ប្រជាធិបតេយ្យ​ធ្លាក់​ចុះ

ក្នុង​បញ្ជី​ប្រទេស​​«ប្រជាធិបតេយ្យ​ខ្លាំង​បំផុត​»​លើ​ពិភព​លោក អត់​មាន​អាមេរិក​ទេ !


លទ្ធិប្រជាធិបតេយ្យ​ កំពុងធ្លាក់​ចុះ​នៅ​ទូទាំង​ពិភព​លោក។ របាយការណ៍ចុង​ក្រោយ​របស់ក្រុម​ប្រមូលព័ត៌មាន​របស់​ ទស្សនាវដ្ដី The Economist បង្ហាញ​ថា ប្រទេស​ចំនួន​៧២​បាន​ធ្លាក់​ចុះ​នូវ​គុណតម្លៃ​ប្រជាធិបតេយ្យ។
សហរដ្ឋ​អាមេរិក ដែល​គេ​ចាត់​ទុក​ជា​បិតា​ប្រជាធិបតេយ្យ ឥឡូវ​នេះ ក្លាយ​ជា​ប្រជាធិបតេយ្យ​ដែល​មាន​គុណ​វិបត្តិ។
ដោយ

អង្គការ វេទិកា​សេដ្ឋកិច្ច​ពិភព​លោក (World Economic Forum) បាន​ចុះ​ផ្សាយ​អត្ថបទ​មួយ បង្ហាញ​ពី​ប្រទេស​ប្រជាធិបតេយ្យ​ពេញលេញ ប្រទេស​ប្រជាធិបតេយ្យ​មាន​គុណវិបត្តិ ប្រទេស​ដែល​មាន​របប​កូនកាត់ និង​ប្រទេស​ផ្ដាច់​ការ ដោយ​យោង​ទៅ​លើ​ សន្ទស្សន៍​ប្រជាធិបតេយ្យ របស់​ទស្សនាវដ្ដី The Economist។

សូម​មើល សន្ទស្សន៍​លទ្ធិប្រជាធិបតេយ្យ ឆ្នាំ២០១៦ !

សន្ទស្សន៍​លទ្ធិ​ប្រជាធិបតេយ្យ វាស់វែង​ទៅ​លើ​ស្ថានភាព​លទ្ធិ​ប្រជាធិបតេយ្យ​ ដោយ​ដាក់​ពិន្ទុ​ទៅ​លើ​ដំណើរការ​នៃ​ការ​បោះឆ្នោត និង​ពហុបក្ស​និយម ស្ថានភាព​សេរីភាព​ស៊ីវិល ការប្រព្រឹត្ត​ទៅ​នៃ​រដ្ឋាភិបាល ការចូលរួម​ផ្នែក​នយោបាយ និង​វប្បធម៌​នយោបាយ នៅ​ក្នុង​ប្រទេស​ជាង ១៦០​ប្រទេស ទូទាំង​ពិភព​លោក។

ប្រទេស​ទាំង​១០ ដែល​មាន​ប្រជាធិបតេយ្យ​ខ្លាំង​ជាង​គេ​បំផុត​​នៅ​លើ​ពិភព​លោក រួមមាន លេខ​១. ប្រទេស​ន័រវ៉េ (Norway) លេខ​២. ប្រទេស​អ៊ិស្លង់ (Iceland) លេខ​៣. ប្រទេស​​ស៊ុយអែត (Sweden) លេខ​៤. ប្រទេស​ញូវហ្ស៊ីឡិន (New Zealand) លេខ​៥. ប្រទេស​ដាណឺម៉ាក (Denmark) លេខ​៦​ស្ទួន គឺប្រទេស​កាណាដា (Canada) និង​ប្រទេស អៀរឡង់ (Ireland) លេខ​៨. ប្រទេស​ស្វ៊ីស (Switzerland) លេខ​៩. ប្រទេស​ហ្វាំងឡង់ (Finland) និង​លេខ​១០. ប្រទេស​អូស្ត្រាលី (Australia)។ 

តារាង និង​ក្រាហ្វិក​អំពី​របាយការណ៍​លទ្ធិ​ប្រជាធិបតេយ្យ​ពិភព​លោក។ (www.weforum.org)

ប្រទេស​ទាំង​១០​នេះ ត្រូវ​បាន​ចាត់ទុក​ជា​ប្រទេស​ដែល​មាន​លទ្ធិ​ប្រជាធិបតេយ្យ​ពេញ​លេញ។ ដោយ​ឡែក​ប្រទេស​មហាអំណាច​លេខ​១ នៅ​លើ​ពិភព​លោក គឺ​សហរដ្ឋ​អាមេរិក ដែល​គេ​ចាត់ទុក​ថា ជាបិតា​ប្រជាធិបតេយ្យ មិន​ស្ថិត​ក្នុង​ចំណោម​ប្រទេស​ទាំង១០ ដែល​មាន​ប្រជាធិបតេយ្យ​ខ្លាំង​បំផុត​ឡើយ។

ឥឡូវ អាមេរិក​ក្លាយ​ជា​ប្រទេស​ប្រជាធិបតេយ្យ​ដែល​មាន​«គុណវិបត្តិ»

ជា​រឿង​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ដែរ ដែល​ប្រទេស​បិតា​ប្រជាធិបតេយ្យ​អាមេរិក មិន​ជាប់​ចំណាត់​ថ្នាក់​ជាង​ប្រទេស​មាន​ប្រជាធិបតេយ្យ​ខ្លាំង​បំផុត។ មូលហេតុ​ដែល​គេ​ទម្លាក់​ចំណាត់​ថ្នាក់​អាមេរិក​ទៅ​ជា​ប្រទេសប្រជាធិបតេយ្យ​ដែល​មាន​គុណវិបត្តិ គឺ​ដោយសារ​តែ​ការជឿទុក​ចិត្ត​របស់​មហាជន​ទៅ​លើ​រដ្ឋាភិបាល​អាមេរិក​មាន​កម្រិត​ទាប។ 

របាយការណ៍​ដដែល​ខាង​លើ សង្កត់​ធ្ងន់​ថា បញ្ហា​នៃ​ការធ្លាក់​ចុះ​នូវ​ជំនឿ​របស់​មហាជន​ទៅ​លើ​រដ្ឋាភិបាល​ នៅ​ក្នុង​សហរដ្ឋ​អាមេរិក បាន​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ច្បាស់​នៅ​មុន​ការបោះឆ្នោត​ប្រធានាធិបតី​អាមេរិក ដែល​លោក ដូណាល់ ត្រាំ បាន​ឈ្នះ​ក្លាយ​ជា​ប្រធានាធិបតី៕




អត្ថបទបន្ទាប់


បណ្ឌិត យ៉ង សាំងកុមារ ទោះ​ធ្វើ​បក្ស​នយោបាយ ក៏​មិន​ភ្លេច​កសិកម្ម

ព័ត៌មាន
ឈ្មោះ យ៉ង សាំងកុមារ ប្រហែល​ជា​មនុស្ស​ភាគច្រើនបាន​ស្គាល់​ហើយ គឺ​តាម​រយៈ​ការងារ​កសិកម្ម​របស់​អង្គការ សេដាក ដែល​លោក​ធ្លាប់​ដឹកនាំ​និងជា…

ឧកញ៉ា គួច ម៉េងលី ប្រាប់ពី​គន្លឹះ​ជោគជ័យ​សម្រាប់​ការ​បើក​សាលាឯកជន

ព័ត៌មាន
ថ្មីៗ​នេះ លោក​ឧកញ៉ា គួច ម៉េងលី ពលរដ្ឋ​ខ្មែរ​សញ្ជាតិ​អាមេរិកាំង ដែល​ជា​ស្ថាបនិក​នៃ​វិទ្យាស្ថាន និង​សាលា អន្តរទ្វីប អាមេរិកាំង បាន​ផ្ដល់…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ