សហគ្រាស

ហេតុអ្វីរដ្ឋាភិបាលថៃ ដាក់ផែនការជួយអភិវឌ្ឍន៍សហគ្រាសថ្មីចំនួន១ម៉ឺន ?


តាមគម្រោងនៅក្នុងរយៈពេល៤ឆ្នាំខាងមុខ រដ្ឋាភិបាលថៃនឹងជួយគាំទ្រដល់សហគ្រាសបង្កើតថ្មី ឫទើបនឹងចាប់ផ្តើមអាជីវកម្មចំនួន១ម៉ឺនសហគ្រាស។ សាព័ត៌មាន Nikkei បានរាយការណ៍ថា សហគ្រាសដែលជាគោលដៅនៃគម្រោងនេះ គឺពាក់ព័ន្ធនឹងវិស័យកសិកម្ម ទេសចរណ៍ ថាមពល និងឱសថ។ តាមរយៈគម្រោងនេះ ថៃមានបំណងប្រែក្លាយខ្លួនឱ្យក្លាយជាប្រទេសកំពូលទាំង៣០លើពិភពលោកលើការច្នៃប្រឌិតបច្ចេកវិទ្យានៅត្រឹមឆ្នាំ២០៣០។
សហគ្រាស
ដោយ

ថៃដែលជាប្រទេសមានសក្តានុពលសេដ្ឋកិច្ចមួយនៅក្នុងតំបន់អាស៊ាន មានបំណងបណ្ដុះបណ្ដាលក្រុមហ៊ុនទើបចាប់ផ្តើមអាជីវកម្មចំនួន១ម៉ឺនសហគ្រាសនៅក្នុងប្រទេស ដែលកំពុងវិនិយោគលើវិស័យផ្សេង​ៗ ចាប់ពីកសិកម្មរហូតដល់ផលិតកម្មឱសថឲ្យយកចិត្តទុកដាក់នៅលើការច្នៃប្រឌិត។

លោក គ្រីតប៉ាកា ប៊ូនហ្វូអេង ( Krithpaka Boonfueng) នាយកប្រតិបត្តិនៃទីភ្នាក់ងារនវានុវត្តន៍ជាតិបានប្រាប់សារព័ត៌មាន Nikkei ក្នុងបទសម្ភាសកាលពីពេលថ្មីៗថា លោកនឹងបង្កើនចំនួនក្រុមហ៊ុនច្នៃប្រឌិត ហើយក៏នឹងមានផែនការធ្វើឱ្យប្រសើរឡើងនូវផលិតភាពនៃសេដ្ឋកិច្ចថៃ។

តាមផែនការដែលបានគ្រោងទុក ក្រុមអ្នកជំនាញរបស់រដ្ឋាភិបាលថៃ មានផែនការដាក់ចេញគម្រោងនេះឱ្យអនុវត្តវារហូតដល់ដំណាច់ឆ្នាំ២០២៧ ក្រោមផែនការដ៏មហិច្ឆតាមួយដើម្បីជំរុញការច្នៃប្រឌិតសាជីវកម្មប្រកបដោយសុពលភាព។ ផែនការនវានុវត្តន៍ជាតិរយៈពេល៤ឆ្នាំនៅក្នុងការងារ ដែលនឹងចាប់ផ្តើមនៅឆ្នាំ២០២៤នេះ មានគោលដៅពង្រីកចំនួនសហគ្រាសធុនតូច និងមធ្យម រួមទាំងការចាប់ផ្តើមអាជីវកម្មផងដែរ។

ដើម្បីអនុវត្តផែនការនេះ រដ្ឋាភិបាលថៃ មានបំណងនឹងប្រើប្រាស់មូលនិធិ ដែលមានតម្លៃដល់ទៅ៥ពាន់លានបាត ឫប្រមាណជា១៣៨លានដុល្លារ ដើម្បីផ្តល់ជាជំនួយ ឫជាមូលនិធិវិនិយោគក្នុងរយៈពេល៤ឆ្នាំខាងមុខនៅក្នុងក្រុមសហគ្រាសអាជីវកម្មតាមគោលដៅ ដែលបានកំណត់។

ទំហំទឹកប្រាក់នេះមានការកើនឡើងទ្វេដងនៃមូលនិធិ ដែលរដ្ឋាភិបាលថៃធ្លាប់បានបែងចែកសម្រាប់រយៈពេល៤ឆ្នាំមុន។ មូលនិធិនេះនឹងផ្តោតលើវិស័យអាទិភាពចំនួន៥រួមមាន កសិកម្ម ឱសថ ទេសចរណ៍ ថាមពលទន់ និងថាមពលអគ្គិសនី។

លោក គ្រីតប៉ាកា បានគូសបញ្ជាក់ថា ការដាក់ចេញផែនការនេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីប្រែក្លាយប្រទេសថៃ ឱ្យក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសកំពូលទាំង៣០ នៅលើពិភពលោកទាក់ទងនឹងការច្នៃប្រឌិតបច្ចេកវិទ្យានៅឆ្នាំ២០៣០។

មកដល់ពេលនេះ ប្រទេសថៃជាប្រទេសដែលជាប់ចំណាត់ថ្នាក់ទី៤៣ ក្នុងសន្ទស្សន៍នវានុវត្តន៍សកលឆ្នាំ២០២៣ របស់អង្គការកម្មសិទ្ធិបញ្ញាពិភពលោកនៅពីក្រោយប្រទេសសិង្ហបុរី ដែលស្ថិតនៅចំណាត់ថ្នាក់ទី៥ និងប្រទេសម៉ាឡេស៊ីនៅចំណាត់ថ្នាក់ទី៣៦៕

ដោយៈ សរ សុជាតិ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សេដ្ឋកិច្ចវៀតណាមកំពុងប្រឈមនឹងអនុបាតបំណុលមិនល្អក្នុងប្រព័ន្ធធនាគារដល់ជិត៤%

ព័ត៌មាន
មេដឹកនាំធនាគារធំៗមួយចំនួននៅវៀតណាម ជឿជាក់ថា អនុបាតបំណុលមិនល្អក្នុងប្រព័ន្ធធនាគារនៅវៀតណាមនឹងកើនឡើងដល់ចំណុចកំពូលនៅត្រីមាសទី៣ នៃឆ្នាំ២…

អាម៉េរិកព្រមានប្រើកម្លាំងទ័ពសងសឹកអ៊ីរ៉ងជុំវិញការវាយប្រហារមូលដ្ឋានទ័ពរបស់ខ្លួន

ព័ត៌មាន
កាលពីថ្ងៃចន្ទ ក្រុមហាម៉ាស បានសម្រេចដោះលែងចំណាត់ខ្មាំងពីរនាក់ ដែលជាជនជាតិ អ៊ីស្រាអែលចេញពីតំបន់ហ្កាហ្សា ខណៈដែលអ្នកស្លាប់ និងរបួសនៅតែបន្តក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ