Advertisement
សហគ្រិន​ពិភព​លោក

អាយុ​ត្រឹម​២៦ឆ្នាំ ក្លាយ​ជា​មហាសេដ្ឋី​ក្មេង​ជាង​គេ​បំផុត​លើ​ពិភព​លោក


រៀងរាល់ឆ្នាំ ទស្សនាវដ្ដី​ពិភព​លោក Forbes ចេញ​ផ្សាយ​បញ្ជី​ឈ្មោះ​មហាសេដ្ឋី​លំដាប់​កំពូលៗ​នៅ​លើ​ពិភពលោក និង​នៅ​តាម​ប្រទេស​នីមួយៗ។ អ្វីដែល​យើង​កត់​សម្គាល់​ គឺ​ថា ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ អាយុ​នៃ​មហាសេដ្ឋី​ពិភព​លោក​ដែល​មាន​ប្រាក់​ខ្ទង់​ពាន់​លាន (ប៊ីលាន)ដុល្លារ កាន់តែ​ក្មេង​ទៅៗ។ ឆ្នាំ​នេះ​ ពិភព​លោក​មាន​មហាសេដ្ឋី​ក្មេង​ជាង​គេ​អាយុ​ទើប​ ២៦ឆ្នាំ​ ពីរនាក់។ តើ​ពួកគេ​ជា​អ្នក​ណា?
Evan Spiegel សហស្ថាបនិក Snapchat និង John Collison សហស្ថាបនិក Stripe ទាំងពីរ​នាក់​ អាយុ ២៦ឆ្នាំដូចគ្នា។
ដោយ
Advertisement

មហាសេដ្ឋី​ប្រាក់​ពាន់​លាន​ដុល្លារ​ក្មេង​ជាង​គេ​បំផុត​ពីរ​នាក់ គឺ​ម្នាក់ជា​សហស្ថាបនិកក្រុមហ៊ុន Snapchat ឈ្មោះ Evan Spiegel អាយុ ២៦​ឆ្នាំ និង​ម្នាក់​ទៀត គឺ​សហស្ថាបនិក Stripe ជាក្រុមហ៊ុន​ទទួល​ការទូទាត់​ប្រាក់​នៅ​លើ​អ៊ិនថឹណិត ឈ្មោះ John Collison អាយុ ២៦ឆ្នាំ​ដូច​គ្នា។

Evan Spiegel សហស្ថាបនិក Snapchat អាយុ​ ២៦ឆ្នាំ។ គិត​មក​ត្រឹម​ឆ្នាំ​២០១៧ Spiegel មាន​ទ្រព្យ​សម្បត្តិ​ប៉ាន់ស្មាន ៤ពាន់​លាន​ដុល្លារ​អាមេរិក។ មហាសេដ្ឋី​វ័យ​ក្មេង​ជាង​គេ​បំផុត​ម្នាក់​ទៀត គឺ​ John Collison អាយុ ២៦ឆ្នាំ​ដូចគ្នា ហើយ​មាន​ទ្រព្យ​សម្បត្តិ​ប៉ាន់​ស្មាន ១ពាន់ ១០០លាន​ដុល្លារ​អាមេរិក។

ពួកគេ​ទាំង​ពីរ​នាក់ ជាប់​ឈ្មោះ​ក្នុង​បញ្ជី​មហាសេដ្ឋី​ពិភព​លោក​របស់​ទស្សនាវដ្ដី Forbes និង​ជា​មហាសេដ្ឋី​បច្ចេកវិទ្យា​ក្មេង​ជាង​គេ​បំផុត។ 

នៅ​លើ​ពិភព​លោក​ សព្វ​ថ្ងៃ អ្វី​ដែល​គួរ​ឲ្យ​កត់​សម្គាល់គឺ​ថា មហាសេដ្ឋី​ធំៗ​បំផុត ទាំងចាស់ ទាំង​ក្មេង ទាំង​ជំនាន់​មុន និង​ជំនាន់​ថ្មី ភាគច្រើន គឺ​ជា​ធុរជន ឬ​សហគ្រិន​ផ្នែក​បច្ចេកវិទ្យា​ និង​អ៊ិនថឹណិត។ 

ខាងក្រោមនេះ ជាបញ្ជី​ឈ្មោះ​មហាសេដ្ឋី​ប្រាក់​ពាន់​លាន​ដុល្លារ ដែល​មាន​វ័យ​ក្មេង​ជាង​គេ​បំផុត​នៅ​លើ​ពិភព​លោក ដោយ​គិត​តាម​លំដាប់​អាយុ​ពី​ក្មេង​ជាង​គេ​បំផុត៖ 

  1. Evan Spiegel អាយុ ២៦ឆ្នាំ សហស្ថាបនិក Snapchat មាន​ទ្រព្យ​សម្បត្តិ​សរុប ៤ពាន់​លាន​ដុល្លារ​អាមេរិក។
  2. John Collison អាយុ ២៦ឆ្នាំ សហស្ថាបនិក Stripe មាន​ទ្រព្យ​សម្បត្តិសរុប ១ពាន់ ១០០​លាន​ដុល្លារ​អាមេរិក។
  3. Bobby Murphy អាយុ ២៨ឆ្នាំ សហស្ថាបនិក Snapchat មាន​ទ្រព្យ​សម្បត្តិ ៤ពាន់​លាន​ដុល្លារ​អាមេរិក។
  4. Patrick Collison អាយុ ២៨ឆ្នាំ សហស្ថាបនិក Stripe មាន​ទ្រព្យ​សម្បត្តិ​សរុប​ ១ពាន់ ១០០​លាន​ដុល្លារ​អាមេរិក។
  5. Mark Zuckerberg អាយុ ៣២ឆ្នាំ សហស្ថាបនិក Facebook មាន​ទ្រព្យ​សម្បត្តិ​សរុប ៥៦ពាន់​លាន​ដុល្លារ​អាមេរិក។ 
  6. Dustin Moskovitz អាយុ ៣២ឆ្នាំ  សហស្ថាបនិក Facebook មាន​ទ្រព្យ​សម្បត្តិ​សរុប ១០ពាន់ ៧០០​​លាន​ដុល្លារ​អាមេរិក។
  7. Nathan Blecharczyk អាយុ ៣៣ឆ្នាំ សហស្ថាបនិកក្រុមហ៊ុន Airbnb មានទ្រព្យ​សម្បត្តិ​សរុប ៣ពាន់ ៨រយ​លាន​ដុល្លារ​អាមេរិក។ 
  8. Kevin Systrom អាយុ ៣៣ឆ្នាំ សហស្ថាបនិក Instagram មាន​ទ្រព្យ​សម្បត្តិ​សរុប ១ពាន់ ២រយ​លាន​ដុល្លារ​អាមេរិក។ 
  9. Ben Silbermann អាយុ ៣៤ឆ្នាំ សហស្ថាបនិក Pinterest មាន​ទ្រព្យ​សម្បត្តិសរុប ១ពាន់ ៦រយ​លាន​ដុល្លារ​អាមេរិក។ 
  10. Drew Houston អាយុ ៣៤ឆ្នាំ ស្ថាបនិកក្រុមហ៊ុន Dropbox មាន​ទ្រព្យ​សម្បត្តិសរុប ១ពាន់ ៣​រយ​លាន​ដុល្លារ​អាមេរិក៕ 

ប្រភព៖ www.smartcompany.com




អត្ថបទបន្ទាប់


អ្នក​ប្រើ​ហ្វេសប៊ុក​រិះគន់​ ប៉ា សុជាតិវង្ស ចាស់ដៃ រឿង​ប្រុង​បិទ​ ATM នៅតាម​ទីសាធារណៈ

ព័ត៌មាន
មួយថ្ងៃ​ បន្ទាប់​ពី​លោក​អភិបាលរាជ​ធានី​ភ្នំពេញ ប៉ា សុជាតិវង្ស មាន​ប្រសាសន៍​ថា គួរ​លុប​បំបាត់​ទូ​ ATM បើក​ប្រាក់នៅ​តាម​ទីសាធារណៈ ...

គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​តូចៗ​កំពុង​ដង្ហោយ​ស្វែងរក​អន្តរាគមន៍​ជា​បន្ទាន់​ដើម្បី​ដោះស្រាយ​វិបត្តិ ជៀសវាង​បិទ​ទ្វារ

ព័ត៌មាន
បន្ទាប់​ពី​ធនាគារ​ជាតិ​នៃ​កម្ពុជា​ប្រកាស​កំណត់​ពិដាន​អត្រា​ការ​ប្រាក់​កម្ចី​មិន​ឲ្យ​លើស​១៨​ភាគរយ ដែល​នឹង​ត្រូវ​ចាប់​ផ្តើម​អនុវត្ត​នៅ...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ