មហាសេដ្ឋីចិននិងអាមេរិក

ឆ្នាំ២០២០ចិនវ៉ាដាច់អាមេរិកក្លាយជាប្រទេសមានមហាសេដ្ឋីប្រាក់ពាន់លានដុល្លារច្រើនជាងគេ


ប្រទេសចិនកាលពីឆ្នាំ២០២០ បានវ៉ាដាច់សហរដ្ឋអាមេរិក ក្លាយជាប្រទេសទី១ ដែលមានសេដ្ឋីគ្រាក់ៗប្រាក់ពាន់លានដុល្លារច្រើនជាងគេ ពោលគឺមានដល់ទៅលើស ១.០០០នាក់។ នេះបើយោងតាមរបាយការណ៍ដែលចេញផ្សាយដោយស្ថានប័នស្រាវជ្រាវឯករាជ្យមួយឈ្មោះ Hurun Global។
លោក Jack Ma (ឆ្វេង) ម្ចាស់ក្រុមហ៊ុន Alibaba Group និងលោក Elon Musk ស្ថាបនិកក្រុមហ៊ុន Tesla និង SpaceX (ស្តាំ)
ដោយ

របាយកាណ៍​ដដែល​បានបន្ថែមថា នៅរាល់ពេល​មាន​មហាសេដ្ឋីថ្មីៗ​លេចមុខ​ឡើង ក្នុងចំណោមសេដ្ឋីថ្មី​២នាក់ តែង​មានម្នាក់​ជាសេដ្ឋី​ជនជាតិចិន។

មហាសេដ្ឋីចិន និងសេដ្ឋី​នៅអាមេរិក​មានចំនួន​ខុសគ្នា​ដល់ទៅ​ជិតពាក់​កណ្តាល ក្នុងនោះ​សេដ្ឋីចិន​មានចំនួនជាង ពាន់នាក់ ខណៈសេដ្ឋីអាមេរិក​មានតែ ប្រមាណជិត៧០០​នាក់ប៉ុណ្ណោះ។

របាយការណ៍​ពីស្ថាប័ន​ស្រាវជ្រាវ Hurun បន្តថា៖ ខណៈពេល​ដែលសេដ្ឋកិច្ច​ពិភពលោក​ទាំងមូលកំពុង​ជួបទុក្ខ​លំបាក​នៃរលក​ជំងឺ​ឆ្លង​កូវីដ-១៩ សេដ្ឋីៗមកពីជុំវិញ​ពិភពលោក ហាក់កាន់តែ​មានឡើងៗ បើគេរាប់ត្រឹម​ចុងឆ្នាំ ២០២០ មាន​មហាសេដ្ឋី​សរុប​ជាង ៣.២០០នាក់ មកពី៦៨​ប្រទេស​ផ្សេងគ្នា។

យើងក្រឡេក​ទៅមើល​ទីក្រុងធំៗ ដែលពួកមហាសេដ្ឋី​ចូលចិត្ត​រស់នៅ និងសោយ​សុខ​ជិវិត​ដ៏ហឺហាររបស់គេវិញម្តង។

គ្រាន់តែនៅ​ប្រទេសចិន​តែឯង​ប៉ុណ្ណោះ មានទីក្រុង​ចំនួន ៦ដែលស្ថិត​ក្នុងបញ្ជី​នៃទីក្រុង​ធំៗ​ទាំង១០ របស់​ពួកមហាសេដ្ឋីចូលចិត្ត​រស់នៅ។ ដោយក្នុងនោះ ទីក្រុង ប៉េកាំង ឈរនៅ​កំពូលតារាង ជាកន្លែងសម្រាប់​មហាសេដ្ឋី​គ្រាក់ៗ​ចិន ១៤៥ នាក់កំពុង​រស់នៅ​សព្វថ្ងៃ។ តាមពីក្រោយ​ដោយក្រុង សៀងហៃ របស់​ចិនដដែល ជាមួយនឹង​មហាសេដ្ឋី ១១៣នាក់​កំពុងរស់នៅ ខណៈតំណែង​លេខ ៣បាន​ទៅលើ​ទីក្រុង New York របស់​អាមេរិក ដែលមាន​សេដ្ឋី ១១២នាក់រស់នៅ។

រីឯចំណាត់​ថ្នាក់លេខ៤ បានទៅលើ ទីក្រុងសិនជិន​ប្រទេសចិន​ជាមួយនឹង​សេដ្ឋី ១០៥នាក់ ខណៈកោះ ហុងកុង បានឈរ​នៅចំណាត់​ទី​៥ប៉ុណ្ណោះ ដោយតំបន់​ស្វយ័ត​របស់​ប្រទេសចិន​មួយនេះ មានសេដ្ឋីកំពុងស្នាក់នៅ​និងរកស៊ី​ចំនួន ៨២នាក់។ គ្រប់គ្នា​សុទ្ធតែបាន​ដឹងហើយថា អ្នកដែល​ជាមហាសេដ្ឋី​មានទ្រព្យសម្បត្តិច្រើន​ជាងគេ​កាលពី​ឆ្នាំ២០២០ នោះគឺជាលោក​ Elon Musk ម្ចាស់ក្រុមហ៊ុន​រថយន្ត​អគ្គិសនី Tesla និងក្រុមហ៊ុន​អាវកាស SpaceX ជាមួយ​នឹង​ទ្រព្យសម្បត្តិ​ប្រមាណ ១៩៧ពាន់លាន​ដុល្លារអាមេរិក។ ចំណេកឯ​តំណែង​លេខ២ ត្រូវបានតាម​ពីក្រោយ​យ៉ាងប្រកៀក​ប្រកិត ដោយម្ចាស់​ក្រុមហ៊ុន Amazon គឺលោក Jeff Bezos។ លោកមានទ្រព្យ​ប្រមាណ ១៨៩ពាន់លាន​ដុល្លារ​អាមេរិក។ ប៉ន្ដែថ្មីនេះ លោក Elon Musk បានរអិលចុះពីលេខមួយ​មកលេខពីរវិញហើយ ដោយលោក Jeff Bezos ស្ថាបនិក​ក្រុមហ៊ុន Amazon ឡើងលេខ១ជំនួសវិញ។

បើតាំ Hurun Report ទោះបីជាតំណែង​សេដ្ឋីលេខ១ និងលេខ​២ពិភពលោក សុទ្ធសឹងតែ​ជាមនុស្សមកពីលោកខាងលិចក្តី ប៉ុន្តែគេ​មិនបានចាប់​អារម្មណ៍​ទេ​បច្ចុប្បន្ន​ក្នុង​ចំណោម​សេដ្ឋីទាំងប៉ុន្មាន​ពាន់​នាក់ក្នុងពិភពលោកនេះ ភាគច្រើន​នៃពួកគេសុទ្ធ​សឹងតែ​ជាជនជាតិ​នៅអាស៊ី​។

ជាក់ស្តែង មហាសេដ្ឋី​ដែលយើងតែង​ស្គាល់ មានលោក Jack Ma ម្ចាស់ក្រុមហ៊ុន Alibaba និង លោក Li Ka-shing ដែលមាន​មុខជំនួញ​រាប់សិបនៅ​ក្នុងដៃ​នៅជាង១០ប្រទេស សុទ្ធសឹងតែ​ជាអ្នកដែល​មានដើមកំណើត​នៅអាស៊ី។​

សូមរំឭកថា លោក Li Ka-shing កាលពីពេលថ្មីៗនេះ ទើបត្រូវបាន​ចុះផ្សាយ​លើទំព័រ​មុខរបស់​ទស្សនា​វដ្តី Forbes Asia ជាសេដ្ឋី​ឈរលេខរៀង​ទី១នៅក្រុងហុងកុង ជាមួយ​នឹង​ទ្រព្យសម្បត្តិ​ហក់ឡើង​ដល់ទៅ ៣៥ពាន់​លានដុល្លារ​អាមេរិក ទោះបីសេដ្ឋកិច្ច​ហុងកុងកំពុង​រងគ្រោះ​ដោយសារ​កូវីដ-១៩ក្តី៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ទំហំពាណិជ្ជកម្មវៀតណាមអង់គ្លេសហក់ឡើងខ្លាំងក្រោយកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចូលជាធរមាន

ព័ត៌មាន
ក្រោយកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាម និងចក្រភពអង់គ្លេសចូលជាធរមានកាលពីចុងឆ្នាំ២០២០ ទំហំនៃការដោះដូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរកាល…

ពីរ​ខែ​ដំបូង​ឆ្នាំ​នេះ​វៀត​ណាម​មាន​អតិ​រេក​ពាណិជ្ជ​កម្ម១,៣​ពាន់​លាន​ដុល្លារ​

ព័ត៌មាន
វៀតណាមសម្រេចបានអតិរេកពាណិជ្ជកម្ម ឬហៅថាការនាំចេញមានខ្ពស់ជាងការនាំចូល នៅរយៈពេល២ខែដំបូងនៅឆ្នាំ២០២១នេះ មានដល់ទៅជាង១ពាន់៣រយលានដុល្លារអា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ