សេដ្ឋីចក្រវាឡ

មហាសេដ្ឋីពិភពលោក ប៊ីល ហ្គេត រក​បាន​ចំណូល​បន្ថែម​២៥​ពាន់​លាន​ដុល្លារ​ក្រោយ​ចាក​ចេញ​ពី Microsoft ១០​ឆ្នាំ


លោក ប៊ីល ហ្គេត (Bill Gates) សហ​ស្ថាបនិក​ក្រុមហ៊ុន Microsoft បាន​ចាក​ចេញ​ពី​ក្រុមហ៊ុន​នេះ នៅ​ឆ្នាំ​២០០៦ ហើយ​នៅ​ពេល​នោះ លោក​មាន​ទ្រព្យ​សម្បត្តិ​សរុប ៥០​ពាន់​លាន​ដុល្លារ​អាមេរិក។
សហស្ថាបនិក Microsoft
ដោយ

នេះបើយោងតាមរបាយការណ៍មួយមានចំណងជើងថា «សេដ្ឋកិច្ចសម្រាប់មនុស្ស ៩៩ភាគរយ» ឬ “An Economy for the 99 percent” ដែលចេញផ្សាយកាលពីពេលថ្មីៗ ដោយអង្គការ Oxfam។

មួយទសវត្សរ៍ក្រោយការចាកចេញពី Microsoft ទ្រព្យសម្បត្តិលោក ប៊ីល ហ្គេត បានកើនឡើងដល់ ៧៥ពាន់លានដុល្លារ គឺកើនឡើង ៥០% បើទោះបីជាលោកបានបរិច្ចាគប្រាក់ច្រើនសន្ធឹកសន្ធាប់តាមរយៈមូលនិធិរបស់លោកក្ដី។

របាយការណ៍សរសេរដែរថា មហាសេដ្ឋីពិភពលោកមានទ្រព្យសម្បត្តិកើនឡើងក្នុងល្បឿនលឿនយ៉ាងគំហុក និងថា ពិភពលោកអាចនឹងឃើញមហាសេដ្ឋីដែលមានប្រាក់ខ្ទង់សែនលានដុល្លារ (trillionnaire) ក្នុងរយៈពេល ២៥ឆ្នាំខាងមុខ។ 

របាយការណ៍របស់អង្គការ Oxfam ដដែល ឲ្យដឹងថា មហាសេដ្ឋីពិភពលោក ៨រូប មានទ្រព្យសម្បត្តិស្មើនឹងប្រជាជន ៣ពាន់ ៦រយលាននាក់ ឬស្មើនឹងមួយចំហៀងពិភពលោក។ មហាសេដ្ឋីទាំង៨រូបនោះ រួមមាន Bill Gates, Amancio Ortega, Warren Buffett, Carlos Slim Helu, Jeff Bezos, Mark Zuckerberg, Larry Ellison និង Michael Bloomberg៕ 

Photo courtesy of GatesNotes.Com




អត្ថបទបន្ទាប់


រឿង​ហិង្សា​ក្នុង​សង្គម​ខ្មែរ​កាន់​ពុះ​កញ្ជ្រោល​​នៅ​ដើម​ឆ្នាំ​២០១៧

ព័ត៌មាន
វា​ពិត​ជា​គួរ​ឲ្យ​ចម្លែក​ណាស់​សម្រាប់​ជន​ជាតិ​ខ្មែរ អ្នក​កាន់​ពុទ្ធ​សាសនា ដែល​តាម​ការ​សង្កេត​ជា​ទូទៅ គឺ​បាន​លេច​ចេញ​នូវ​ហិង្សា​បែប​ប្…

ព័ត៌មាន​និង​តួលេខ​សំខាន់ៗ​នៃ​វិស័យ​សំណង់​កម្ពុជា ឆ្នាំ​២០១៦

ព័ត៌មាន
វិស័យ​សំណង់​នៅ​​កម្ពុជា នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ កើន​ឡើង​យ៉ាង​គំហុក ជា​ពិសេស គឺ​សំណង់​អគារ​ខុនដូ​ខ្ពស់ៗ ដែល​យក​លំនាំ​តាម​ប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ