ការនាំចេញពីកម្ពុជាទៅជប៉ុន

តើការនាំចេញពីកម្ពុជាទៅជប៉ុនសម្រេចបានលទ្ធផលអ្វីខ្លះក្នុងវិបត្តិកូវីដ១៩ នៅក្នុង១០ខែឆ្នាំនេះ?


ការនាំចេញទំនិញរបស់កម្ពុជាទៅកាន់ទីផ្សារជប៉ុននៅតែធ្វើបានល្អ នៅរយៈពេលជិត១ឆ្នាំកន្លងមកនេះ បើទោះបីជាមានវិបត្តិកូវីដ១៩មករំខានយ៉ាងណាក្ដី។ ជាក់ស្តែងនៅ១០ខែក្នុងឆ្នាំ២០២១ កម្ពុជារក្សាបានកំណើនជាង៥%ក្នុងការនាំចេញទំនិញទៅកាន់ទីផ្សារជប៉ុន បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ប៉ុន្តែ ការនាំចូលពីជប៉ុនមកកម្ពុជាវិញ មានការធ្លាក់ចុះក្នុងរង្វង់៥%។ តើមានកត្តាអ្វីខ្លះ ដែលធ្វើឲ្យការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានភាពខុសគ្នាបែបនេះ?
រូបតំណាង៖ កម្ពុជា-ជប៉ុន
ដោយ

ការ​នាំ​ចេញ​ទំនិញ​ពី​កម្ពុជា​ទៅ​ទីផ្សារ​ជប៉ុន នៅ​តែ​បង្ហាញ​សញ្ញា​វិជ្ជមាន ទោះបី​កម្ពុជា និង​ពិភពលោក​ស្ថិត​ក្នុង​វិបត្តិ​កូ​វី​ដ​-១៩​។ បើ​តាម​របាយការណ៍​របស់​ក្រសួងពាណិជ្ជកម្ម​កម្ពុជា នៅ​១០​ខែ​ក្នុង​ឆ្នាំ​២០២១ កម្ពុជា​សម្រេច​បាន​ទំហំ​នាំ​ចេញ​ទំនិញ​ទៅ​ជប៉ុន​ជាង​៩២០​លាន​ដុល្លារ កើនឡើង​ជាង ៥% បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន ដែល​មាន​ទឹកប្រាក់​ជាង ៨៧៤​លាន​ដុល្លារ​។ ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា​-​ជប៉ុន​កើន​ដល់​ជាង​១​ពាន់​៤​រយ​លាន​ដុល្លារ​នៅ​១០​ខែ​ឆ្នាំ​នេះ បន្ទាប់​ពី​ជប៉ុន​សម្រេច​បាន​ទំហំ​នាំ​ចូល​មក​កម្ពុជា​ជិត​៥​រយ​លាន​ដុល្លារ​អា​មេ​រិ​ក​ធ្លាក់​ចុះ​ជាង ៥ % បើ​ធៀប​នឹង​ខែ​កាលពី​ឆ្នាំ​២០២០ ដែល​មាន​ជាង​៥២៣​លាន​ដុល្លារ​។ 

ជុំវិញ​ភាព​ខុស​គ្នា​រវាង​តួលេខ​នាំ​ចេញ​នាំ​ចូល​រវាង​ប្រទេស​ទាំង​ពីរ​នេះ ត្រូវ​បាន​លោក​បណ្ឌិត ហុង វណ្ណៈ អ្នកជំនាញ​សេដ្ឋកិច្ច​នៃ​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជ​បណ្ឌិតសភា​កម្ពុជា​គូសបញ្ជាក់​ថា ភាព​ខុស​គ្នា​នេះ គឺ​ដោយសារ​តម្រូវការ​ប្រើប្រាស់​ផលិតផល​នាំ​ចូល​ពី​កម្ពុជា​ទៅ​ជប៉ុន ដែល​ភាគច្រើន​ជា​ផលិតផល​កសិកម្ម​មានការ​កើនឡើង​។ ហើយ​តម្រូវការ​ផលិតផល​ជប៉ុន ដែល​រួម​មាន​រថយន្ត និង​គ្រឿង​អេ​ឡិច​ត្រូ​និក​នៅ​កម្ពុជា​មានការ​ថយ​ចុះ បន្ទាប់​ពី​ប្រជាពលរដ្ឋ​កម្ពុជា​បាន​បាត់បង់​ប្រាក់​ចំណូល​ក្នុង​អំឡុង​នៃ​វិបត្តិ​កូ​វី​ដ​-១៩​។   

អ្នកជំនាញ​រូប​នេះ កត់សម្គាល់​ឃើញ​ថា ក្នុង​អំឡុង​នៃ​វិបត្តិ​កូ​វី​ដ​-១៩ មាន​វិនិយោគិន​ជាតិ និង​អន្តរជាតិ​ជា​ច្រើន​បាន​ងាក​មក​វិនិយោគ​លើ​ការ​ផលិត និង​កែ​ច្នៃ​ផលិតផល​កសិកម្ម ដែល​កត្តា​នេះ​បាន​ជំរុញ​ឲ្យ​ការ​នាំ​ចេញ​ផលិតផល​កសិកម្ម និង​កសិឧស្សាហកម្ម​របស់​កម្ពុជា​ទៅ​កាន់​ទីផ្សារ​ក្រៅប្រទេស​នៅ​តែ​រក្សា​បាន​នូវ​កំណើន​។

ផលិតផល​ដែល​កម្ពុជា​បាន​នាំ​ចេញ​ទៅ​ជប៉ុន​រួម​មាន​ផលិតផល​វាយ​ណ្ឌ​ភាព ស្បែកជើង ស្បៀងអាហារ និង​គ្រឿង​បង្គុំ​អេ​ឡិច​ត្រូ​និក​ជាដើម​។ ចំ​ណែ​កម្ពុជា​នាំ​ចូល​ពី​ជប៉ុន​រួម​មាន​ស្បៀងអាហារ ទំនិញ​ឧ​ស្សហកម្ម ផលិតផល​ពេទ្យ គ្រឿង​ម៉ាស៊ីន រថយន្ត និង​គ្រឿង​អេ​ឡិច​ត្រូ​និក​។

គួរ​រំលឹក​ថា ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា​-​ជប៉ុន​កាលពី​ឆ្នាំ​២០២០ សម្រេច​បាន​ជិត​១​ពាន់​៧​រយ​លាន​ដុល្លារ ធ្លាក់​ចុះ​១៦% បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០១៩ ដែល​មាន​ជាង​២​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​។ ក្នុង​នោះ​កម្ពុជា​នាំ​ចេញ​ទៅ​កាន់​ប្រទេស​ជប៉ុន​ក្នុង​ទំហំ​ទឹកប្រាក់​ជាង​១​ពាន់​លាន​ដុល្លារ ខណៈ​ការ​នាំ​ចូល​ពី​ជប៉ុន​មាន​ទំហំ​ជាង​៦៣៧​លាន​ដុល្លារ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុន HEINEKEN CAMBODIA ឈ្នះពានរង្វាន់ផ្នែកបរិស្ថានពីសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា (EUROCHAM)

ព័ត៌មាន
ក្រុមហ៊ុន HEINEKEN Cambodia ត្រូវបានទទួលស្គាល់ថាជាក្រុមហ៊ុនដែលបានចូលរួមចំណែកដ៏ធំចំពោះការអភិរក្សបរិស្ថានកម្ពុជា តាមរយៈការឈ្នះពានរង្វាន…

រោងចក្រផលិតស្ករអំពៅខេត្តក្រចេះដំណើរការឡើងវិញក្រោយផ្អាកជាង១០ឆ្នាំ

ព័ត៌មាន
រោងចក្រផលិតស្ករអំពៅមួយកន្លែង នៅខេត្តក្រចេះ បានបើកដំណើរការឡើងវិញ ដើម្បីផលិតស្ករអំពៅសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំចេញទៅទីផ្សារអន្ត…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ