សម្ព័ន្ធ​ដើម្បី​លុប​បំបាត់​សំណល់​ប្លាស្ទិក

អេសស៊ីជី និងក្រុមហ៊ុនពិភព​លោក​ធំៗ ជាង ៥០ហើយ ចូលរួមក្នុងសម្ព័ន្ធដើម្បីលុបបំបាត់សំណល់ប្លាស្ទិក


មួយឆ្នាំក្រោយការសម្ពោធរបស់ខ្លួននាឆ្នាំ២០១៩ សម្ព័ន្ធដើម្បីលុបបំបាត់សំណល់ប្លាស្ទិក(AEPW) – ជាអង្គការមិនរកប្រាក់ចំណេញ ដែលមានគោលបំណងដោះស្រាយបញ្ហាសំណល់ផ្លាស្ទិកនៅលើសាកលលោក – សម្រេចបានវឌ្ឍនភាពគួរឲ្យកត់សម្គាល់ បើទោះបីស្ថិតក្នុងកាលៈទេសៈនៃជំងឺរាតត្បាតកូវីដ-១៩ក្ដី ដោយចំនួននៃក្រុមហ៊ុននិងដៃគូពិភពលោកធំៗដែលចូលរួមក្នុងកិច្ចប្រឹងប្រែងនេះបានកើនឡើងលើសទ្វេដង ។
អេសស៊ីជី និងក្រុមហ៊ុនពិភព​លោក​ធំៗ ជាង ៥០ហើយ ចូលរួមក្នុងសម្ព័ន្ធដើម្បីលុបបំបាត់សំណល់ប្លាស្ទិក។
ដោយ

បច្ចុប្បន្ន ក្រុមហ៊ុននិងដៃគូជាង ៥០ មកពីផ្នែកផ្សេងៗនៃពិភពលោក បានចូលរួមនៅក្នុងសម្ព័ន្ធដើម្បីលុបបំបាត់សំណល់ប្លាស្ទិកដែលជាចំនួនកើនឡើងទ្វេដង បើប្រៀបធៀបនឹងពេលសម្ពោធដំបូងនៅឆ្នាំ២០១៩ ដែលកាលណោះមានក្រុមហ៊ុននិងដៃគូចំនួន ២០ បានចូលរួម ។ នេះបើយោងតាមលោក Jacob Duer ប្រធាននិងជានាយកប្រតិបត្តិរបស់សម្ព័ន្ធ AEPW ក្នុងឱកាសថ្លែងទៅកាន់សន្និសីទអភិវឌ្ឍន៍ដោយចីរភាព ឆ្នាំ២០២០ ដែលរៀបចំឡើងដោយក្រុមហ៊ុន អេសស៊ីជី ។ 

“ក្នុងមួយឆ្នាំៗ សំណល់ប្លាស្ទិកប្រមាណ ១១លានតោន ហូរចូលទៅក្នុងសមុទ្រ ហើយប្រសិនបើយើងមិនធ្វើអ្វីៗនៅថ្ងៃនេះទេ ចំនួននេះនឹងកើនឡើងដល់ ២៩លានតោន នៅឆ្នាំ២០៤០ ។” លោក Jacob ថ្លែងយ៉ាងដូច្នេះ នៅឯសន្និសីទអភិវឌ្ឍន៍ដោយចីរភាព ឆ្នាំ២០២០ ៖ សេដ្ឋកិច្ចវិលជុំ ៖ សកម្មភាពដើម្បីអនាគតប្រកបដោយចីរភាព ដែលបានប្រព្រឹត្តទៅកាលពីដើមខែវិច្ឆិកាកន្លងទៅ ។ 

លោក Jacob បាននិយាយថា សំណល់ប្លាស្ទិកដែលមានតម្លៃគិតជាទឹកប្រាក់ប្រហែល ១២០ពាន់លានដុល្លារ បានបាត់បង់ទៅក្នុងបរិស្ថានដោយសារតែកង្វះប្រព័ន្ធត្រឹមត្រូវដើម្បីគ្រប់គ្រងសំណល់ប្លាស្ទិកនៅក្រោយពេលប្រើប្រាស់រួច ។ 

អេសស៊ីជី និងក្រុមហ៊ុនពិភព​លោក​ធំៗ ជាង ៥០ហើយ ចូលរួមក្នុងសម្ព័ន្ធដើម្បីលុបបំបាត់សំណល់ប្លាស្ទិក

លោក Jacob បានថ្លែងយ៉ាងដូច្នេះថា “ចំពោះយើង យើងមិនមែនគ្រាន់តែចង់លុបបំបាត់សំណល់ប្លាស្ទិកប៉ុណ្ណោះនោះទេ ប៉ុន្តែ យើងចង់ប្រែក្លាយសំណល់ប្លាស្ទិកឲ្យក្លាយជាធនធានដែលមានតម្លៃ ។ ការប្រែក្លាយសំណល់ទៅជាទ្រព្យ គឺជាការចាំបាច់ណាស់ ប្រសិនបើពិភពលោកចង់វិវឌ្ឍទៅរកសេដ្ឋកិច្ចបែបវិលជុំ ។”

អេសស៊ីជី ជាផ្នែកមួយនៃសម្ព័ន្ធដើម្បីលុបបំបាត់សំណល់ប្លាស្ទិក តាំងពីពេលសម្ព័ន្ធនេះចាប់បដិសន្ធិនៅដើមឆ្នាំ២០១៩មកម៉្លេះ ហើយតាមរយៈសន្និសីទអភិវឌ្ឍន៍ដោយចីរភាពប្រចាំឆ្នាំរបស់ខ្លួន អេសស៊ីជី បានធ្វើការងារយ៉ាងសកម្មដើម្បីជំរុញប្រព័ន្ធសេដ្ឋកិច្ចវិលជុំ (circular economy) ក្នុងនោះរួមទាំងដំណោះស្រាយប្រកបដោយចីរភាពចំពោះបញ្ហាសំណល់ ។ 

កាលពីដើមខែវិច្ឆិកា ឆ្នាំ២០២០ អេសស៊ីជី និងសម្ព័ន្ធ AEPW បានចេញផ្សាយរបាយការណ៍វឌ្ឍនភាពឆ្នាំ២០២០ ដោយបង្ហាញពីសមិទ្ធផលគម្រោងសំខាន់ៗកាលពីឆ្នាំកន្លងទៅ ។ 

យោងតាមរបាយការណ៍នេះ សម្ព័ន្ធ AEPW បានអនុវត្តគម្រោងចំនួន ១៤ នៅក្នុងទីក្រុងចំនួន ១៤ នៃប្រទេសចំនួន ៦ នៅអាស៊ីអាគ្នេយ៍ ឥណ្ឌា និងអាហ្វ្រិក ដែលតំបន់និងប្រទេសទាំងនេះសុទ្ធសឹងជាសមរភូមិជួរមុខនៃបញ្ហាសំណល់ប្លាស្ទិក។ 

របាយការណ៍ក៏បានបង្ហាញពីគម្រោងនានាដែលមានតម្លៃប្រមាណ ៤០០លានដុល្លារអាមេរិក ដែលដឹកនាំដោយសមាជិកទាំង៥៥របស់សម្ព័ន្ធ AEPW ឆ្ពោះទៅរកការកសាងដំណោះស្រាយដើម្បីលុបបំបាត់សំណាល់ប្លាស្ទិកនៅក្នុងបរិស្ថាន ។

របាយការណ៍ដដែលនេះ ក៏បានបញ្ជាក់ពីការប្ដេជ្ញាចិត្តពន្លឿនគម្រោងនានានៅក្នុងវិស័យយុទ្ធសាស្ត្រទាំង៤ របស់សម្ព័ន្ធ រួមមាន ហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រងសំណល់និងកែច្នៃសំណល់, នវានុវត្តន៍, ការអប់រំនិងការចូលរួម, និងការសម្អាត ។ 

របាយការណ៍វឌ្ឍនភាពឆ្នាំ២០២០ ក៏បានប្រកាសអំពីមហិច្ឆតាឆ្នាំ២០២៥ របស់សម្ព័ន្ធ AEPW ផងដែរ ដោយក្នុងពេល ៥ឆ្នាំខាងមុខនេះ សម្ព័ន្ធ និងសមាជិករបស់ខ្លួន នឹងកសាងនូវគំរូនិងភាពជាដៃគូដែលអាចវិនិយោគបាន ដែលនឹង ៖ 

• បង្ហាញឲ្យឃើញសំណល់ប្លាស្ទិកកម្រិតសូន្យ នៅក្នុងទីក្រុងជាច្រើន និងបំប្លែងសំណល់ប្លាស្ទិករាប់លានតោន តាមរយៈគម្រោងនានារបស់សម្ព័ន្ធ នៅក្នុងទីក្រុងដែលមានហានិភ័យជាង ១០០ទីក្រុង ។ 

• ជួយទ្រទ្រង់ជីវភាពរស់នៅប្រកបដោយសុខភាពល្អ ដល់ប្រជាជនជាង ១០០លាននាក់ ដោយជំរុញលទ្ធភាពគ្រប់គ្រងសំណល់ដែលម្ចាស់ការដោយប្រជាជនក្នុងមូលដ្ឋាន ។ 

• បញ្ចេញការវិនិយោគយ៉ាងហោចណាស់ ៥ ដងច្រើនជាងមុន ដើម្បីពន្លឿនសកម្មភាពនិងដំណោះស្រាយដើម្បីលុបបំបាត់សំណល់ប្លាស្ទិកនិងកសាងទីក្រុងប្រកបដោយចីរភាព ៕




អត្ថបទបន្ទាប់


រដ្ឋាភិបាលវៀតណាម បញ្ចុះតម្លៃអគ្គិសនីជាលើកទី២ ដើម្បីជួយសម្រាលផលប៉ះពាល់ដោយសារកូវីដ-១៩

ព័ត៌មាន
រដ្ឋាភិបាលថៃ បានកាត់បន្ថយតម្លៃអគ្គិសនី ១០% នៅក្នុងត្រីមាសចុងក្រោយនៃឆ្នាំ២០២០ ដើម្បីជួយគាំទ្រដល់ការងើបឡើងវិញសេដ្ឋកិច្ច ដែលរងផលប៉ះពាល់ដោយស…

ADB ថា កូវីដ-១៩ នឹងធ្វើឲ្យពិភពលោកអាចនឹងខាតបង់ ៥,៤ ទ្រីលានដុល្លារ នៃ GDP នៅឆ្នាំ២០២១

ព័ត៌មាន
ធនាគារអភិវឌ្ឍន៍អាស៊ីបានធ្វើការប៉ាន់ប្រមាណថា ពិភពលោកនឹងអាចខាតបង់ដល់ប្រមាណជាង ៥,៤ ទ្រីលានដុល្លារអាមេរិក នៃ GDP នៅឆ្នាំ២០២១ខាងមុខនេះ។ …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ