ចោរ​លើ​យន្តហោះ

វៀតណាម​ប្រកាស​អាសន្ន​រឿង​ចោរ​លួច​ឥវ៉ាន់​លើ​យន្តហោះ​ច្រើនពេក!


ប្រសិន​បើ​លោក​អ្នក​ជិះ​យន្តហោះ​នៅ​​ប្រទេស​វៀតណាម ចូរ​ប្រយ័ត្ន​ប្រយែង​ចំពោះ​ឥវ៉ាន់​របស់​លោក​អ្នក! ព្រោះ​ថា ករណី​ចោរកម្ម​នៅ​លើ​យន្តហោះ​ជើង​ហោះ​ហើរ​ក្នុង​ស្រុក​ កើន​ឡើង​គួរ​ឲ្យ​បារម្ភ។
អាជ្ញាធរ​វៀតណាម​ចេញ​ការដាស់តឿន​ចំពោះ​អ្នក​ធ្វើ​ដំណើររឿង​ចោរ​លួច​ឥវ៉ាន់​លើ​យន្តហោះ។
ដោយ

សារព័ត៌មាន VN Express ផ្សាយ​ថា ចាប់​តាំងពី​ដើម​ឆ្នាំ​នេះ ករណី​ជន​បរទេស​លួច​ឥវ៉ាន់ ជាពិសេស លុយ​កាក់ ពី​អ្នក​ដំណើរ​ផ្សេង​ទៀត នៅ​លើ​យន្តហោះ កំពុង​កើន​ឡើង​ ដែល​នាំ​ឲ្យ​អាជ្ញាធរ​ចាត់​វិធានការ។

អាជ្ញាធរ​អាកាសចរណ៍​វៀតណាម ចេញ​ការ​ដាស់តឿន​ដល់​អ្នក​ធ្វើ​ដំណើរ ឲ្យ​ប្រុង​ប្រយ័ត្ន​ចំពោះ​ឥវ៉ាន់​របស់​ខ្លួន ជៀសវាង​ក្រែង​លោ​អ្នក​ធ្វើដំណើរដទៃ​ទៀត​លួច។ 

យោង​តាម​សារព័ត៌មាន​ដដែល ក្នុង​រយៈពេល​​៤ខែ​ដើម​ឆ្នាំ​២០១៧ ករណី​ចោរ​លួច​ឥវ៉ាន់​នៅ​លើ​យន្ត​ហោះ​មាន​ ១១ករណី ដែល​ពាក់ព័ន្ធ​នឹង​ជនសង្ស័យ​ជា​ជន​បរទេស ខណៈ​ដែល​រយៈពេល​ដូច​គ្នា​ឆ្នាំ​ទៅមិញ មាន​ករណី​ចោរ​កម្ម​តែ​ ១ករណី​ប៉ុណ្ណោះ។

របាយការណ៍​អាជ្ញាធរ​ឲ្យ​ដឹង​ថា ភាគ​ច្រើន​នៃ​ករណី​ចោរកម្ម​គឺ​ពាក់ព័ន្ធ​នឹង​ជន​បរទេស និង​ច្រើន​តែ​ជា​ករណី​លួច​លុយ​កាក់​នៅ​ក្នុង​វ៉ាលីស។ 

អាជ្ញាធរ​ព្រលានយន្តហោះ និយាយថា វា​ជាការ​ពិបាក​ក្នុង​ការ​ចាត់ការ​ករណី​ចោរកម្ម​នៅ​លើ​យន្តហោះ ពីព្រោះ​គេ​ត្រូវការ​ភ័ស្តុតាង​ជាក់ស្ដែង​នៅ​នឹង​កន្លែង ហើយ​ក្នុង​ករណី​ភាគច្រើន ជន​សង្ស័យ​ឆ្លើយ​ថា ពួកគេ​គ្រាន់តែ​យក​វ៉ាលីស​ច្រលំ​តែ​ប៉ុណ្ណោះ។ 

ដូច្នេះ​ បើ​លោក​អ្នក​បាន​ជា​ជិះយន្តហោះ​ក្នុងស្រុក​​នៅប្រទេសវៀតណាម លោកអ្នក​គួរតែ​ប្រយ័ត្ន​ប្រយែង​ចំពោះ​ឥវ៉ាន់!!!




អត្ថបទបន្ទាប់


សម្រាប់​អ្នក​ស្វែងរក​ការងារ​ធ្វើ​ផ្នែក​ស្ថាបត្យកម្ម...

ព័ត៌មាន
ក្រុមហ៊ុន​បម្រើ​សេវា​កម្ម​អចលនទ្រព្យ​ KFA ត្រូវការ​បុគ្គលិក​ផ្នែក​ស្ថាបត្យកម្ម ដោយ​ផ្ដល់​ប្រាក់​ខែ​ពី ៣០០ ទៅ ៤០០ដុល្លារ​អាមេរិក ក្នុង​មួយ​ខ…

អាស៊ាន៖ តើ​ប្រទេស​ណា​ក្រ​ជាង​គេ និង​ប្រទេស​ណា​មាន​ជាង​គេ?

ព័ត៌មាន
បើ​និយាយ​រឿង​អ្នកក្រ នៅ​ប្រទេស​ណា​ក៏​មាន​អ្នក​ក្រ​ដែរ។ ជាក់ស្ដែង នៅទូទាំង​ពិភព​លោក ប្រជាជនជាង ១ពាន់ ៣រយលាន​នាក់ កំពុងរស់នៅ​ស្ថិតក្នុង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ