អត្ថបទពាណិជ្ជកម្ម

Vietjet ផ្តល់ជូនប្រូម៉ូសិនបញ្ចុះតម្លៃសំបុត្រ ០ ដុល្លារ រហូតដល់ថ្ងៃទី ១ ខែវិច្ឆិកា​ស្របពេលពង្រីកជើងហោះហើរជុំវិញទ្វីបអាស៊ី


ក្រុមហ៊ុនអាកាសចរណ៍ Vietjet កំពុងបើកឱកាសកាន់តែ ច្រើនជូនអ្នកដំណើរក្នុងការចេញទៅស្វែងយល់ពិភពលោក តាមរយៈការបើកដំណើរការជើងហោះហើរថ្មី ហាណូយ – តៃណាន និងការតភ្ជាប់ជើងហោះហើរត្រង់ឡើងវិញរវាង ទីក្រុងហូជីមិញ និងឈៀងម៉ៃ រួមជា មួយប្រូម៉ូសិនមានកំណត់ផ្ដល់ជូនសំបុត្រប្រភេទ Eco រាប់លានសន្លឹកក្នុងតម្លៃត្រឹមតែចាប់ពី ០ ដុល្លារ ប៉ុណ្ណោះ (មិនទាន់គិតបញ្ចូលពន្ធ និងកម្រៃសេវាផ្សេងៗ)។
បើកដំណើរការជើងហោះហើរថ្មី ហាណូយ–តៃណាន និងតភ្ជាប់ជើងហោះហើរឡើងវិញរវាង ទីក្រុងហូជីមិញ–ឈៀងម៉ៃ
ដោយ
អំពី Vietjet

ចាប់ពីពេលនេះរហូតដល់ម៉ោង ២៣:០០ ថ្ងៃទី ០១ ខែវិច្ឆិកា ឆ្នាំ ២០២៦ (GMT+7) អ្នកធ្វើដំណើរមកពី ប្រទេសកម្ពុជាអាចទទួលបានតម្លៃសំបុត្រប្រូម៉ូសិនថ្នាក់ Eco លើជើងហោះហើរ សៀមរាប–ហាណូយ និងជើងហោះហើរផ្សេងៗទៀតក្នុងបណ្តាញហោះហើររបស់ Vietjet។ ការផ្តល់ជូនពិសេសនេះ មាននៅលើ គេហទំព័រ www.vietjetair.com ឬកម្មវិធីទូរស័ព្ទ Vietjet Air សម្រាប់ការហោះហើរចេញដំណើរ ចាប់ពីថ្ងៃទី ០១ ខែវិច្ឆិកា ឆ្នាំ ២០២៦ ដល់ថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០២៧ (អាចមានការលើកលែង ថ្ងៃខ្លះ)។ ការផ្តល់ជូននេះ ផ្តល់ឱកាសកាន់តែច្រើនដល់ប្រជាជនកម្ពុជាក្នុងការធ្វើដំណើរទៅកម្សាន្តនៅ ប្រទេសវៀតណាម និងជុំវិញពិភពលោក អំឡុងរដូវកាលដើរកម្សាន្តចុងឆ្នាំ និងពេញមួយឆ្នាំបន្ទាប់។

Vietjet នៅតែបន្តពង្រីកបណ្ដាញហោះហើរអន្តរជាតិរបស់ខ្លួន ជាមួយនឹងការដាក់ឱ្យដំណើរការផ្លូវហោះហើរ ហាណូយ – តៃណាន និងការតភ្ជាប់ជើងហោះហើរ ទីក្រុងហូជីមិញ – ឈៀងម៉ៃ ឡើងវិញ ដោយជើងហោះ ហើរនីមួយៗនឹងដំណើរការ ៤ ជើងទៅមកក្នុងមួយសប្ដាហ៍។ សេវាកម្មថ្មីទាំងនេះ នឹងផ្ដល់ជម្រើសកាន់តែ សម្បូរបែប និងងាយស្រួលដល់អ្នកដំណើរ ព្រមទាំងជួយជំរុញវិស័យទេសចរណ៍ ពាណិជ្ជកម្ម និងការផ្លាស់ ប្តូរវប្បធម៌ទូទាំងតំបន់អាស៊ីផងដែរ។

ផ្លូវហោះហើរថ្មីទាំងនេះ បានបន្ថែមទៅលើបណ្តាញហោះហើរអន្តរជាតិដែលកំពុងតែរីកចម្រើនរបស់ Vietjet រួមមាន ហូជីមិញ–ម៉ាល់ឌីវ, ហាណូយ និង ហូជីមិញ–សេប៊ូ, ហូជីមិញ–ក្លាក, ហាណូយ–អាល់ម៉ាទី និង ហាណូយ–ប្រាក។ អ្នកធ្វើដំណើរមកពីប្រទេសកម្ពុជា អាចទាញយកផលប្រយោជន៍ពីជើងហោះហើរ សៀមរាប–ហាណូយ របស់ Vietjet ដើម្បីទៅទស្សនារាជធានីនៃប្រទេសវៀតណាម និងបន្តការហោះហើរ ទៅកាន់គោលដៅជាច្រើនទៀតនៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក និងអឺរ៉ុប ដែលធ្វើឱ្យការរៀបចំផែនការដើរ កម្សាន្តកាន់តែមានភាពងាយស្រួល ចាប់ពីដំណើរកម្សាន្តខ្លីៗក្នុងតំបន់ ការស្វែងយល់ពីវប្បធម៌ រហូតដល់ ដំណើរកម្សាន្តទៅកាន់គោលដៅអន្តរជាតិឆ្ងាយៗ។

ប្រូម៉ូសិនដ៏ពិសេសនេះមានកំណត់ សូមកុំឱ្យឱកាសដ៏ល្អនេះកន្លងផុតទៅឱ្យសោះ! ប្រែក្លាយដំណើរកម្សាន្ត ក្នុងក្តីស្រមៃរបស់អ្នកមកជាការពិត ដោយកក់សំបុត្រថ្នាក់ Eco ត្រឹមថ្ងៃទី ១ វិច្ឆិកា ហើយត្រៀមខ្លួនចេញ ដំណើរទៅកាន់គោលដៅថ្មីៗជាមួយ Vietjet ទាំងអស់គ្នា!




អត្ថបទបន្ទាប់


ថៃដាក់ចេញកម្មវិធីឧបត្ថម្ភថវិកា ១,៥ពាន់លានដុល្លារ ដើម្បីជំរុញការដំឡើងបន្ទះសូឡាតាមផ្ទះ

រដ្ឋាភិបាលថៃបានប្រកាសនឹងផ្តល់ប្រាក់ឧបត្ថម្ភក្នុងទំហំរហូតដល់ ១,៥ពាន់លានដុល្លារអាម៉េរិក ដើម្បីជួយប្រជាពលរដ្ឋដំឡើងបន្ទះសូឡាសម្រាប់ផលិតអគ្គិសន…

ធនាគារ ខេប៊ីប្រាសាក់ ឈានមួយជំហានដោយទូទាត់ប្រាក់បៀវត្សបុគ្គលិកជាប្រាក់រៀល

ភ្នំពេញ — ក្នុងជំហានដ៏សំខាន់មួយដើម្បីគាំទ្រដល់របៀបវារៈរូបិយវត្ថុរយៈពេលវែងរបស់កម្ពុជា ធនាគារខេប៊ីប្រាសាក់ បានប្រកាសជាផ្លូវការថា ខ្លួនចា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ