វិស័យអប់រំ

តើក្រសួង និងស្ថាប័នពាក់ព័ន្ធគួរធ្វើបែបណា ដើម្បីកុំឱ្យប៉ះពាល់ដល់ការសិក្សារបស់សិស្ស ដែលត្រូវបានបិទដោយសារសង្គ្រាមឈ្លានពានរបស់ថៃ?


ក្រោយកម្ពុជា រងការឈ្លានពានពីសំណាក់យោធាល្មោភសង្រ្គាមថៃ យ៉ាងសាហាវព្រៃផ្សៃ បានជំរុញឱ្យពលរដ្ឋរាប់ម៉ឺននាក់ត្រូវបង្ខំចិត្តរត់ភៀសខ្លួនទៅរកទីតាំងសុវត្ថិភាព ហើយកុមារជាច្រើន ក៏ត្រូវខកខានការសិក្សាដោយសារសាលាត្រូវបានបិទទ្វារបណ្តោះអាសន្ន។ ដើម្បីសម្រួល និងធានាដំណើរការរៀនសូត្ររបស់សិស្សភៀសសឹក តើក្រសួង និងស្ថាប័នពាក់ព័ន្ធគួរធ្វើបែបណា ដើម្បីកុំប៉ះពាល់ដល់ការសិក្សារបស់សិស្ស ដែលត្រូវបានបិទដោយសារសង្គ្រាមឈ្លានពានរបស់ថៃ?
វិស័យអប់រំ
ដោយ

លោកបណ្ឌិត ឈត ប៊ុនថង អ្នកជំនាញទស្សនវិជ្ជា និងអ្នកតាមដានហេតុការណ៍សង្គមបានវាយតម្លៃថា ស្របពេលដែលស្ថានភាពសង្រ្គាមរវាងកម្ពុជា-ថៃ ស្ថិតក្នុងភាពស្រពេចស្រពិលមិនទាន់អាចធានាបានថានឹងបញ្ចប់នៅពេលណានោះ ប្រាកដកណាស់វានឹងធ្វើឱ្យប៉ះពាល់ដំណើរការសិក្សារបស់កូនសិស្សភៀសសឹក។ ដូច្នេះអ្នកជំនាញរូបនេះ ជំរុញឱ្យភាគីពាក់ព័ន្ធត្រូវបង្កើតសាលារៀនបណ្តោះអាសន្ននៅទីតាំងជិតតំបន់ភៀសសឹកនោះ ឬសាលារៀនដែលមានស្រាប់ ដើម្បីរួមចំណែកធ្វើយ៉ាងណាឱ្យសិស្សភៀសសឹកទាំងនោះនៅតែអាចទទួលបានការសិក្សាទៅតាមស្ថានភាពជាក់ស្តែងនៅក្នុងគ្រាដ៏លំបាកនេះ។

​ពាក់ព័ន្ធបញ្ហានេះដែរ ​ឧកញ៉ា ប៉ិច បូឡែន អគ្គនាយកក្រុមហ៊ុន វេសឡាញ អេខ្យូខេសិនគ្រុប បានគូសបញ្ជាក់ថា នៅក្នុងគ្រាលំបាកនេះ សាលាឯកជនចំណេះទូទៅទាំងអស់គួរសហការជាមួយសាលារដ្ឋ ជួយទទួលយកកូនសិស្សភៀសសឹកចូលរៀនបន្តដោយឥតគិតថ្លៃជាបណ្តោះអាសន្នសិន រហូតដល់ស្ថានភាពត្រឡប់មកធម្មតាវិញ ដែលពួកគេអាចវិលទៅសាលារៀនរៀងខ្លួនវិញបាន។ អ្នកជំនាញរូបនេះបានសង្កត់ធ្ងន់ថា នេះជាពេលវេលាដែលប្រជាជនខ្មែរត្រូវរួមគ្នាជាធ្លុងមួយជួយប្រជាជាតិ និងប្រជាជនកម្ពុជា ដូច្នេះហើយសម្រាប់បណ្តាញសាលារៀន Westline Education Group ផ្ទាល់នឹងចូលរួមកិច្ចការនេះដោយមោទនភាពផងដែរ​។

ពាក់ព័ន្ធបញ្ហានេះដែរ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥នេះ បានចេញសេចក្ដីណែនាំមួយដោយអនុញ្ញាតឱ្យសិស្សភៀសសឹកទាំងអស់ចុះឈ្មោះចូលរៀនជាបណ្ដោះអាសន្ននៅតាមសាលារៀន ដែលនៅជិតតំបន់ភៀសសឹក ឬកន្លែងស្នាក់នៅតាមការស្ម័គ្រចិត្ត។ ជាមួយគ្នានេះក្រសួងអប់រំបានណែនាំដល់គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាត្រូវចាត់ចែង និងរៀបចំក្រុមការងារជួយគាំទ្រ, ទទួល និងសម្រសម្រួលការចុះឈ្មោះតាមកម្រិតថ្នាក់, រៀបចំថ្នាក់រៀន និងកាលវិភាគសម្រាប់សិស្សភៀសសឹក, ផ្តល់ការប្រឹក្សា និងលើកទឹកចិត្តជាប្រចាំដល់សិស្សភៀសសឹក, រៀបចំក្លឹបសិក្សាតាមមុខវិជ្ជា ដើម្បីជួយគាំទ្រ ជាពិសេសសិស្សថ្នាក់ទី៩ និងទី១២ និងរៀបចំរបាយការណ៍អំពីការទទួលសិស្ស និងស្ថានភាពរៀនសូត្ររបស់សិស្សភៀសសឹក។ ទន្ទឹមនេះ ក្រសួងអប់រំ ក៏បានណែនាំដល់មាតាបិតា និងអាណាព្យាបាលសិស្សត្រូវនាំកូនចៅទៅចុះឈ្មោះចូលរៀននៅតាមសាលារៀន ដែលនៅជិតតំបន់ភៀសសឹក ឬកន្លែងស្នាក់នៅ, លើកទឹកចិត្ត និងអប់រំកូនៗ ឱ្យមានស្មារតីរឹងមាំ និងផ្តោតលើការសិក្សារៀនសូត្រ៕




អត្ថបទបន្ទាប់


អ្នកវិភាគផ្នែកយោធាដ៏ល្បី១រូបរបស់ថៃ បានទម្លាយពីផែនការវាយប្រហាររបស់ថៃ មកលើប្រទេសកម្ពុជា

លោកស្រី វ៉ាសាណា ណានួម អ្នកវិភាគ និងជាអ្នកសារព័ត៌មានជើងចាស់ខាងផ្នែកយោធា និងសន្តិសុខជាតិ ដ៏ល្បី១រូបរបស់ថៃ បានវិភាគលាតត្រដាងអំពីផែនការ…

អ្នកជំនាញបង្ហាញបញ្ហាប្រឈមធំៗ៣ ដែលអាចបង្អាក់កំណើនសេដ្ឋកិច្ចកម្ពុជា

ការធ្លាក់ចុះនៃវិស័យអចលនទ្រព្យ ការរំខាននៅតាមព្រំដែន និងការរឹតបន្តឹងពាណិជ្ជកម្មថ្មីៗបានបង្អាក់សកម្មភាពក្នុងទីផ្សារការងារ និងក្នុងវិស័យទេសចរ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ