កូរ៉េខាងជើង

ដូណាល់ ត្រាំ ម្ដង​គំរាម​វាយ ម្ដង​ថានឹង​ជួប​ជាមួយ​មេដឹកនាំ​កូរ៉េ​ខាងជើង បើ​សិន...


ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ ធ្វើ​ឲ្យ​ភ្ញាក់​ផ្អើល​ដល់​សារព័ត៌មាន​នៅ​អាមេរិក បន្ទាប់​ពី​លោក​ថ្លែង​ថា លោក​នឹង​ជួប​ជាមួយ​មេដឹកនាំ​កូរ៉េ​ខាងជើង លោក គីម ជុង​អ៊ុន ប្រសិន​បើ​ស្ថិត​ក្នុង​កាលៈទេសៈ​ត្រឹមត្រូវ។
លោក ដូណាល់ ត្រាំ (ឆ្វេង) ប្រធានាធិបតីអាមេរិក និង​ លោក គីម ជុងអ៊ុន មេដឹកនាំ​កូរ៉េ​ខាងជើង។ រូបភាព៖ Wikipedia
ដោយ

ក្នុង​កិច្ច​សម្ភាសន៍​ជាមួយ​ទូរទស្សន៍ Bloomberg របស់​អាមេរិក លោក ត្រាំ ថ្លែង​ថា ៖ «ប្រសិន​បើ​វា​ជា​ការ​សមស្រប​ដែល​ខ្ញុំ​ត្រូវ​ជួប​ជាមួយ​គាត់ [គីម ជុងអ៊ុន] ខ្ញុំ​នឹង​ជួប។ ខ្ញុំ​នឹង​មាន​កិត្តិយស​នឹង​ជួប»។ 

មុន​នេះ​មិន​យូរ​ប៉ុន្មាន មេដឹកនាំ​សហរដ្ឋ​អាមេរិក​ព្រមាន​ធ្ងន់ៗ​ចំពោះ​កូរ៉េ​ខាង​ជើង ដោយ​គំរាម​ប្រើ​កម្លាំង​វាយ​ប្រហារ​ទៅ​លើ​របប​កុំម្មុយនិស្ត​មាន​នុយក្លេអ៊ែរ​មួយ​នេះ... ប៉ុន្តែ ឥឡូវ​ លោក​ ត្រាំ​ បែរ​ជា​ប្រកាស​ថា នឹង​ជួប​ជាមួយ គឹម ជុងអ៊ុន ទៅវិញ។ 

តើ​លោក ត្រាំ ចង់​យ៉ាង​ណា​ឲ្យ​ពិត​ប្រាកដ​ជាមួយ​កូរ៉េ​ខាង​ជើង? 

ក្នុង​អំឡុង​ពេល ១០០ថ្ងៃ​ដំបូង​នៃ​ការ​កាន់​តំណែង​ជា​ប្រធានាធិបតី​អាមេរិក​របស់​លោក ត្រាំ កូរ៉េ​ខាង​ជើង​បាន​ក្លាយ​ជា​ការគំរាម​កំហែង​សន្តិសុខ​ជាតិ​ដ៏​បន្ទាន់​បំផុត និងជា​បញ្ហា​​គោល​នយោបាយ​បរទេស​ដែល​កំពុង​កើត​ឡើង​ចំពោះ​លោក​ ត្រាំ។ 

កូរ៉េខាងជើង​បាន​បន្ត​ការ​អភិវឌ្ឍ​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ និង​មីស៊ីល​ឆ្លង​ទ្វីប បើ​ទោះ​បី​មាន​ការ​ដាក់​ទណ្ឌកម្ម​ពី​សំណាក់​អន្តរជាតិ​ក្ដី។ 

ហើយ​អ្នក​វិភាគ​កិច្ចការ​យោធា​ និយាយថា យ៉ាង​យូរ​ត្រឹម​ឆ្នាំ​២០២០ កូរ៉េ​ខាង​ជើង​នឹង​ផលិត​បាន​កាំជ្រួច​មីស៊ីល​ឆ្លង​ទ្វីប​ដែល​អាច​បាញ់​ដល់​អាមេរិក គឺ​ស្ថិត​នៅ​ក្នុង​អំឡុង​អាណត្តិ​លោក​ ត្រាំ នៅ​ឡើយ។ 

គេ​មើល​ឃើញថា ការប្រែប្រួល​ជំហរ​របស់​លោក ត្រាំ អាច​ទាក់ទង​នឹង​ជំនួប​រវាង​លោក ត្រាំ និង​ប្រធានាធិបតី​ចិន លោក ស៊ី ជិនពីង កាល​ពី​ខែ​មុន នៅ​រដ្ឋ​ហ្វ្ល័រីដា សហរដ្ឋ​អាមេរិក៕




អត្ថបទបន្ទាប់


សភា​អាមេរិក​គ្រោង​ថវិកា ១២០​លាន​ដុល្លារ​សម្រាប់​ការពារ​លោក ត្រាំ និង​គ្រួសារ

ព័ត៌មាន
សភា​អាមេរិក​គ្រោង​នឹង​អនុម័ត​ថវិកា​ជាង ១២០លាន​ដុល្លារ​ ដើម្បី​សម្រាល​បន្ទុក​ចំណាយ​របស់​ទីភ្នាក់ងារ​នានា​ដែល​មាន​ភារកិច្ច​ការពារ​សន្ត…

វៀតណាម​នឹង​កាត់​បន្ថយ​ការនាំ​ចូល​សាច់​ជ្រូក​​ដើម្បី​សង្គ្រោះកសិករ​ក្នុង​ស្រុក

ព័ត៌មាន
រដ្ឋាភិបាល​វៀតណាម​ប្រកាស​ផែនការ​កាត់​បន្ថយ​ការនាំ​ចូល​សាច់ជ្រូក​ និង​ពង្រីក​ទីផ្សារ​នាំ​ចេញ ជា​ផ្នែក​នៃ​យុទ្ធនាការ​ទូទាំង​ប្រទេស​ដើម្ប…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ