នយោបាយថៃ

ខឹង​គ្មាន​អ្នកស្ដាប់គាត់និយាយ នាយករដ្ឋមន្ត្រីថៃដើរចេញពី​កិច្ច​ពិភាក្សា​ក្នុងរដ្ឋសភា


នាយករដ្ឋមន្ត្រី​ថៃ លោក ប្រាយុត ចាន់អូចា បានដើរ​ចេញ​ពី​កិច្ច​ប្រជុំ​ពិភាក្សា​នៅក្នុង​រដ្ឋសភា ដោយ​ទំនង​ជា​ខឹង​ថា សមាជិក​រដ្ឋសភា​នាំគ្នា​សើច និងមិនស្ដាប់គាត់និយាយ ។
នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា
ដោយ

សារព័ត៌មាន PBS ថៃ បាន​ផ្សាយ​ថា ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​រសៀល​ថ្ងៃទី១៨ ខែកុម្ភៈ ខណៈ​ដែល​នាយករដ្ឋមន្ត្រី​ថៃ​ លោក ប្រាយុត ចាន់អូចា បាននិង​កំពុង​ពន្យល់​អង្គប្រជុំ​អំពី​គម្រោង​តំបន់​សេដ្ឋកិច្ច​ភាគខាងត្បូង​ប្រទេសថៃ ជាផ្នែកនៃដំណើរការសួរដេញដោលអំពីគម្រោងនេះ ។ 

ដោយ​ចោទប្រកាន់ថា ពុំមាន​អ្នកស្ដាប់គាត់និយាយ លោក ប្រាយុត បាន​បញ្ចប់​សុន្ទរកថា​របស់លោក​ដោយ​កំបុត និងដើរ​ចេញ​ពីកិច្ច​ពិភាក្សា​នោះ​តែម្ដង ។ 

លោក ប្រាយុត ត្រូវគេ​រាយការណ៍ថា បាននិយាយយ៉ាងដូច្នេះ «ខ្ញុំគិតថា ខ្ញុំ​ឈប់និយាយត្រឹមនេះចុះ ពីព្រោះ​គ្មាន​អ្នកណាស្ដាប់ទេ មានតែអ្នកសើច ។ ប៉ុណ្ណឹងបានហើយ អរគុណ ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កម្ពុជាស្នើទិញវ៉ាក់សាំងកូវីដ-១៩ចំនួន៥លានដូសពីឥណ្ឌា

ព័ត៌មាន
រដ្ឋាភិបាលកម្ពុជាបានដាក់សំណើរទៅកាន់ប្រទេសឥណ្ឌា ដើម្បីបញ្ជាទិញវ៉ាក់សាំងបង្ការកូវីដ-១៩ ចំនួន ៥លានដូសបន្ថែមទៀត។ នេះបើតាមសេចក្តីប្រកាសព័ត៌…

ធនាគារពិភពលោកថានឹងលែងផ្ដល់ជំនួយអភិវឌ្ឍថ្មីៗដល់មីយ៉ាន់ម៉ាទៀតហើយ

ព័ត៌មាន
លោក David Malpass ប្រធានធនាគារពិភពលោក បានថ្លែងឲ្យដឹងកាលពីពេលថ្មីៗនេះថា ធនាគារពិភពលោក នឹងបង្កើនការប្រុងប្រយ័ត្នក្នុងការផ្តល់ជំនួយ រួមទា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ