ស្ពានឆ្លងកាត់ទន្លេមេគង្គឆ្ពៅទៅអរិយក្សត្រ

កម្ពុជានឹងចុះហត្ថលេខាទទួលកម្ចីពីកូរ៉េ ដើម្បីសង់ស្ពានឆ្លងកាត់ទន្លេមេគង្គឆ្ពៅទៅអរិយក្សត្រនៅខែវិច្ឆិកា


ថ្នាក់ដឹកនាំអគ្គនាយកដ្ឋានសាធារណការ នៃក្រសួងសាធារណការ និងដឹកជញ្ជូនបានគូសបញ្ជាក់ថា កម្ពុជាគ្រោងនឹងចុះហត្ថលេខាទទួលកម្ចីហិរញ្ញប្បទានពីសាធារណៈរដ្ឋកូរ៉េ ដើម្បីសាងសង់ស្ពានឆ្លងទន្លេមេគង្គមិត្តភាពកម្ពុជា-កូរ៉េនៅក្នុងអំឡុងខែវិច្ឆិកា ខាងមុខនេះ។
កម្ពុជានឹងចុះហត្ថលេខាទទួលកម្ចីពីកូរ៉េ ដើម្បីសង់ស្ពានឆ្លងកាត់ទន្លេមេគង្គឆ្ពៅទៅអរិយក្សត្រនៅខែវិច្ឆិកា

យ៉ាងណាមិញ បើតាមការគូសបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់នៃរដ្ឋសភា កាលពីពេលថ្មីៗស្ពាន​ដែលគ្រោងសាងសង់ចេញពីម្តុំផ្សាររាត្រីឆ្ពោះទៅត្រើយនៃម្ដុំសណ្ឋាគារសុខា ហើយបន្តទៅស្វាយជ្រុំនៅតំបន់អរិយក្សត្រនេះ នឹងបើកការដ្ឋានសាងសង់​នៅ​ឆ្នាំ២០២៣ ខាងមុខនេះ។ ជុំវិញដំណឹង​នៃគម្រោងសាងសង់ស្ពានឆ្លងទន្លេមេគង្គនេះដែរ អ្នកជំនាញក្នុងវិស័យអចលនទ្រព្យបានបង្ហាញក្តីរំពឹងខ្ពស់ថា វានឹងជួយជំរុញឲ្យតម្លៃអចលនទ្រព្យនៅតំបន់អរិយក្សត្រមានការកើនឡើងមួយកម្រិតទៀត។

ឯកឧត្តម ហេង រត្នពិសិដ្ឋ អគ្គនាយកនៃអគ្គនាយកដ្ឋានសាធារណការ នៃក្រសួងសាធារណការ​ និងដឹកជញ្ជូនបានគូសបញ្ជាក់ថា មកទល់ពេលនេះកម្ពុជាមិនទាន់ទទួលបានកម្ចីពីភាគីកូរ៉េនៅឡើយទេ តែតាមគម្រោងកម្ពុជា​ និងភាគីកូរ៉េគ្រោងនឹងចុះហត្ថលេខាប្រគល់ និងទទួលហិរញ្ញប្បទានសម្រាប់ការសាងសង់ស្ពានឆ្លងទន្លេមិត្តភាពកម្ពុជា-កូរ៉េនៅ​អំឡុងខែវិច្ឆិកា ខាងមុខនេះ។ ទោះយ៉ាងណា ឯកឧត្តម មិនបញ្ជាក់លម្អិតពីទំហំហិរញ្ញប្បទាន ដែលកម្ពុជា និងកូរ៉េគ្រោងចុះហត្ថលេខានេះមានទំហំប៉ុន្មាននោះទេ។ បើតាមការគូសបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់រូបនេះ​ ក្រោយចុះហត្ថលេខារួច កម្ពុជានឹងជ្រើសរើសក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសឲ្យចុះសិក្សាលម្អិតលើគម្រោងនេះ។

ជុំវិញការអភិវឌ្ឍន៍គម្រោងស្ពានឆ្លងទន្លេនេះដែរ លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២នៃរដ្ឋសភាបានបញ្ជាក់ក្នុងជំនួបជាមួយឯកឧត្តម ជូ ណាក់យ៉ាំង អភិបាលក្រុងឃ្យុងយូ នៃសាធារណៈរដ្ឋកូរ៉េ កាលពីពេលថ្មីៗនេះថា គម្រោងស្ពានឆ្លងទន្លេមេគង្គ និងទន្លេបាសាបមិត្តភាពកម្ពុជា-កូរ៉េ ដែលជាជំនួយឥតសំណង និងហិរញ្ញប្បទានរបស់កូរ៉េខាងត្បូង នឹងបើកការដ្ឋានសាងសង់នៅឆ្នាំ២០២៣ ខាងមុខនេះ។

ពាក់ព័ន្ធបញ្ហានេះដែរ មន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ប្រាប់ខេមបូណូមីស កាលពីពេលថ្មីៗថា រាជរដ្ឋាបាលកម្ពុជាបានឯកភាពជាគោលការណ៍​រួចហើយ ដោយអនុញ្ញាតឲ្យក្រុមហ៊ុនកូរ៉េសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េចំនួនពីរ ក្នុងនោះស្ពានទី១ សាងសង់ចេញពីម្តុំផ្សាររាត្រីក្បែរផ្សារចាស់ឆ្ពោះទៅត្រើយសុខាឆ្លងកាត់ទន្លេសាប និងស្ពានទី២​ចេញ​ពីម្តុំត្រើយសុខាឆ្ពោះទៅអរិយក្សត្រឆ្លងកាត់ទន្លេមេគង្គ។

ជុំវិញការអភិវឌ្ឍន៍ស្ពានឆ្លងទន្លេនេះដែរ អ្នកជំនាញក្នុងវិស័យសេដ្ឋកិច្ច និងអចលនទ្រព្យធ្លាប់​បានបង្ហាញក្តីរំពឹងថា ក្រោយស្ពាននេះត្រូវបានស្ថាបនាឡើង​នឹងជួយផ្លាស់ប្តូរមុខតំបន់​អរិយក្សត្យ​ឲ្យក្លាយជា​តំបន់ពាណិជ្ជកម្ម ដែលបណ្តុំ​ដោយអគារពាណិជ្ជកម្ម ផ្សារទំនើប ខុនដូ និងអគារលំនៅ​ឋាន​ប្រណិតៗជាដើម។ ជាពិសេសវានឹងជួយជំរុញឲ្យតម្លៃអចលនទ្រព្យនៅតំបន់នោះកាន់តែមានតម្លៃកើនឡើងមួយកម្រិតទៀត៕




អត្ថបទបន្ទាប់


សម្ដេច ហ៊ុន សែន ជំរុញឲ្យមន្រ្តីពាក់ព័ន្ធកាត់ឆ្វៀលដីជូនពលរដ្ឋនៅតំបន់៣ក្នុងបឹងទន្លេសាបឲ្យបានឆាប់

ព័ត៌មាន
រាជរដ្ឋាភិបាលកម្ពុជា បានបែងចែកដីបឹងទន្លេសាប ជា៣តំបន់ ដើម្បីបង្កភាពងាយស្រួលដល់ការគ្រប់គ្រង ដោយក្នុងនោះ ដីតំបន់៣ ជាដីដែលមិនអាចអាស្រ័យផល …

កម្ពុជារៀបចំវេទិកាជាន់ខ្ពស់ស្តីពី ខួប១០ឆ្នាំ នៃកិច្ចព្រមព្រៀង RCEP នៅដើមខែក្រោយ

ព័ត៌មាន
ក្រសួងពាណិជ្ជកម្មកម្ពុជា វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់តំបន់អាស៊ីបូព៌ា និងអាស៊ាន (ERIA) និងលេខាធិការដ្ឋានអាស៊ាន (ASEAN Secretari…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ