គោលនយោបាយអភិវឌ្ឍខេត្តព្រះសីហនុ

រាជរដ្ឋាភិបាលកំណត់គោលនយោបាយអភិវឌ្ឍខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង និងជាទីក្រុងបៃតងអាស៊ាន


សេចក្តីព្រាង«គោលនយោបាយគ្រប់គ្រង និងប្រើប្រាស់ដីធ្លី ដើម្បីអភិវឌ្ឍន៍ខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ឆ្នាំ២០២២-២០៣៨»ទទួលបានការអនុម័តទាំងស្រុងពីកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជានៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣។ គោលនយោបាយនេះគ្របដណ្តប់លើការគ្រប់គ្រង បែងចែកដីធ្លី និងលំនៅឋាន ក៏ដូចជាអភិវឌ្ឍន៍តំបន់ឆ្នេរ និងសំណង់ សំដៅប្រែក្លាយខេត្តនេះឲ្យក្លាយជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង និងទីក្រុងបៃតងអាស៊ាននៃប៉ូលអភិវឌ្ឍន៍ជាតិ។
ខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង និងជាទីក្រុងបៃតងអាស៊ាន (រូបភាព ទំព័រហ្វេសប៊ុក សម្តេចតេជោ ហ៊ុន សែន )

បើតាមអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាបាន​បង្ហោះសារនៅលើទំព័រហ្វេសប៊ុកថា កិច្ចប្រជុំពេញ​អង្គគណៈរដ្ឋមន្ត្រី ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ បានសម្រេចអនុម័តទាំងស្រុងលើសេចក្តីព្រាងគោលនយោបាយគ្រប់គ្រង និងប្រើប្រាស់ដីធ្លី ដើម្បីអភីវឌ្ឍន៍​ខេត្តព្រះសីហនុឲ្យក្លាយជាតំបន់សេដ្ឋកិច្ចពិសេស​គំរូពហុបំណងឆ្នាំ២០២២-២០៣៨។ ការរៀបចំគោលនយោបាយនេះមានទិសដៅតម្រង់ទិស និងកំណត់ការគ្រប់គ្រងដីធ្លី និងប្រើប្រាស់ដីធ្លីខេត្តព្រះសីហនុតាមគន្លងគំរូអភិវឌ្ឍសេដ្ឋកិច្ច សង្គម ស្របតាមគោលនយោបាយច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។

គោលនយោបាយគ្រប់គ្រង និងប្រើប្រាស់ដីធ្លី ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ច​ពិសេសគំរូពហុបំណង សំដៅដល់ការរៀបចំគោល​នយោបាយ​គ្រប់គ្រង​​វិស័យដីធ្លី ដែលក្នុងនោះ មានអនុវិស័យរដ្ឋបាលដីធ្លី អនុវិស័យរៀបចំដែនដី ការគ្រប់គ្រង និងការអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជាក្នុងខេត្តព្រះសីហនុ អនុវិស័យបែងចែកដីធ្លី និងលំនៅឋាន និងការគ្រប់គ្រង និងការអភិវឌ្ឍវិស័យសំណង់ និងវិស័យពាក់ព័ន្ធដីធ្លីផ្អែកលើមូលដ្ឋាននៃគោលនយោបាយដីធ្លី «សៀវភៅសដីដីធ្លី» គោលនយោបាយជាតិស្ដីពីការរៀបចំដែនដី នៃកម្ពុជា និងគោលនយោបាយ នៃវិស័យពាក់ព័ន្ធដីធ្លី។

ក្រៅពីអភិវឌ្ឍន៍ខេត្តព្រះសីហនុឲ្យក្លាយជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ការរៀបចំគោលនយោបាយនេះ ក៏ដើម្បីអភិវឌ្ឍន៍ខេត្តនេះឲ្យក្លាយជាទីក្រុងបៃតងអាស៊ាន នៃប៉ូលអភិវឌ្ឍន៍ជាតិទំនើបប្រកបដោយចីរភាព ជីវភាព សុខភាព និងសុភមង្គលតាមរយៈការជំរុញសមាហរណកម្មការអភិវឌ្ឍទីក្រុងឆ្លាត ការអភិវឌ្ឍបៃតង រមណីយដ្ឋានឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក និងមជ្ឈមណ្ឌលកំណើនជាតិជាដើម។ ម្យ៉ាងទៀត គឺដើម្បីរួមចំណែកប្រែក្លាយកម្ពុជាជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

ក្រៅពីសេចក្តីព្រាងគោលនយោបាយខាងលើ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ក៏បានអនុម័តលើសេចក្តីព្រាងគោលនយោបាយមួយចំនួនទៀតផងដែរ រួមមានសេចក្តីព្រាងគោលនយោបាយជាតិស្តីពីស្វាយចន្ទីឆ្នាំ២០២២-២០២៧, សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងទឹកស្អាត និងសេចក្តីព្រាងច្បាប់ស្តីពី "ប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ(ថ្មី)៕




អត្ថបទបន្ទាប់


សេចក្តីព្រាងច្បាប់ស្តីពី គោលនយោបាយជាតិស្តីពីស្វាយចន្ទី ឆ្នាំ២០២២-២០២៧ ត្រូវបានអនុម័ត

ព័ត៌មាន
សេចក្តីព្រាងច្បាប់ស្តីពី «គោលនយោបាយជាតិស្តីពីស្វាយចន្ទី ឆ្នាំ២០២២-២០២៧» ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា សម្រេចអនុម័តទាំងស្រុង នៅថ្ងៃទី១៣ ខែមក…

លោកពូទីន ប្ដូរមេបញ្ជាការកងទ័ពក្នុងសមរភូមិអ៊ុយក្រែនជាបន្តបន្ទាប់ ខណៈសង្គ្រាមនៅបន្ដអូសបន្លាយ

ព័ត៌មាន
ក្រុមអ្នកវិភាគធំៗបាននិយាយថា ការសម្រេចផ្លាស់ប្តូរមេបញ្ជាការកំពូលដែលគ្រប់គ្រង់ក្នុងសមរភូមិអ៊ុយក្រែនពីសំណាក់បុររសខ្លាំងរុស្ស៊ីលោក ពូទីន ជាស…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ