Advertisement
សាំងហ្គាពួរ

សាំងហ្គាពួរ​ចាត់​ទុក​ខ្សាច់​មាន​តម្លៃ​ស្មើ​នឹង​ប្រេង​និង​ទឹក


នៅ​ប្រទេស​សាំងហ្គាពួរ (សិង្ហបុរី) ខ្សាច់​ត្រូវ​បាន​ចាត់​ទុក​ថា ជា​ផលិតផល​មាន​តម្លៃ ដូច​ទៅ​នឹង​ប្រេង​និង​ទឹក​ដែរ ហើយ​បើ​គិត​តាំង​ពី​ឆ្នាំ​១៩៦០ មក​ទល់​ពេល​នេះ ប្រទេស​ដី​កោះ​តូច​មួយ​នេះ បាន​ពង្រីក​ផ្ទៃ​ដី​របស់​ខ្លួន​ដោយ​ការ​ទិញ​ខ្សាច់​មក​ចាក់​លុប​សមុទ្រ​បាន​ប្រមាណ ២៤% នៃ​ផ្ទៃ​ដី​​សរុប ខណៈ​ដែល​បច្ចុប្បន្ន​ផ្ទៃដី​សរុប​របស់​ប្រទេស​មួយ​នេះ​មាន​ប្រមាណ​៧៤០​គីឡូម៉ែត្រ​ការ៉េ។
នៅ​សាំងហ្គាពួរ ធនធាន​ខ្សាច់​មាន​តម្លៃ​ស្មើ​គ្នា​នឹង​ធនធាន​ប្រេង​និង​ទឹក​ដែរ។
ដោយ
Advertisement

នៅឆ្នាំ​២០១៦ ប្រទេស​ដី​កោះ​ហ៊ុម​ព័ទ្ធ​ទៅ​ដោយ​សមុទ្រ​ជុំវិញ​មួយ​នេះ បាន​នាំ​ចូល​ខ្សាច់​ប្រមាណ ៣៨​លាន​៦​សែន​តោន ដោយ​ក្នុង​នោះ មាន​នាំចូល​ពី​ម៉ាឡេស៊ី​ប្រមាណ​៥៧% វៀតណាម ២២% កម្ពុជា ១៩% មីយ៉ាន់ម៉ា ២% ដោយ​ចំណាយ​ទឹក​ប្រាក់​ប្រមាណ​ជិត ២០០​​លាន​​ដុល្លារ។

នេះ​បើ​យោង​តាម​អត្ថបទ​មួយ​ដែល​ចុះ​ផ្សាយ​ដោយសារព័ត៌មាន Bloomberg ដ៏​ល្បីល្បាញ​នៅ​លើ​ពិភព​លោក។

យ៉ាង​ណា​ក៏​ដោយ ការ​នាំ​ចេញ​ខ្សាច់​ពី​ប្រទេស​ម៉ាឡេស៊ី កាល​ពី​ឆ្នាំ​មុន ត្រូវ​បាន​ហាម​ឃាត់ ខណៈ​កាល​ពី​ខែ​កក្កដា​កន្លង​ទៅ កម្ពុជា​បាន​ក្លាយ​ជា​ប្រទេស​ចុង​ក្រោយ​ថ្មី​មួយ​​ទៀត ដែល​ត្រូវ​បាន​ហាម​ឃាត់​ដឹក​ខ្សាច់​ចូល​ទៅ​កាន់​ប្រទេស​សាំងហ្គាពួរ ដោយសារ​មាន​ការ​ដាក់​សម្ពាធ​ពី​ក្រុម​សកម្មជន ដោយ​ខ្លាច​ធ្វើ​ឲ្យ​មាន​ការ​ប៉ះពាល់​ដល់​បរិស្ថាន។

រដ្ឋាភិបាល​សាំងហ្គាពួរ​ក៏​មាន​គម្រោង​បន្ត​ពង្រីក​ទំហំ​ផ្ទៃ​ដី​របស់​ខ្លួន​ផង​ដែរ ដោយ​បាន​ពោល​លើក​ឡើង​ក្នុង​សំណើ​កាល​ពី​ឆ្នាំ​២០១៣ ថា ខ្លួន​រំពឹង​នឹង​បង្កើន​ទំហំ​ដី​របស់​ខ្លួន​ឲ្យ​បាន​ដល់ ៧៦៦​គីឡូម៉ែត្រ​ការ៉េ នៅត្រឹម​ឆ្នាំ​២០៣០ ដើម្បី​គាំទ្រ​ដល់​កំណើន​សេដ្ឋកិច្ច​និង​កំណើន​ប្រជាជន។

ប្រទេស​សាំងហ្គាពួរ ត្រូវ​បាន​គេ​ស្គាល់​ថា ជា​ប្រទេស​ដី​កោះ​តូច​មួយ ប៉ុន្ដែ មាន​ការ​អភិវឌ្ឍ​ខ្លាំង​ក្លា ក្នុង​នោះ ភោគទ្រព្យ​សំខាន់ៗ​របស់​សាំងហ្គាពួរ ដែល​អាច​រក​ចំណូល​រាប់​ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ មាន​ដូចជា កំពង់ផែ​សមុទ្រ ដែល​ជា​កំពង់ផែ​ដែល​មាន​ភាព​មមាញឹក​ជាង​គេ​នៅ​លើ​ពិភព​លោក ព្រលាន​យន្ដហោះ​ដែល​ត្រូវ​បាន​ចាត់​ចូល​ជា​ព្រលាន​ល្អ​បំផុត​លើ​ពិភព​លោក ព្រម​ជាមួយ​នឹង​អគារ​ខ្ពស់ៗ និង​សណ្ឋាគារ​ជា​ច្រើន និង​កាស៊ីណូ​ជាដើម ដែល​ជា​បណ្ដុំ​ដ៏​សំខាន់​មួយ​ទាក់ទាញ​អ្នក​វិនិយោគ និង​ភ្ញៀវ​ទេសចរ​អន្តរជាតិ​មក​លេង​កម្សាន្ដ៕




អត្ថបទបន្ទាប់


ជន​ជាតិ​ព្នង​ក្រីក្រ​ម្នាក់​ក្លាយ​អ្នក​ជំនួញ​មាន​ចំណូល​​​​រាប់​ម៉ឺន​ដុល្លារ

ព័ត៌មាន
ពិត​ជា​កម្រ​ណាស់ ដែល​ពលរដ្ឋ​ជា​ជនជាតិ​ដើម​ភាគតិច​នៅ​កម្ពុជា បាន​ហែល​ឆ្លង​ឧបសគ្គ​យ៉ាង​ច្រើន ដើម្បី​អភិវឌ្ឍ​ខ្លួន​ចេញ​ពី​តំបន់​ព្រៃភ្នំ...

ខុនដូ​តម្លៃ​ពី​២​-៣​ម៉ឺន​ដុល្លារ​​​បើក​សម្ពោធ​​ហើយ​​នៅ​សង្កាត់​ទឹក​ថ្លា ភ្នំពេញ

ព័ត៌មាន
ខុនដូ​តម្លៃ​សមរម្យ​១០​អគារ ដែល​មាន​ ២​ពាន់យូនីត ស្ថិត​នៅ​សង្កាត់​ទឹកថ្លា ខណ្ឌ​សែនសុខ រាជ​ធានី​ភ្នំពេញ បាន​បើក​ការដ្ឋាន​សាងសង់​នៅ​ថ្...

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ