គោលនយោបាយសេដ្ឋកិច្ចអង់គ្លេស

អ្នកសិក្សាផ្នែកសេដ្ឋកិច្ចព្រមានគោលនយោបាយសេដ្ឋកិច្ចថ្មីរបស់អង់គ្លេស អាចបណ្តាលឱ្យមនុស្សស្លាប់ច្រើនជាងកូវីដ១៩ទៅទៀត


ក្រុមអ្នកសិក្សាផ្នែកសេដ្ឋកិច្ចបានព្រមានថា គោលនយោបាយសេដ្ឋកិច្ចរបស់រដ្ឋាភិបាលអង់គ្លេសអាចបណ្តាលឱ្យមានមនុស្សស្លាប់ច្រើនជាងជំងឺរាតត្បាតកូវីដ១៩ទៅទៀត។ ជាក់ស្តែង ការស្រាវជ្រាវមួយបានរកឃើញថា ក្នុងរយៈពេលប្រាំបីឆ្នាំចុងក្រោយ មានការស្លាប់ជាង៣៣ម៉ឺននាក់ នៅទូទាំងចក្រភពអង់គ្លេស រួមទាំងប្រទេសវែល និងស្កុតឡែនផងដែរ ដែលជាចំនួនច្រើនជាងការរំពឹងទុក។ នេះមិនមែនជាការស្លាប់ដោយជំងឺ ឬរោគរាតត្បាតនោះទេ ប៉ុន្តែដោយសារពលរដ្ឋជួបបញ្ហា អំឡុងស្ថានភាពសេដ្ឋកិច្ចដ៏លំបាក ដែលបណ្តាលមកពីរដ្ឋាភិបាលកាត់បន្ថយការចំណាយសាធារណៈ។
អ្នកសិក្សាផ្នែកសេដ្ឋកិច្ចព្រមានគោលនយោបាយសេដ្ឋកិច្ចថ្មីរបស់អង់គ្លេស!
ដោយ

ការសិក្សាថ្មីនេះធ្លាក់មកចំពេលដែលសេដ្ឋកិច្ចអង់គ្លេសកំពុងជួបការលំបាក ខណៈគោលនយោបាយសេដ្ឋកិច្ចថ្មី ដែលដាក់ចេញដោយមេដឹកនាំប្រទេសមួយនេះ កំពុងចោទជាសំណួរនិងបង្កជាក្តីបារម្ភយ៉ាងខ្លាំង ថាអាចបណ្តាលឱ្យអង់គ្លេសធ្លាក់ក្នុងវិបត្តិដែរ ឬក៏យ៉ាងណា។ បើតាមសេចក្តីរាយការណ៍ ពីសារព័ត៌មានអង់គ្លេស Sky News។

លទ្ធផលនៃការស្រាវជ្រាវពីអ្នកជំនាញនៅសាកលវិទ្យាល័យ Glasgow និងមជ្ឈមណ្ឌល Glasgow សម្រាប់សុខភាពប្រជាជន ដោយបានប្រមូលទិន្នន័យស្តីពីការស្លាប់នៅក្នុងប្រទេសទាំងបី ចាប់ពីឆ្នាំ២០១២ដល់ឆ្នាំ២០១៩។ អំឡុងពេល៨ឆ្នាំនេះ មានមនុស្សជាង ៣៣ម៉ឺននាក់ស្លាប់ ច្រើនជាងការរំពឹងទុកនៅទូទាំងចក្រភពអង់គ្លេស ខណៈច្រើនជាងពាក់កណ្តាលនៃអ្នកស្លាប់ជាបុរស។

របាយការណ៍ស្រាវជ្រាវ បានរកឃើញថា ករណីស្លាប់ច្រើនបែបនេះ ផ្តើមកើតឡើង បន្ទាប់ពីក្រុមអ្នកនយោបាយអភិរក្សនិយមក្រោមការដឹកនាំរបស់លោក ដេវីដ ខាមម៉ារ៉ុន(David Cameron) បានឡើងកាន់អំណាចជានាយករដ្ឋមន្ត្រីអង់គ្លេសក្នុងឆ្នាំ២០១០ ។

លើសពីនេះ ករណីស្លាប់ជាច្រើនទៀតទំនងជាត្រូវបានបង្កឡើងដោយគោលនយោបាយសេដ្ឋកិច្ចមិនត្រឹមត្រូវរបស់រដ្ឋាភិបាលចក្រភពអង់គ្លេស ហើយវាមានច្រើនជាងការស្លាប់ជាងការរាតត្បាតនៃជំងឺកូវីដ-១៩ទៅទៀត បើគេប្រៀបធៀបគ្នាទៅ។

ជាដំណោះស្រាយ របាយការណ៍ស្រាវជ្រាវបានលើកឡើងថា តម្រូវការច្បាស់លាស់ និងជាបន្ទាន់មួយសម្រាប់គោលនយោបាយដែលបង្កគ្រោះថ្នាក់បែបនេះ គឺជាកែប្រែគោលនយោបាយឡើងវិញ ហើយអ្នកជំនាញបានជំរុញឱ្យរដ្ឋាភិបាលអនុវត្តវិធានការបន្ទាន់ ដើម្បីការពារជនងាយរងគ្រោះបំផុតនៅក្នុងសង្គម។

សូមជម្រាបថា បច្ចុប្បន្នទាំងប្រទេសសម្ព័ន្ធ និងស្ថាប័នអន្តរជាតិ សុទ្ធតែបានបង្ហាញក្តីបារម្ភចំពោះគោលនយោបាយសេដ្ឋកិច្ចថ្មីមួយទៀតរបស់លោកស្រី Liz Truss។ ជាក់ស្តែង សហរដ្ឋអាមេរិក បានបង្ហាញការព្រួយបារម្ភចំពោះផែនការកាត់បន្ថយពន្ធរបស់អង់គ្លេស។ ហានិភ័យសម្រាប់សហរដ្ឋអាមេរិក គឺថាបញ្ហាណាមួយដែលកើតឡើងនៅម្ខាងទៀតនៃមហាសមុទ្រអាត្លង់ទិក អាចរីករាលដាលដល់ប្រព័ន្ធហិរញ្ញវត្ថុពិភពលោក និងសេដ្ឋកិច្ចពិភពលោកទាំងមូល។ ទោះយ៉ាងណា កាលពីសប្តាហ៍មុន លោកស្រី Liz Truss នៅតែថ្លែងការពារផែនការសារពើពន្ធថ្មីរបស់លោកស្រី ថាជាផែនការត្រឹមត្រូវ និងបានច្រានចោល ការរិះគន់ថាផែនការនេះ អាចបង្កភាពចលាចលផ្នែកហិរញ្ញវត្ថុសកលថែមទៀតផង៕




អត្ថបទបន្ទាប់


ធនាគារពិភពលោក៖ តំបន់អឺរ៉ុបខាងកើត និងអាស៊ីកណ្តាលនៅតែមានកំណើនទាបនៅ ២០២៣ និងប្រឈមហានិភ័យធ្លាក់ចូលក្នុងវិបត្តិ

ព័ត៌មាន
ធនាគារពិភពលោក បានព្យាករថា បណ្តាប្រទេសនៅតំបន់អឺរ៉ុបខាងកើត និងអាស៊ីកណ្តាល នឹងនៅតែបន្តមានកំណើនសេដ្ឋកិច្ចទន់ខ្សោយនៅឆ្នាំ២០២៣។ ជាមួយគ្នានោះ…

ក្រុមហ៊ុនយក្សអាមេរិក Micron គ្រោងវិនិយោគ ១០០ពាន់លានដុល្លារសង់រោងចក្រផលិតបន្ទះឈីប

ព័ត៌មាន
ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់អាមេរិក Micron Technology បានប្រកាសផែនការវិនិយោគក្នុងទំហំទឹកប្រាក់ប្រមាណ ១០០ពាន់លានដុល្លារសម្រាប់រយៈពេលជា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ