ទីក្រុងមានមហាសេដ្ឋីរស់នៅច្រើនជាងគេបំផុតក្នុងពិភពលោក

សិង្ហបុរី នាំមុខហុងកុង ក្នុងបញ្ជីឈ្មោះទីក្រុងមានមហាសេដ្ឋីរស់នៅច្រើនជាងគេបំផុតក្នុងពិភពលោក


ហុងកុង ធ្លាក់ចំណាត់ថ្នាក់ពីកំពូលតារាងនៃបញ្ជីឈ្មោះទីក្រុង ដែលមានមហាសេដ្ឋីរស់នៅច្រើនជាងគេបំផុតក្នុងពិភពលោកពីលំដាប់ទី៤ មកដល់លំដាប់ទី៧វិញ នៅឆ្នាំ២០២៣ ខណៈសិង្ហបុរី ដែលធ្លាប់តែឈរចំណាត់ថ្នាក់នៅពីក្រោយហុងកុងនោះ ឥឡូវបានឡើងមកលំដាប់ទី៤វិញវិញម្ដង។
សិង្ហបុរី នាំមុខហុងកុង ក្នុងបញ្ជីឈ្មោះទីក្រុងមានមហាសេដ្ឋីរស់នៅច្រើនជាងគេបំផុតក្នុងពិភពលោក

ចំនួនមហាសេដ្ឋីមានប្រាក់រយលានដុល្លារអាមេរិក​​នៅទីក្រុងហុងកុង​បាន​ធ្លាក់ចុះ ២៧% មកនៅត្រឹមប្រមាណ​ជិត​១៣ម៉ឺននាក់ប៉ុណ្ណោះ ខណៈដែលនៅសិង្ហបុរីវិញមានការកើនឡើងចំនួន​មហាសេដ្ឋីប្រាក់រយលានដុល្លារដល់ទៅ ៤០% ពោលគឺមានដល់ទៅ​ជាង​២៤ម៉ឺននាក់ឯណោះ។ នេះបើយោងតាមទិន្នន័យ​ដែល​ផ្សាយចេញដោយ​ក្រុមហ៊ុន​ Henley & Partners។

ទីក្រុងហុងកុងឥឡូវនេះ នៅបានឈរនៅលំដាប់ចំណាត់ថ្នាក់ទី៧ ក្នុងបញ្ជីឈ្មោះទីក្រុងដែលមានមហាសេដ្ឋីរស់នៅច្រើនជាងគេបំផុតក្នុងពិភពលោក ខណៈដែលសិង្ហបុរីវិញ គឺឈរលំដាប់ចំណាត់ទី៥។ ដោយឡែក បើតាម​របាយការណ៍របស់ក្រុមហ៊ុនទ្រព្យ New World Wealth កាលពីឆ្នាំ២០១២បានបង្ហាញថា ហុងកុងធ្លាប់ឈរក្នុងលំដាប់ចំណាត់ថ្នាក់ទី៤ មុនធ្លាក់មកនៅចំណាត់ថ្នាក់ដូចពេលនេះ ។

ហេតុអ្វីហុងកុងបន្ដធ្លាក់ចំណាត់ថ្នាក់ពីបញ្ជីឈ្មោះទីក្រុងមានមហាសេដ្ឋីរស់នៅច្រើនជាងគេក្នុងពិភពលោកយ៉ាងដូច្នេះ?

ការគ្រប់គ្រងដ៏តឹងរ៉ឹង​របស់រដ្ឋាភិបាលចិន ទៅលើទីក្រុងហុងកុង បាន​ជំរុញឲ្យមាន​លំហូរចេញនៃទ្រព្យសម្បត្តិ​ និងការសាយ​កាន់តែច្រើន​នៃការបើកការិយាល័យគ្រួសារនៅតាមបណ្ដា​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុផ្សេងៗទៀត​ក្រៅពី​ទីក្រុងហុងកុង​ ដ្បិតថា អ្នកមានទ្រព្យសម្បត្តិ​ស្ដុកស្ដម្ភទាំងនេះ ប្រើប្រាស់ការិយាល័យនេះ ដើម្បីគ្រប់គ្រង និងចាត់ចែងលុយកាក់ ទ្រព្យសម្បត្តិរបស់ពួកគេនៅក្រៅស្រុក។

យ៉ាងណាមិញ ស្របពេលដែល ចំនួនក្រុមហ៊ុនវិនិយោគបែបនេះសម្រាប់​មហាសេដ្ឋីបានកើនឡើងទ្វេដងនៅក្នុងប្រទេសសិង្ហបុរី ចន្លោះពីឆ្នាំ២០១២ ដល់ឆ្នាំ២០២០នោះ ទីក្រុងហុងកុងឯណោះវិញ ក៏បាន​និងកំពុង​ប្រើវិធីសាស្ត្រ​ ដើម្បី​ប្រមូលកៀគរយកមូលធនទាំងនោះត្រឡប់ទៅវិញ តាមរយៈការដាក់ចេញនូវសម្បទានពន្ធ​មួយចំនួន​កាលពីខែមុននេះ។

សូមបញ្ជាក់ថា បើតាម​ការស្ទង់មតិរបស់​ក្រុមហ៊ុន Henley & Partners ទីក្រុងដែលជាប់លំដាប់លេខមួយ ដែលមានមហាសេដ្ឋីរស់នៅច្រើនជាងគេបំផុតក្នុងពិភពលោកនោះ គឺទីក្រុង ញូវយ៉ក របស់សហរដ្ឋអាមេរិក ចំណាត់ថ្នាក់ទី២ គឺបានទៅលើទីក្រុងតូក្យូរបស់ជប៉ុន, និងទីក្រុង The Bay Area នៅសហរដ្ឋអាមេរិកជាប់លេខ៣។ រីឯចំណាត់ថ្នាក់ទី ៤ គឺទីក្រុងឡុងរបស់អង់គ្លេស, ទី៥ គឺសិង្ហបុរី, ទី៦ ទីក្រុង Los Angeles និងទី៧ គឺទីក្រុងហុងកុង៕




អត្ថបទបន្ទាប់


ក្រុមហ៊ុនចិន ភីង អាន (Ping An) បានស្ដីបន្ទោសគណៈគ្រប់គ្រងធនាគារ អេចអេសប៊ីស៊ី (HSBC) របស់អង់គ្លេស

ព័ត៌មាន
គណៈគ្រប់គ្រងរបស់ធានាគារដ៏ធំលំដាប់ពិភពលោករបស់អង់គ្លេស គឺធនាគារ អេចអេសប៊ីស៊ី (HSBC) បានរងការស្ដីបន្ទោសពីក្រុមហ៊ុនធានារ៉ាប់រងនិងសេវាក…

កម្ពុជា និងបារាំង ពិភាក្សាលើការការដោះដូរពាណិជ្ជកម្មផ្លែប៉ោម និងស្វាយស្រស់រវាងគ្នា

ព័ត៌មាន
ថ្នាក់ដឹកនាំនៃក្រសួងកសិកម្មកម្ពុជា និងគណៈប្រតិភូនៃប្រទេសបារាំងបានជួបពិភាក្សាគ្នានៅថ្ងៃទី ១៩ ខែមេសានេះ ដោយផ្ដោតលើការនាំចូលផ្លែប៉ោមស្រស់ពី…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ