យានយន្ដអគ្គិសនី

ក្រុមហ៊ុន Toyota បោះទុន ៦២៤លានដុល្លារលើការផលិតយានយន្ដអគ្គិសនីនៅក្នុងប្រទេសឥណ្ឌា


ក្រុមហ៊ុន Toyota Kirloskar Motor ដែលមានមូលដ្ឋាននៅក្នុងប្រទេសឥណ្ឌា និងជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនជប៉ុន Toyota Motor បានបញ្ជាក់នាពេលថ្មីៗនេះថា ខ្លួនវិនិយោគទឹកប្រាក់ចំនួន ៦២៤ លានដុល្លារ សម្រាប់ការផលិតយានយន្ដអគ្គិសនីនៅក្នុងប្រទេសឥណ្ឌា ក្រោមកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលរបស់ប្រទេសនេះ ក្នុងការអំពាវនាវឲ្យមានការកាត់បន្ថយការបំភាយឧស្ម័នកាបូននៅក្នុងប្រទេស ដែលមានប្រជាជនច្រើនជាងគេបំផុតទី២ក្នុងពិភពលោកមួយនេះ។ នេះបើយោងតាមការចុះផ្សាយពីសារព័ត៌មានជប៉ុន Nikkei។
ក្រុមហ៊ុន Toyota បោះទុនផលិតយានយន្ដអគ្គិសនីនៅប្រទេសឥណ្ឌា។
ដោយ

ក្រុមហ៊ុន Toyota បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ជាមួយ​រដ្ឋាភិបាល​ឥណ្ឌា​នៅ​រដ្ឋ Karnataka ភាគ​ខាងត្បូង​នៃ​ប្រទេស​ឥណ្ឌា​ទាក់ទង​នឹង​ការ​វិនិយោគ​ថ្មី ខណៈ​ក្រុមហ៊ុន​នឹង​ផ្តោត​លើ​ការ​ផលិត​គ្រឿងបន្លាស់​រថយន្ត​អគ្គិសនី​នៅ​ទីនោះ ដែល​ជា​កន្លែង​ដែល​ខ្លួន​មាន​រោងចក្រ​ផលិត​រួច​ហើយ​។

រថយន្ត​ដែល​ប្រើ​ប្រេង​ឥន្ទ​នៈ​មាន​ចំណែក​ទីផ្សារ​ភាគច្រើន​បំផុត​នៃ​ទីផ្សារ​រថយន្ដ​នៅ​ឥណ្ឌា ប៉ុន្តែ​រដ្ឋាភិបាល​កំពុង​ព្យាយាម​បង្កើន​ចំណែក​នៃ​ការ​លក់​រថយន្ត​អគ្គិសនី ឲ្យ​បាន​យ៉ាង​ហោច​ណាស់ ៣០% នៅ​ត្រឹម​ឆ្នាំ ២០៣០​។ ការ​ប្រើប្រាស់​រថយន្ត​ដែល​ប្រើ​ប្រេង​ឥន្ទ​នៈ​មានការ​បំពុល​ដល់​បរិយាកាស​ជា​ខ្លាំង និង កត្តា​ប្រឈម​ផ្សេង​ៗ​ទៀត ខណៈ​ជា​រៀង​រាល់​ឆ្នាំ​ប្រទេស​ឥណ្ឌា​តែងតែ​ទទួល​រង​នៅ​ការ​បម្រែបម្រួល​អាកាសធាតុ​យ៉ាងធ្ងន់ធ្ងរ ពិសេស​ការ​កើនឡើង​កម្តៅ​នៅ​ក្នុង​ប្រទេស​របស់​ខ្លួន​។

នាយក​រដ្ឋមន្ត្រី​លោក Narendra Modi បាន​ប្រកាស​កាលពី​ឆ្នាំ ២០២១ ថា ប្រទេស​ឥណ្ឌា​មាន​គោលបំណង​សម្រេច​បាន​នូវ​ការ​គ្មាន​ការ​បំ​ភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ត្រឹម​ឆ្នាំ ២០៧០​។

កាលពី​ខែមីនា ក្រុមហ៊ុន Toyota Kirloskar Motor បាន​អះអាង​ថា ខ្លួន​បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការ​យោគយល់​ជាមួយ​ទីភ្នាក់ងារ​ពាក់ព័ន្ធ​ជាមួយ​រដ្ឋាភិបាល​សម្រាប់​ការ​វាយតម្លៃ​រថយន្ត​ដែល​ប្រើ​ប្រេង​ឥន្ទ​នៈ​ប្រភេទ Mirai fuel cell ចំពោះ​បរិស្ថាន​ឥណ្ឌា​ផង​ដែរ​។

គួរ​ជម្រាប​ថា ក្រុមហ៊ុន​យក្ស​ក្នុងស្រុក​របស់​ឥណ្ឌា Tata Motors កំពុង​នាំមុខ​គេ​ក្នុង​ការ​លក់​រថយន្ត​អគ្គិសនី នៅ​ក្នុង​ប្រទេស​ឥណ្ឌា​។ ជាមួយ​គ្នា​នេះ ក្រុមហ៊ុន​ផលិត​រថយន្ត​ជប៉ុន Suzuki ក៏​ទើបតែ​បាន​ប្រកាស​ថា ខ្លួន​នឹង​វិនិយោគ​ប្រហែល​ជាង​១​ពាន់​៣​រយ​លាន​ដុល្លារ ដើម្បី​ផលិត​រថយន្ត​អគ្គិសនី និង អា​គុយ​រថយន្ដ​អគ្គិសនី នៅ​ក្នុង​រដ្ឋ Gujarat ភាគ​ខាងលិច​នៃ​ប្រទេស​ឥណ្ឌា​ផង​ដែរ​៕

អត្ថបទ​៖ វ៉ា​ន់ ស្រី​រ័​ត្ន

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើកូរ៉េខាងត្បូង និងជប៉ុន អាចជួយឲ្យសហភាពអឺរ៉ុប លែងសូវពឹងផ្អែកលើចិនបានកម្រិតណា?

ព័ត៌មាន
សហភាពអ៊ឺរ៉ុបហាក់ដូចជាកំពុងបោះជំហានកាន់តែខ្លាំងទៅរកទំនាក់ទំនងជាមួយនឹងបណ្ដាប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើននៅក្នុងទ្វីបអាស៊ី ខណៈដែលប្លុក…

CDCបានអនុម័តគម្រោងវិនិយោគថ្មីៗចំនួន៦០គម្រោង មានទុនវិនិយោគសរុប ២,៦ពាន់លានដុល្លារ នៅ៤ខែឆ្នាំនេះ

ព័ត៌មាន
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) នៅរយៈពេល ៤ខែ ឆ្នាំ២០២២ បានអនុម័តគម្រោងវិនិយោគថ្មីៗ និងគម្រោងពង្រីកផលិតកម្មសរុប ចំនួន ៦០គម្រោង ដែលមានទ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ