Advertisement
គម្រោង​ខុនដូ​ថ្មី នៅ​ខណ្ឌ​សែនសុខ

​ខុនដូ​ថ្មី​មួយ​ទៀតនឹង​ផុសឡើង​ ក្បែរផ្សារ​ AEON ២ ភាគខាង​ជើង​រាជ​ធានី​ភ្នំពេញ


ខណ្ឌ​សែនសុខ នៅប៉ែក​ខាងជើង​រាជ​ធានី​ភ្នំពេញ បាន​និង​កំពុង​ក្លាយ​ជា​តំបន់​មួយ​​មាន​ភាព​ទាក់ទាញ​កើន​ឡើង ទាំងសម្រាប់​អ្នក​អភិវឌ្ឍ​គម្រោងលំនៅ​ដ្ឋាន ផ្សារ​ទំនើប និង​អគារ​ពាណិជ្ជកម្ម​ផ្សេងៗ និង​ទាំង​​ប្រជាពលរដ្ឋ​ដែល​ស្វែងរក​កន្លែងរស់នៅ។ មាន​ភាពទាក់ទាញ​ដោយសារតែ​ហេដ្ឋា​រចនាសម្ព័ន្ធ​ផ្លូវល្អ និង​ជា​ទីប្រជុំ​ដោយ​ផ្សារ​ទំនើប សាលាអន្តរជាតិ ជាដើម ដែល​បង្ក​ការងាយស្រួល​សម្រាប់​ការរស់នៅ។
គម្រោងខុនដូ Urban Loft នឹងបើក​លក់​ឆាប់ៗ​នេះ ដែល​ស្ថិត​នៅ​ក្បែរផ្សារ​ទំនើប AEON ២ ខណ្ឌ​សែនសុខ។
ដោយ
Advertisement

ជាក់ស្ដែង ថ្មីៗនេះ គេ​ឃើញ​មាន​ការផុស​ឡើង​នូវ​សំណង់​លំនៅដ្ឋាន​ថ្មីៗ​ជាច្រើន ក្នុង​នោះ​រួមទាំង​ គម្រោង​ខុនដូ​ថ្មីមួយ ឈ្មោះ Urban Loft ផងដែរ ដែល​ជា​ការវិនិយោគរបស់​ក្រុមហ៊ុន​អភិវឌ្ឍន៍​លំនៅដ្ឋាន​ Urban Living Solutions

បើ​តាម​ការ​ឲ្យ​ដឹងពី​ក្រុមហ៊ុន គម្រោង​ខុនដូ​ប្រណីត​ Urban Loft ដែល​មាន​តម្លៃ​សមរម្យ​ និង​​រចនា​ឡើង​ដើម្បី​បំពេញ​តម្រូវការ​នៃ​បែបផែនជីវិត​បែប​សហសម័យ​ នេះ ចាប់​ផ្ដើម​សាងសង់​​យ៉ាង​ស្ងាត់ស្ងៀម តាំង​ពីដើម​​ឆ្នាំ​នេះ​មក​ម្ល៉េះ ហើយ​ឥឡូវ​នេះ ត្រូវ​បាន​ក្រុមហ៊ុន​ប្រកាស​ចាប់​ផ្ដើម​បើក​លក់​ក្នុង​ពេល​ឆាប់ៗ​នេះហើយ។ 

លោក ងួន ឆាយលាង តំណាង​ក្រុមហ៊ុន Urban Living Solutions ដែល​វិនិយោគ​លើ​គម្រោង​ខុនដូ Urban Loft បាន​ឲ្យ​ដឹងថា ដោយ​យល់ដឹង​ច្បាស់​អំពី​របៀប​រស់នៅ​ជា​សហគមន៍​នៅ​លើ​អគារ​សហកម្មសិទ្ធិ (ខុនដូ) គម្រោង​ខុនដូ Urban Loft ត្រូវបាន​រចនា​ឡើង​តម្រូវទៅតាម​បែបផែន​រស់នៅ​របស់​គ្រួសារ​ទីក្រុង​ដែល​មញាញឹក​ការងារ ប៉ុន្តែ ត្រូវការ​នូវ​របៀប​រស់នៅ​ទាន់សម័យ​និង​ប្រកប​ដោយ​ផាសុកភាព និង​មិន​ចង់​ទៅ​រស់នៅ​ឆ្ងាយ​ខ្លាំង​ពី​កណ្ដាល​ក្រុង។

រូបភាព​គំរូ​នៃ​ទិដ្ឋភាព​ខាងក្នុង​​ខុនដូ Urban Loft។

គម្រោង​ខុនដូ​ប្រណីត​នេះ មាន​ទីតាំង​នៅ​តាម​បណ្តោយ​ផ្លូវ​ឧកញ៉ា ម៉ុង ឫទ្ធី មាន​ចម្ងាយ ២០០​ម៉ែត្រ ស្ថិត​នៅ​ក្បែរ​ផ្សារ​ទំនើប AEON Mall ទី២ ផ្សារ MAKRO ធនាគារ​ជាតិ​ និង​សាលារៀន​អន្តរជាតិ ជាដើម។ 

តំណាង​ក្រុមហ៊ុន​ លោក ងួន ឆាយលាង ឲ្យ​ដឹងថា អគារ​ខុនដូ​នេះ រួមមាន​កន្លែង​និង​សេវា​ជាច្រើន​ដែលបម្រើ​ដល់​ផាសុកភាព​នៃ​ការរស់នៅ ដូចជា អាងហែលទឹក កន្លែង​ហាត់ប្រាណ កន្លែង​ធ្វើការរួម (co-working space) កន្លែង​អាំងសាច់រួម ទីធ្លា​សួន កន្លែង​ក្មេង​លេង និង​កន្លែង​សម្រាប់​ប្រារព្ធ​ពិធី​ជាលក្ខណៈ​ឯកជន។ 

យោង​តាម​ការសិក្សា​របស់​ក្រុមហ៊ុន Urban Living Solutions ចំនួន​ប្រជាពលរដ្ឋ​រស់នៅ​ក្រុង​ភ្នំពេញ នឹង​កើន​ឡើង​ដល់​ប្រមាណ ៥​លាន​នាក់​នៅ​ឆ្នាំ​២០៣៥​ខាង​មុខ ដែល​ពេល​នោះ ប្រជាពលរដ្ឋកម្ពុជា​នឹង​ងាក​ទៅ​រស់នៅ​តាម​ខុនដូ​កាន់​តែ​ច្រើន ដោយសារ​កត្តា​ប្រជាសាស្រ្ត កំណើន​យានយន្ត ការ​កកស្ទះ​ចរាចរណ៍ ការ​កើន​ឡើង​នៃ​តម្លៃ​អចលនទ្រព្យ និង​ប្រព័ន្ធ​បច្ចេកវិទ្យា​ដែល​ជួយ​សម្រួល​ដល់​ការ​រស់នៅ​របស់​ប្រជាជន។

រូបភាព​គំរូ​នៃ​ទិដ្ឋភាព​ខាងក្នុង​​ខុនដូ Urban Loft។

គម្រោង​លំនៅដ្ឋាន​សហកម្មសិទ្ធិ (ខុនដូ) URBAN LOFT មាន​អគារ​ចំនួន​ពីរ កម្ពស់​២០​ជាន់ និង​មាន​ផ្ទះ​ចំនួន ១៨២​យូនីត និង​មាន​ចំណត​រថយន្ត​ចំនួន ១៧៧​កន្លែង​សម្រាប់​អតិថិជន។ 

ចំពោះ​តម្លៃ​ខុនដូ​​នេះវិញ គឺ​ចាប់​​ផ្ដើម​ពី​ផ្ទះ​មាន​​បន្ទប់​ដេក​មួយ ដែល​មាន​ទំហំ ៦០​ម៉ែត្រ​ការ៉េ តម្លៃ​ពី ៧២០០០​ដុល្លារ​ឡើង​ទៅ។

ក្រុមហ៊ុន Urban Living Solutions អភិវឌ្ឍ​គម្រោង​លំនៅដ្ឋាន​ដោយ​​ផ្តោត​ជា​សំខាន់​លើ​អតិថិជន​ក្នុង​ស្រុក និង​អ្នក​ធ្លាប់​រស់នៅ​បរទេស និង​ជន​បរទេស​ដែល​មាន​គោលដៅ​ស្នាក់នៅ​រយៈពេល​យូរ​នៅ​កម្ពុជា៕




អត្ថបទបន្ទាប់


ចិន​មក​រកស៊ី​និង​រស់​នៅ​ខេត្ត​ព្រះសីហនុ តើ​កម្ពុជា​ខាត ឬ​ចំណេញ?

ព័ត៌មាន
នៅ​ខេត្ត​ព្រះសីហនុ មួយ​រយៈ​ពេល​ចុង​ក្រោយ​នេះ មាន​ការ​រីក​សាយ​យ៉ាង​ខ្លាំង​ពី​សំណាក់​វិនិយោគិន​បរទេស ពិសេស​គឺ​វិនិយោគិន​ចិន​តែ​ម្...

កញ្ញា ឡុង លក្ខិណា សហគ្រិន​វ័យ​ក្មេង​​"ជើង​ថ្មី​​"ក្នុង​ជំនួញ​ឌីជីថល

ព័ត៌មាន
ក្នុង​ទីផ្សារ​កម្ពុជា​ដែល​មាន​ការ​ប្រកួត​ប្រជែង​កាន់​ស្រួច​ស្រាល់​ក្នុង​ពិភព​ជំនួញ​បែប​ឌីជីថល បាន​ធ្វើ​សហគ្រិន​ថ្មី​ថ្មោង​ជា​ច្រើន​ប្រឈម...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ