ធនាគារកណ្តាលអាម៉េរិក

ការកាត់បន្ថយអត្រាការប្រាក់នៅអាម៉េរិក បន្តស្ថិតក្នុងភាពស្រពេចស្រពិល ក្រោយអតិផរណាកញ្ជ្រោលឡើងកាលពីខែកុម្ភៈ


អត្រាអតិផរណារបស់សហរដ្ឋអាម៉េរិកប្រចាំខែកុម្ភៈ បានហក់ឡើងបន្តិច បើទោះជាវាបន្តស្ថិតនៅក្នុងស្ថានភាពដែលអាចគ្រប់គ្រងបានក៏ដោយ។ ការកញ្ជ្រោលឡើងនៃកម្រិតអត្រាអតិផរណានេះកំពុងជះឥទ្ធិពលអវិជ្ជមាននិងបង្កើតជាភាពស្រពេចស្រពិលដល់ក្តីរំពឹងក្នុងការកាត់បន្ថយអត្រាការប្រាក់របស់ធនាគារកណ្តាលអាម៉េរិកនៅខែមិថុនា ខាងមុខផងដែរ។ សន្ទស្សន៍អតិផរណានៅខែកុម្ភៈ បានកើនឡើងដល់កម្រិត២,៥% ខណៈធនាគារកណ្តាលអាមេរិករំពឹងស្ថិតក្នុងកម្រិតត្រឹម២%។
ធនាគារកណ្តាលអាម៉េរិក
ដោយ

របាយការណ៍សន្ទស្សន៍អតិផរណាចុងក្រោយបង្អស់នៅសហរដ្ឋអាម៉េរិក បានបង្ហាញថា អត្រាអតិផរណានៅសហរដ្ឋអាម៉េរិកកាលពីខែកុម្ភៈ បានកើនឡើងបន្តិចដល់២,៥% ផ្ទុយពីអ្វី ដែលធនាគារកណ្តាលរបស់ប្រទេសនេះបានព្យាករទុកដោយរំពឹងមានក្នុងកម្រិត២%។ កម្រិតអត្រាអតិផរណានេះមានកើនឡើង០,១% បើធៀបនឹងកម្រិតអត្រាអតិផរណានៅក្នុងខែមករា ដែលមានក្នុងកម្រិត២,៤%។ សន្ទស្សន៍អតិផលណា គឺជាមូលដ្ឋានគ្រឹះដ៏ចម្បងរបស់ធនាគារកណ្តាលសហរដ្ឋអាម៉េរិក ក្នុងការសម្រេចចិត្តកាត់បន្ថយអត្រាការប្រាក់ ដែលបានពន្យាពេលជាបន្តបន្ទាប់។

ជុំវិញបញ្ហានេះលោក ជេរូម ផូវែល (Jerome Powell) ប្រធានធនាគារកណ្តាលសហរដ្ឋអាម៉េរិកបានគូសបញ្ជាក់ថា ការកាត់បន្ថយអត្រាការប្រាក់នៅមិនទាន់ខិតជិតចូលមកដល់នៅឡើយទេ ហើយធនាគារកណ្តាលក៏មិនចាំបាច់ប្រញាប់ប្រញាល់ក្នុងការកាត់បន្ថយអត្រាការប្រាក់នោះដែរ។ បើតាមអ្នកជំនាញរូបនេះ ធនាគារកណ្តាលអាម៉េរិកនៅបន្តត្រូវការពេលវេលាបន្ថែមទៀត ដើម្បីរង់ចាំរហូតដល់កម្រិតអត្រាអតិផរណាមានភាពប្រសើរឡើង។

លោកបានបន្តថា សន្ទស្សន៍អត្រាអតិផរណាបានកើនឡើងកាលពីខែកុម្ភៈ ដល់២,៥% គឺខុសពីគោលដៅ២% ដែលធនាគារបានគ្រោងទុក។ ទោះជាយ៉ាងណាថ្នាក់ដឹកនាំធនាគារកណ្តាលអាម៉េរិករូបនេះស្នើកុំឱ្យមានការព្រួយបារម្ភចំពោះការកើនឡើងកម្រិតអត្រាអតិផរណានេះ ដ្បិតវានៅតែមាននិន្នាការស្របតាមការរំពឹងទុករបស់ធនាគារកណ្តាល។ ការស្ទុះងើបឡើងនៃអត្រាអតិផរណានៅខែកុម្ភៈ នេះ អាចបណ្តាលមកពីការកើនឡើងនូវតម្លៃថាមពល២,៨% កំណើននៃតម្លៃស្បៀងអាហារឡើង២,៩%ជាដើម៕

ដោយៈ សរ សុជាតិ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ថៃ កំពុងចរចាជាមួយមហាយក្សចិន និងឡាវ ដើម្បីបើកដំណើរការផ្លូវអាកាសថ្មីៗ

ព័ត៌មាន
ប្រទេសថៃ កំពុងចរចា និងពិភាក្សាជាមួយមហាយក្សចិន និងប្រទេសឡាវ ជុំវិញផែនការបើកដំណើរការផ្លូវអាកាសថ្មីៗ ដើម្បីជួយកាត់បន្ថយការកកស្ទះក្នុងផ្លូវ…

ធនាគារកណ្ដាលរុស្ស៊ី ផ្ដល់កម្ចីជាប្រាក់យន់របស់មហាមិត្តចិនកាន់តែច្រើន ក្រោមប្រតិបត្តិការដោះដូររូបិយប័ណ្ណ

ព័ត៌មាន
ធនាគារកណ្តាលនៃប្រទេសរុស្ស៊ី បានទម្លាយឱ្យដឹងថា ពេលនេះខ្លួនបានផ្ដល់កម្ចីឥណទានជាប្រាក់យន់ (Yuan) របស់មហាមិត្តចិន កាន់តែច្រើនដោយសារខ្លួនមើលឃ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ