​គ្រួសារ​របស់​លោក ចន្លោះ​ពី ៥០០​ដុល្លារ ដល់ ៣​ពាន់​ដុល្លារ​នៅ​ក្នុង​មួយ​ខែ ខណៈ​ដែល​ប្រជាជន​ជា​ទូទៅ​មិន​សូវ​បាន​ដឹង​ពី​របរ​មួយ​នេះ​ឡើយ។

លោក​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា៖ «ទន្សាយ​មាន​ពូជ​សាច់ និង​ពូជ​ស្អាត​គេ​ទិញ​យក​ចិញ្ចឹម។ ពូជ​សាច់​ក្នុង​មួយ​គីឡូក្រាម​មាន​តម្លៃ ២០​ដុល្លារ។ ចំណែក​ពូជ​ស្អាត គេ​ទិញ​យក​ចិញ្ចឹម ខ្ញុំ​លក់​មួយ​ក្បាល​មាន​តម្លៃ ៨​ដុល្លារ​ឡើង​ទៅ ដែល​មាន​វា​មាន​អាយុ ១​ខែ​កន្លះ»។  

ផ្តើម​ចេញ​ពី​ការ​ស្រឡាញ់​សត្វ​ទន្សាយ លោក ស្រេង សុវណ្ណារិន និង​ភរិយា បាន​ផ្តើម​ចិញ្ចឹម​ទន្សាយ តែ​មួយ​គូ​ប៉ុណ្ណោះ​ពី​ដំបូង​ឡើយ រហូត​បង្កើត​កសិដ្ឋាន​ចិញ្ចឹម​ទន្សាយ ដែល​បច្ចុប្បន្ន មាន​សត្វ​ទន្សាយ​រាប់​ពាន់​ក្បាល​ឯណោះ នៅ​ក្នុង​កសិដ្ឋាន​របស់​លោក។

តាម​ពិត​ទៅ ការ​ចិញ្ចឹម​ទន្សាយ​ជា​លក្ខណៈ​កសិដ្ឋាន​នេះ លោក ស្រេង សុវណ្ណារិន ក៏​ធ្លាប់​ជួប​បញ្ហា​ដែរ។ មាន​ម្ដង​នោះ ទន្សាយ​​របស់​​លោក​​បាន​ងាប់​ជា​បន្ត​បន្ទាប់​ដោយ​លោក​មិន​បាន​ដឹង​មូលហេតុ រហូត​លោក សម្រេច​ចិត្ត​រត់​ទៅ​រៀន​បច្ចេសទេស​ចិញ្ចឹម​ទន្សាយ​នៅ​កសិដ្ឋាន​ក្នុង​ប្រទេស​ថៃ ដើម្បី​យក​បទ​ពិសោធន៍​ពី​ទីនោះ មក​អភិវឌ្ឍ​កសិដ្ឋាន​របស់​លោក​មក​ដល់​សព្វ​ថ្ងៃ​នេះ។

មិន​ខុស​ពី​ការ​ចិញ្ចឹម​សត្វ​ផ្សេងៗ​នោះ​ទេ ការ​ចិញ្ចឹម​ទន្សាយ​ក៏​មាន​លក្ខណៈ​ស្រដៀង​គ្នា​នេះ​ដែរ ពោល​គឺ​មាន​ការ​ផ្តល់​ចំណី​ជា​ប្រចាំ និង​ការ​ថែទាំ​តាម​បច្ចេកទេស​ត្រឹម​ត្រូវ។

កូន​ទន្សាយ​ទើប​នឹង​កើត។

លោក​រៀប​រាប់​ថា៖ «ទន្សាយ វា​ស៊ី ៣​ពេល គឺ​ព្រឹក ថ្ងៃ និង ល្ងាច។ នៅ​តូច វា​ស៊ី​តិច ពេល​ធំ​វា​ស៊ី​ច្រើន។ ចំណី​របស់​វា​ធ្វើ​ពី​សណ្តែក ពោត កន្ទក់ និង​អំបិល។ ទន្សាយ​​បន្ត​ពូជ​នៅ​ពេល​វា​មាន​អាយុ ៦ ទៅ ៨​ខែ កូន​វា​ជា​មធ្យម​ពី ៥ ទៅ ៨ កូន នៅ​ពេល​កើត​កូន​ម្តង»។

ថ្វី​ដ្បិត​តែលោក​មាន​កសិដ្ឋាន​ធំ​គួរសម ប៉ុន្តែ លោក ស្រេង សុវណ្ណារិន គ្មាន​ម៉ូយ​ជា​ម្ចាស់​ភោជនីយដ្ឋាន ឬ​សណ្ឋាគារ​ធំៗ​នោះ​ឡើយ លោក​គ្រាន់តែ​អាច​លក់​រាយ​ទៅ​ឲ្យ​អតិថិជន ដែល​បាន​ស្គាល់​លោក​តាមរយៈ​ការ​ផ្សព្វផ្សាយ​លើ​ប្រព័ន្ធ យូធូប និង​បណ្តាញ​សង្គម​ហ្វេសប៊ុក​ប៉ុណ្ណោះ។

លោក​អះអាង​ថា កសិដ្ឋាន​របស់​លោក​មិន​មាន​ទន្សាយ​ព្រៃ​នោះ​ទេ តែ​លោក​ដឹង​ថា ទន្សាយ​ចិញ្ចឹម​មាន​គុណភាព​សាច់​ល្អ​ជាង​ទន្សាយ​ព្រៃ ដោយសារ​តែ​វា​មិន​មាន​ជាតិ​ពុល និង​មាន​ការ​ថែទាំ​បាន​ល្អ​ជាដើម៕

© 2018 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កិច្ចព្រមព្រៀង TPP ថ្មី ត្រូវ​បាន​ចុះ​ហត្ថលេខា​រួមគ្នា​ហើយ! ទោះ​បី​គ្មាន​វត្តមាន​អាមេរិក​ក៏​ដោយ

ព័ត៌មាន
នៅទីបំផុត កិច្ច​ព្រមព្រៀង​វឌ្ឍនភាព​និង​គ្រប់​ជ្រុង​ជ្រោយ​សម្រាប់​ភាព​ជាដៃគូ​អន្តរ​ប៉ាស៊ីហ្វិក (CP TPP) ដែល​មាន​ឈ្មោះ​ដើម​ពី​មុន​ហៅ​ថា...

លោក​រដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ សេវា​​ដឹក​អ្នក​ដំណើរ​តាម​ផ្លូវ​ទឹក ព្រែកព្នៅ-​ភ្នំពេញ-​តាខ្មៅ នឹង​បើក​ដំណើរការ​នៅ​ខែ​មេសា

ព័ត៌មាន
នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ ការធ្វើ​ដំណើរ​ទៅ​មក ព្រែកព្នៅ-​ភ្នំពេញ-​តាខ្មៅ ដែល​មាន​ចម្ងាយ​ផ្លូវ​ប្រមាណ ២៥គីឡូម៉ែត្រ​ (ព្រែកព្នៅ-​តាខ្មៅ)...

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ