វៀតណាម-​អាមេរិក-​ការអប់រំ

វៀតណាម​បញ្ជូន​និស្សិត​ទៅរៀន​នៅ​ប្រទេស​ណា​ខ្លះ?


សហរដ្ឋ​អាមេរិក​នៅតែ​ជា​គោលដៅ​សិក្សា​ក្រៅ​ប្រទេស​ដ៏​ពេញ​និយម​បំផុត​ សម្រាប់​និស្សិត​វៀតណាម ក្នុង​ចំណោម​ប្រទេស​១០ នៅ​ជុំវិញ​ពិភព​លោក។
បច្ចុប្បន្ន វៀតណាម​មាន​និស្សិតប្រមាណ ៣ម៉ឺន​នាក់ នៅ​សហរដ្ឋ​អាមេរិក។
ដោយ

ទោះបី​មាន​ព្រឹត្តិការណ៍​ចក្រភព​អង់គ្លេស​ផ្ដាច់​ខ្លួន​ចេញ​ពី​សហភាព​អឺរ៉ុប (Brexit) ការ​បោះឆ្នោត​ប្រធានាធិបតី​អាមេរិក​ឆ្នាំ​២០១៦ និង​ព្រឹត្តិការណ៍​នយោបាយ​-​សង្គម​ផ្សេងៗ​ទៀត​ក្ដី និស្សិត​វ័យ​ក្មេង​របស់​ប្រទេស​វៀតណាម នៅតែ​បន្ត​សម្រុក​ទៅរៀន​នៅ​ក្រៅ​ប្រទេស​ក្នុង​ចំនួន​ដ៏​ច្រើន។ 

ជាការពិត វៀតណាម​ស្ថិត​ក្នុង​ចំណោម​ប្រទេស​ចំនួន​ ១០ ដែល​បញ្ជូន​និស្សិត​ទៅ​រៀន​នៅ​ស្រុក​អាមេរិក​ ច្រើន​ជាង​គេ​បំផុត។ ហើយ​សហរដ្ឋ​អាមេរិក គឺ​ជា​ប្រទេស​​ទទួល​និស្សិត​វៀតណាម​ច្រើន​ជាង​គេ​បំផុត​ទី២ នៅ​ទូទាំង​ពិភព​លោក បន្ទាប់​ពី​ប្រទេសជប៉ុន ដោយ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក មាន​និស្សិត​វៀតណាម​ជាង ៣ម៉ឺន​នាក់ ដែលសិក្សា​នៅ​គ្រប់​កម្រិត​ថ្នាក់។ 

នេះ​បើ​យោងតាម​ការចុះផ្សាយ​ដ៏​លម្អិត​មួយ​របស់​សារព័ត៌មាន​អនឡាញ​របស់​វៀតណាម ឈ្មោះ VN Express

តួលេខ​ពី​ក្រសួង​អប់រំ​និង​បណ្ដុះ​បណ្ដាល​របស់​វៀតណាម បង្ហាញថា វៀតណាម​មាន​និស្សិត​ប្រមាណ ១សែន ៦ម៉ឺន​ ៥ពាន់​នាក់ សិក្សា​នៅ​ក្នុង​ប្រទេស​ធំៗ​ចំនួន​ ១០ នៅ​លើ​ពិភព​លោក ក្នុង​នោះ ៨៣% សិក្សា​នៅ​ក្នុង​ប្រទេស​ធំ​បំផុត​ចំនួន ៥ គឺ ជប៉ុន សហរដ្ឋ​អាមេរិក អូស្ត្រាលី ចិន និង​អង់គ្លេស និង​ក្រៅ​ពី​នោះ គឺ​សិក្សា​នៅ​ក្នុង​ប្រទេស​៥​ផ្សេង​ទៀត រួមមាន សិង្ហ​បុរី អាល្លឺម៉ង់ បារាំង រុស្ស៊ី និង​កាណាដា។ 

របាយការណ៍​ក្រសួងអប់រំ​វៀតណាម ក៏​ប​ង្ហាញ​ផង​ដែរ​ថា ៩៦% នៃ​និស្សិត​វៀតណាម​ដែល​សិក្សា​នៅ​ក្រៅ​ប្រទេស គឺ​រ៉ាប់រង​ហិរញ្ញប្បទាន​ដោយ​ខ្លួន​ឯង។ 

និយាយ​ពី​សហរដ្ឋ​អាមេរិក​តែមួយ បច្ចុប្បន្ន វៀតណាម​មាន​និស្សិត ៣ម៉ឺន ២៧៩នាក់ នៅ​ក្នុង​គ្រប់​រដ្ឋ​ទាំង ៥០ នៃ​សហរដ្ឋ​អាមេរិក និង​រដ្ឋ​មួយ​ទៀត នៅ Puerto Rico។

កត្តា​មួយ​ដែលជំរុញ​ការ​ហូរ​ចេញ​នូវ​និស្សិត​វៀតណាម​ទៅ​សិក្សា​នៅ​ក្រៅ​ប្រទេស​ ជាពិសេស អាមេរិក គឺ​កំណើន​នៃ​លទ្ធភាព​បង់​ថ្លៃ​សាលា​របស់​ប្រជាជន​វៀតណាម។ គេ​ព្យាករ​ថា នៅ​ឆ្នាំ​២០២៦ ចំនួន​សេដ្ឋី​ប្រាក់​លាន​ដុល្លារ (អ្នកដែលមាន​ទ្រព្យ​សម្បត្តិ​ពី ៣០​លានដុល្លារ ឡើង​ទៅ) នឹង​កើន​ឡើង​ជាង ២ដង​កន្លះ គឺ​ពី ១ម៉ឺន ៤ពាន់ ៣រយនាក់ ដល់ ៣ម៉ឺន ៨ពាន់ ៦០០នាក់៕




អត្ថបទបន្ទាប់


ឆ្នាំ​នេះ សិស្ស​​អន្តរទ្វីប​អាមេរិកាំង​ជាប់​បាក់ឌុប​​បាន​និទ្ទេស A កើន​ចំនួន​ទ្វេ​ដង!

ព័ត៌មាន
ជា​រឿង​គួរ​ឲ្យ​កោត​សរសើរ​ដែល​សាលា​រៀន​ចំណេះ​ទូទៅ​ឯកជន អន្តរទ្វីប​ អាមេរិកាំង (AIS) ផលិត​បាន​សិស្ស​ដែល​មាន​គុណភាព​ខ្ពស់​ក្នុង​ចំនួន…

កម្មករ​កម្មការិនី​មាន​ក្តី​សង្ឃឹម​ខ្ពស់ ខណៈ​លក្ខខណ្ឌ​ការងារ​កាន់​តែ​ល្អ​ក្នុង​វិស័យ​កាត់ដេរ​

ព័ត៌មាន
បច្ចុប្បន្ន ស្ថានភាព​នៅ​ក្នុង​ឧស្សាហ​កម្ម​កាត់​ដេរ​កម្ពុជា កាន់​តែ​មាន​ភាព​ល្អ​ប្រសើរ​ឡើង។ ល្អ​ប្រសើរ​ដោយសារ​តែ​មាន​រោងចក្រ​កាត់ដេរ​ជា​ច្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ